ចូលចិត្តធ្វើម្ហូប ធ្វើនំ និងតុបតែងលម្អអាហារ គឺជាចំណង់ចំណូលចិត្តរបស់យុវជន ណុប បូណា តាំងពីកុមារភាព ។ ចំណង់ចំណូលចិត្តមួយនេះ បាននាំឱ្យ បូណា សម្រេចចិត្តចាប់យកជំនាញផលិតកម្មម្ហូបអាហារ ដោយគេរំពឹងថា ទៅថ្ងៃអនាគត នឹងអាចក្លាយជាចុងភៅដ៏ចំណានមួយរូប។
បច្ចុប្បន្នយុវជន ណុប បូណា កំពុងរៀនឆ្នាំទី២ នៃជំនាញផលិតកម្មម្ហូបអាហារនៅវិទ្យាស្ថាន PSE ហើយក៏កំពុងហាត់ការលើជំនាញមួយនេះនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញផងដែរ។ ត្បិតតែរៀនត្រឹមឆ្នាំទី២មែន ប៉ុន្តែ បូណា អាចចម្អិនអាហារពេលព្រឹកជាមុខ ទាំងអាស៊ី និងអឺរ៉ុប។

ការចាប់យកជំនាញដែលខ្លួនឯងពេញចិត្តនេះ បានធ្វើឱ្យយុវជន ណុប បូណា អភិវឌ្ឍមុខជំនាញមួយនេះយ៉ាងខ្លាំង ហើយពេលនេះ គេក៏កំពុងចាប់អារម្មណ៍ ចំពោះការរៀនធ្វើនំខេកទៀតផង ព្រោះតែនំប្រភេទនេះតម្រូវឱ្យមានភាពច្នៃប្រតិដ្ឋចេះតុបតែងទៅតាមចំណង់ចំណូលចិត្តអតិថិជន ដែលជាហេតុអាចឱ្យ បូណា អភិវឌ្ឍនូវភាពច្នៃប្រតិដ្ឋបានជាប្រចាំ។
យុវជន ណុប បូណា
“ជ្រើសយកជំនាញ ផលិតកម្មម្ហូបអាហារ ខ្ញុំពុំមានចិត្តស្ដាយក្រោយនោះទេ ព្រោះខ្ញុំស្រឡាញ់ជំនាញនេះដោយចេញពីចិត្ត”
តាមពិតទៅការជ្រើសរើសយកជំនាញផលិតកម្មម្ហូបអាហារ របស់ បូណា មិនទទួលបានការគាំទ្រពីក្រុមគ្រួសារនោះឡើយ ព្រោះតែពេលនោះ ក្រុមគ្រួសាររបស់ បូណា កំពុងជួបនូវស្ថានភាពលំបាកខាងជីវភាព ដូច្នេះពួកគាត់ចង់ឱ្យ បូណា ចូលធ្វើការងាររោងចក្រ ដោយបោះបង់ចោលការចូលរៀនជំនាញ ដើម្បីទទួលបានប្រាក់ខ្លះមកជួយផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែ បូណា នៅតែជំនះជាមួយក្រុមគ្រួសារក្នុងការចូលរៀនជំនាញ រហូតដល់មានការឈ្លោះប្រកែកគ្នាថែមទៀត។
យុវជន ណុប បូណា
” ខ្ញុំធ្លាប់អន់ចិត្ត ពេលនឹកដល់ស្ថានភាពខ្លួនឯងម្តងៗ ដែលមិនមានការគាំទ្រ ពេញលេញ ប៉ុន្តែខ្ញុំនៅតែគាំទ្រខ្លួនឯង និងពិភាក្សាទៅកាន់អ្នកដែលខ្ញុំគិតថា គាត់អាចយល់ពីខ្ញុំ តួយ៉ាង ដូចជាម្តាយជាដើម “
យ៉ាងណាក៏ដោយ ក្រោយពីបានចូលរៀនជំនាញនៅវិទ្យាស្ថាន PSE នៃអង្គការដើម្បីភាពញញឹម នៃកុមារ ពេលនេះ បូណា ទទួលបាននូវចំណេះដឹងជាច្រើន ដោយមានទាំងការសិក្សាភាសាអង់គ្លេស បំណិនជីវិត ហើយក៏មានឱកាសបានចូលបម្រើការងារនៅក្នុងភោជនីយដ្ឋាន ខេម៉ា ឡា ប៉ុស្តិ៍ (Khéma La Poste Restaurant)។
សម្រាប់ការរៀនជំនាញផលិតកម្មម្ហូបអាហារនេះ បើតាម យុវជន ណុប បូណា អ្នកដែលរៀនជំនាញមួយនេះ ត្រូវតែជាប្រភេទមនុស្សដែលមានលក្ខណៈសម្បត្តិល្អ មានភាពអត់ធ្មត់ មានសុខភាពផ្លូវចិត្ត និងផ្លូវកាយល្អ ប្រសើរផងដែរ។
ហេតុអ្វីបានជាជំនាញផលិតកម្មម្ហូបអាហារ ត្រូវការមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ ? បើតាម បូណា តាមរយៈបទពិសោធន៍ការងារ ហាត់ការ និងការសិក្សា អ្នកដែលមានជំងឺរបេង, ថ្លើម ឬជំងឺផ្សេងៗ គឺគេពុំអនុញ្ញាតឱ្យចូលបម្រើការងារផ្នែកម្ហូបអាហារនេះឡើយ ដោយគេគិតគូរអំពីអនាម័យ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវដែលមកទទួលសេវាកម្ម។

មួយវិញទៀតបើសិនជាសុខភាពផ្លូវចិត្តមិនល្អ នោះការផ្តោតទៅលើកិច្ចការនឹងបាត់បង់ ហើយភាពអត់ធ្មត់ក៏ចុះខ្សោយទៅតាមនោះដែរ។ កន្លងមក បូណា បានបន្សាំខ្លួនក្នុងការធ្វើសកម្មភាពដូចជា នៅធ្វើការក្នុងឡដុតនំដែលមានកម្ដៅក្ដៅខ្លាំង, ចិត្តបន្លែ រៀបក្បាលចាន, រៀនភាសាបច្ចេកទេស និងព្យាយាមចងចាំគ្រឿងផ្សំដើម្បីងាយស្រួលពេលយកទៅប្រើប្រាស់។
យុវជន ណុប បូណា
“ជំនាញនេះបានជំរុញឱ្យខ្ញុំកាន់តែយកចិត្តទុកដាក់ចំពោះខ្លួនឯងអំពីសុខភាព ព្រោះបើសុខភាពមិនអំណោយផល ខ្ញុំក៏គ្មានឱកាសបានធ្វើដែរ បើទោះបីជាខ្ញុំចេះជំនាញ។ ខ្ញុំតែងព្យាយាមជៀសចាកពីអាហារដែលប៉ះពាល់សុខភាព និងព្យាយាមហាត់ប្រាណ”
ជាមួយគ្នានេះ បូណា រំពឹងថា នៅថ្ងៃអនាគត ខ្លួននឹងមានជំនាញល្អមួយដែលអាចជួយខ្លួនឯង និងគ្រួសារបាន។ បូណា ក៏មានបំណង បើកអាជីវកម្មផ្ទាល់ខ្លួនដែរ មានការហ្វេ និងនំប៉័ត ឬអាហារសម្រន់ជាដើម។ បន្ថែមពីនោះ ពេលដែលរៀនចប់ បូណា ក៏ចង់បន្តជំនាញគ្រប់គ្រង ឬទាក់ទងនឹងសិល្បៈ ដើម្បីបណ្តុះនូវភាពម្ចាស់ការ និងការចាត់ចែងការងារ ព្រមទាំងកិច្ចការដែលទាក់ទងនឹងភាពច្នៃប្រតិដ្ឋនានា ដែលជាការបណ្តុះនូវធាតុបន្ថែមលើជំនាញដែល បូណា កំពុងតែរៀនសព្វថ្ងៃនេះ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និងរចនាក្រាហ្វិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2023
ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ៤៥នាក់។...






























