ភ្នំពេញ – បេក្ខជនចំនួន ៥ក្រុម បានជាប់ជ័យលាភី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ ក្រោយទទួលការវាយតម្លៃប្រកបដោយគុណវុឌ្ឍិ និងសុក្រឹតភាពរបស់គណៈកម្មការដាក់ពិន្ទុ ដែលបានអញ្ជើញមកពីតាមបណ្ដាស្ថាប័នរដ្ឋ អង្គការដៃគូពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន កាលពីពេលថ្មីៗនេះ។
ក្រុមបេក្ខជនឆ្នើមចំនួន ៥ក្រុមដែលបានជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ រួមមាន ជ័យលាភីលេខ១ បានទៅលើបេក្ខជនមកពីខេត្តកោះកុង, ជ័យលាភីលេខ២ បានទៅលើបេក្ខជនមកពីខេត្តបាត់ដំបង, ជ័យលាភីលេខ៣ បានទៅលើបេក្ខជនមកពីខេត្តត្បូងឃ្មុំ, ជ័យលាភីលេខ៤ បានទៅលើបេក្ខជនមកពីខេត្តកំពង់ស្ពឺ និងជ័យលាភីលេខ៥ បានទៅលើបេក្ខជនមកពីកណ្ដាល។
ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតឱកាសឱ្យយុវជនទទួលបាននូវចំណេះដឹង និងដំណោះស្រាយបញ្ហាផ្សេងៗ សម្រាប់ជួយលើកកម្ពស់ការយល់ដឹងដល់យុវជនពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មប្រកបដោយភាពជាសហគ្រិន។

ឯកឧត្តម សេរី ជំនះ បន្តថា យុវជនមានការត្រៀមខ្លួនឱ្យបានប្រសើរ មុនចាប់ផ្ដើមអាជីវកម្មថ្មី ដោយចេះចែករំលែកចំណេះដឹងគ្នា មានភាពសកម្ម មានភាពជាអ្នកដឹកនាំ ចេះសហការគ្នា ចេះធ្វើការជាក្រុម និងមានគំនិតច្នៃប្រឌិតក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន តាមរយៈការរៀបចំជាផែនការអាជីវកម្ម ដែលផែនការអាជីវកម្មនោះ អាចចូលរួមចំណែកជួយដោះស្រាយបញ្ហាសង្គម និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
ឯកឧត្តម ស៊ាង បូរ៉ាត រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា កម្មវិធីនេះ ពិតជាបានជួយជំរុញឱ្យយុវជន ពិនិត្យមើលសក្ដានុពលធនធាន និងបទពិសោធន៍ដែលខ្លួនមាន ដើម្បីចាប់ផ្ដើមអាជីវកម្មសមស្របទៅនឹងលទ្ធភាព និងសមត្ថភាពរបស់ខ្លួន។ ដោយឡែក សម្រាប់យុវជនដែលមានអាជីវកម្មផ្ទាល់ខ្លួនរួចហើយប៉ុន្តែកំពុងប្រឈមទៅនឹងការខាតបង់ ឬក្ស័យធន ពួកគេអាចប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាល ធ្វើជាមូលដ្ឋានក្នុងការពិនិត្យ និងវាយតម្លៃទៅលើកង្វះខាត និងបញ្ហាប្រឈមក៏ដូចជា ការស្វែងរកដំណោះស្រាយ ដើម្បីកែលម្អ ព្រមទាំអពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យរួចផុតពីហានិភ័យផ្សេងៗផដែរ។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២នេះ ការអនុវត្តកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជននៅតាមបណ្ដារាជធានី- ខេត្តទាំង២៥ ឆ្លងកាត់អស់រយៈពេលជាង៥ខែ ដោយចាប់ផ្ដើមអនុវត្តតាំងពីខែឧសភា ឆ្នាំ២០២២ ។ ក្រុមការងាររបស់នាយកដ្ឋានយុវជន និងអង្គការអន្តរជាតិខាងការងារ (ILO) បានធ្វើការបណ្ដុះបណ្ដាលអំពីសហគ្រិនភាពដល់គ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលរាជធានី -ខេត្ត និងយុវជននៅទូទាំង ២៥រាជធានី-ខេត្ត បានចំនួនជាង ៥០០០នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
អាហារូបករណ៍សម្រាប់សិស្សនារីទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2024
ជាថ្មីម្តងទៀតនៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែងរកនិស្សិតស្រ្តីឆ្នើមពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសខ្លួន ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ






























