ភ្នំពេញ – នាពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ព្រឹកនេះ លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការកំពុងអនុវត្តនៅរោងចក្រសហគ្រាស ស្ថាប័នរដ្ឋ និងអង្គការនានាចំនួន ២៨កន្លែង ។ ទន្ទឹមគ្នានេះ គម្រោងរំពឹងថា បុគ្គលិក កម្មករ កម្មការិនីជាង ២ម៉ឺននាក់នឹងបានទទួលផលប្រយោជន៍ពីសកម្មភាពគម្រោងនេះ។
គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការកំពុងអនុវត្តនៅទីតាំងការងារស្ថិតនៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពត, និងខេត្តកំពង់ធំ ។ លោក ហ៊ូ ក្រើន បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាទីតាំងគោលដៅមួយក្នុងចំណោមគោលដៅទាំង២៨ កន្លែងដែលអង្គការ Helen Keller និងគម្រោង MUSEFO កំពុងអនុវត្តគម្រោងសាកល្បង។

នាយកអង្គការ Helen Keller អន្តរជាតិកម្ពុជា លោក ហ៊ូ ក្រើន បានបញ្ជាក់បន្តថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៅប្រទេសផ្សេងនាពេលកន្លងមកបានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ មានផលចំណេញច្រើនសម្រាប់និយោជិត និងនិយោជក។
លោកថា ផលចំណេញទាំងនោះ រួមមាន កាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយនិងកូន, កាត់បន្ថយការអវត្តមានបុគ្គលិក, បង្កើនផលិតភាពការងារ, ធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ, បុគ្គលិកស្ត្រីដែលបន្តការងាររយៈពេលយូរមានអត្រាខ្ពស់, កម្មករមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងកាត់បន្ថយការចំណាយលើការជ្រើសរើស ព្រមទាំងការបណ្តុះបណ្តាលនិយោជក។

ទន្ទឹមគ្នានេះដែរ ការសិក្សាស្រាវជ្រាវក៏បានរកឃើញថា ការលើកកម្ពស់អាហារូបត្ថម្ភខាងលើ ក៏បានផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា ការអប់រំអាហារូបត្ថម្ភនិងអនាម័យ ការអប់រំលើរបៀបចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារនិងសុខភាពរបស់ស្ត្រី និងច្បាប់ការងារជាដើម។
សូមជម្រាបថា គម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ គាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោង MUSEFO តាមរយៈការសម្របសម្រួលរបស់អង្គការ Helen Keller អន្តរជាតិកម្ពុជា បានបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅតាមទីតាំងការងារនីមួយៗនៅក្នុងគម្រោង៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...
ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...
ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...
ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...






























