អ្នកជំនាញផ្នែកអប់រំបានលើកឡើងថា ការដាក់កូនតូចនៅទារកដ្ឋាន គឺជាវិធីសាស្រ្តដ៏ល្អ ក្នុងការជួយពង្រឹងការអប់រំផ្នែកឥរិយាបថ និងការបន្សាំខ្លួនរបស់ពួកគេទៅនឹងមជ្ឈដ្ឋានខាងក្រៅ ហើយថែមទាំងធ្វើឱ្យពួកគេសប្បាយរីករាយជាមួយបរិយាកាសសិក្សា និងបន្តបណ្តុះចិត្តស្រឡាញ់លោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ឯទៀត ។ មិនតែប៉ុណ្ណោះទារកដ្ឋាន ក៏ជួយឱ្យកូនតូចទទួលបានការអប់រំ ឬឥរិយាបថល្អប្រកបដោយភាពនឹងធឹង ។
លោកបណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាផ្នែកអប់រំរបស់សាលាផ្លេបេសត៍លើននីង (PLA Academy) បានលើកឡើងថា ជាការពិត អាណាព្យាបាលអាចជួលអ្នកថែទាំទារក ឬពឹងពាក់បងប្អូនឱ្យជួយថែទាំកូនៗក៏បាន ប៉ុន្តែការទុកកូនឱ្យនៅផ្ទះទទួលការថែទាំដោយអ្នកមិនមានជំនាញត្រឹមត្រូវ អាចបណ្តាលឱ្យក្មេងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការអប់រំផ្នែកឥរិយាបចុះខ្សោយ ឬក៏កូនអាចក្លាយទៅជាក្មេងអូទីហ្សឹមទៀតផង ។ មួយវិញទៀតក្មេងអាចបាត់បង់ការទំនាក់ទំនងសង្គម ក្មេងដែលបាត់បង់ទំនាក់ទំនងសង្គមភាគច្រើនចូលចិត្តលេងអ្វីតែឯងៗ ចូលចិត្តនៅម្នាក់ឯង ឬកន្លែងស្ងាត់ ។

យ៉ាងណាក៏ដោយ ការជ្រើសរើសទារកដ្ឋានទៀតសោធ ឪពុកម្តាយ ឬអាណាព្យាបាលអាចយកកូនទៅដាក់តាំងតែពីពួកគេមានអាយុមួយឆ្នាំម្ល៉េះ និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយស្វែងរកព័ត៌មានលម្អិតអំពីសេវាកម្មរបស់សាលាតាមរយៈការស៊ើបសួរអំពីកម្មវិធីសិក្សា បរិស្ថានសិក្សា គុណភាពគ្រូ និងទិសដៅចក្ខុវិស័យរបស់សាលា ដើម្បីជៀសវាង ប្រភេទសាសាមិនមានទស្សនៈវិស័យវែងឆ្ងាយ ឬក៏មានការផ្លាស់ប្តូរសាលាដែលជាហេតុបង្កបញ្ហាដល់កូន ។ លោកថា ក្មេងជាទូទៅត្រូវការពេលវេលាយ៉ាងហោចណាស់ប្រាំមួយខែ ទៅមួយឆ្នាំ ដើម្បីបង្កើតបានបរិយាកាសមួយដែលមានផាសុខភាពសម្រាប់ពួកគេ (ការកសាងសហគមន៍ ) ។ បន្ថែមពីនោះ ការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬតាមដានការចុះផ្សាយតាមគេហទំព័រនានាដែលពាក់ព័ន្ធដើម្បីទទួលបានចំណេះដឹងបន្ថែមមុននឹងសម្រេចចិត្តដាក់កូននៅទារកដ្ឋាន សុទ្ធសឹងជាសារប្រយោន៍ ព្រោះការដាក់ក្មេងនៅសាលាដែលគ្មានគុណភាព ឬកម្មវិធីនៃការបង្រៀនមិនត្រឹមត្រូវ នោះការបញ្ជ្រាបចំណេះដឹងនឹងក្លាយទៅជាសមិទ្ធិផលពិបាកប្រើការជាក់ជាពុំខាន ។ ការជ្រើសសាលាបានត្រឹមត្រូវនឹងនាំឱ្យចំណេញពេលវេលា ថវិកា និងការគិតគូរពីអនាគតកូនក្នុងរយៈពេលវែង ។
អ្នកជំនាញផ្នែកអប់រំរូបនេះបន្តថា បរិយាកាសទារកដ្ឋានសម្រាប់កុមារក៏សំខាន់ដែរ ដោយមិនគួរផ្លាស់ប្តូរសាលាញឹកញាប់ពេក ព្រោះធ្វើឱ្យឥរិយាបថកុមារចាប់ផ្តើមបាត់បង់លំនឹង ។ មិនត្រឹមតែបរិយាកាសនៅសាលាទេ សូម្បីការអប់រំ ឬការចិញ្ចឹមកូននៅផ្ទះក៏ដូចគ្នាដែរ ពុំគួរផ្លាស់ប្តូរមនុស្សច្រើនក្រុមពេកនោះទេ ។ ប្រើមនុស្សច្រើនក្រុមត្រង់ចំណុចនេះគឺចង់មានន័យថា ប្រសិនបើពេលព្រឹកនៅជាមួយជីដូនជីតា ហើយល្ងាចនៅជាមួយអ្នកមើលថែរ ចំណែកឯពេលយប់នៅជាមួឪពុកម្តាយ ។ ភាពចម្រុះទាំងនោះនឹងធ្វើឱ្យក្មេងមានអារម្មណ៍វិលវល់មិនដឹងថាត្រូវប្រតិបត្តិតាមតួអង្គណាមួយឱ្យប្រាកដ ។ ដូច្នេះការចិញ្ចឹមអប់រំដោយប្រភេទមនុស្សតិចក្រុមដូចជា កន្លែងថែទាំ និងឪពុកម្តាយ មានប្រសិទ្ធភាពខ្ពស់ជាងច្រើនក្រុម ។
បណ្ឌិត ឃ្លាំង សុវណ្ណ
” ការចិញ្ចឹមកូនដៃតិច ប្រសើជាងការចិញ្ចឹមដៃច្រើន “
ក្រៅពីគ្រូបង្រៀន កូនគួរតែនៅជាមួយម្តាយឪពុក មិនគួរយកទៅផ្ញើនៅនឹងបងប្អូនយាយតាច្រើនពេកនោះទេ ។ តែក្នុងករណីអាណាព្យាបាលមិនអាចជៀសផុតពីការប្រើប្រាស់មនុស្សច្រើនប្រភេទក្នុងការអប់រំកូនបាន មានវិធីសាស្រ្តមួយទៀតដែលអាចស្រោចស្រង់ស្ថានការណ៍នេះបាន គឺត្រូវជួបជជែកពិភាក្សាឱ្យយល់គ្នាជាមុនរវាង អាណាព្យាបាល លោកគ្រូអ្នកគ្រូ បងប្អូន ឬអ្នកមើលថែរអំពីគោលបំណង និងរបៀបអប់រំកុមារឱ្យមានចក្ខុវិស័យរួម ដើម្បីកុំឱ្យកុមារពិបាកសម្របខ្លួន និងងាយស្រូបយកការបង្រៀនណែនាំពីសំណាក់អាណាព្យាបាល លោកគ្រូអ្នកគ្រូទាំងឡាយ ។

លោកបណ្ឌិត ឃ្លាំង សុវណ្ណ លើកទឹកចិត្តឱ្យអាណាព្យាបាលទាំងអស់ដែលសម្រេចចិត្តដាក់កូននៅមណ្ឌលថែទាំទារក សូមដាក់ពួកគេនៅទីនោះមួយថ្ងៃពេញ ព្រោះធ្វើឱ្យក្មេងអាចបន្សាំខ្លួនជាមួយនឹងបរិយាកាសខាងក្រៅបានច្រើន ថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តផ្លូវកាយមានភាពរឹងមាំ ។ ជារួមការផ្តល់ឱកាសឱ្យពួកគេបាននៅក្នុងទារកដ្ឋាន គឺជាការកសាងមូលដ្ឋានគ្រឹះឥរិយាបថល្អ សុខមាភាពផ្លូវចិត្តនិងផ្លូវកាយ និងការអប់រំប្រកបដោយប្រសិទ្ធភាពទាំងពេលបច្ចុប្បន្ន និងទៅអនាគត ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2025
កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។





























