លោក ជា វ៉ាបុត្រា បច្ចុប្បន្នជានិស្សិតថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកទេសបច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល ហើយលោកក៏ជាអ្នកជំនាញគ្រប់គ្រងថាមពល ទទួលស្គាល់កម្រិតអាស៊ានផងដែរ ។ លោកថា បច្ចុប្បន្ននៅប្រទេសកម្ពុជាកំពុងតែខ្វះខាតវិស្វករ ឬក៏អ្នកបច្ចេកទេសផ្នែកថាមពលនេះយ៉ាងច្រើន ហើយលោកគិតថា ទីផ្សារការងារលើជំនាញមួយនេះនៅទូលំទូលាយ។
លោក វ៉ាបុត្រា បានលើកឡើងថា ប្រសិនបើគ្មានថាមពល យើងមិនអាចធ្វើអ្វីបាននោះទេ សេដ្ឋកិច្ចក៏មិនអាចដំណើរការបាន យើងក៏មិនអាចរស់នៅបាន។ លោកថា សព្វថ្ងៃទីផ្សារវិស័យថាមពល គឺនៅទូលំទូលាយមែនទែន ដោយកម្ពុជាយើងនៅខ្វះខាតធនធានលើជំនាញនេះច្រើន។

“ជាក់ស្តែងបទពិសោធន៍ខ្ញុំធ្វើការរយៈពេល ៣-៤ឆ្នាំនេះ យើងនៅខ្វះខាត… និយាយដោយខ្លី លុយរបស់យើង នៅក្នុងស្រុកយើង ហេតុអ្វីបានជាយើងមិននាំគ្នាចាយ ចាំបាច់អីយើងទៅជួលអ្នកប្រឹក្សា ទៅជួលវិស្វករពីបរទេសមកចាយលុយយើងធ្វើអ្វី? ដូច្នេះយុវជនគួរគិតគូរត្រង់ចំណុចនេះឡើងវិញ “
យ៉ាងណាក៏ដោយ លោក វ៉ាបុត្រា លើកទឹកចិត្តដល់យុវជនដែលកំពុងសិក្សានៅតាមវិទ្យាល័យ ពិសេសផ្នែកស្ទែម គួរពង្រឹងសមត្ថភាព និងជ្រើសរើសជំនាញអាជីពខាងផ្នែកវិស្វកម្ម ហើយបើកាន់តែប្រសើរទៀតនោះ គួរជ្រើសរើសយកជំនាញជាវិស្វករ ឬអ្នកបច្ចេកទេសផ្នែកថាមពល ព្រោះថា ប្រទេសយើងត្រូវការធនធានមនុស្សក្នុងវិស័យថាមពលជាច្រើនទៀត។

បើយោងតាមរបាយការណ៍របស់គណៈវិស្វករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានវិស្វករចុះបញ្ជីសរុបចំនួន ៣០៤៥នាក់ ក្នុងនោះ រួមមាន វិស្វករសំណង់ស៊ីវិល ៧៦%, អគ្គិសនី ៧,៥%, មេកានិច ៣%, វិទ្យាសាស្រ្តកុំព្យូទ័រ ៣%, ភូគភ្ភសាស្រ្តរ៉ែ ២%, គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥%។ ចំនួននេះ នៅមិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារបច្ចុប្បន្ននោះទេ ដោយបើតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ជាក់ថា កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥ ០០០ នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។
ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”




























