រដ្ឋមន្រ្តីក្រសួងបរិស្ថាន កោតសរសើរ​ការ​លះ​បង់របស់​លោក បេន ក្នុងការការពារធនធានធម្មជាតិ​​កម្ពុជា

ភ្នំពេញ- ក្នុងពិធីប្រគល់ព្រះរាជក្រឹត្យស្តីពីការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក ដាវីដ បេន នៅរដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដោយ​កោតសរសើរចំពោះ​ការលះបង់​​ទាំង​កម្លាំង​កាយចិន របស់លោកបេន និងក្រុមគ្រួសារ ជាមួយ​មន្រ្តី​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ។

ឯកឧត្តម សាយ សំអាល់ បាន​បញ្ជាក់បន្ថែមថា លោកបេន និងក្រុមគ្រួសារ ស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបានមកបំពេញការងារនៅកម្ពុជារយៈពេលយូរ បានទទួលការលើកទឹកចិត្តដោយការផ្តល់សញ្ជាតិខ្មែរ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាបានក្លាយជាផ្ទះរបស់បេន និងក្រុមគ្រួសារ ក្នុងនាមក្រសួងបរិស្ថាន ​សូមគោរពដឹងគុណនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតតាមសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្នុងការស្នើសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ។ ឯកឧត្តមបន្តថា សម្តេចតេជោក៏បានទូលថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងក៏បានសព្វព្រះរាជហឬទ័យថ្វាយសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ។

ក្នុងឱកាសនោះ លោក បេន ដាវីដ តំណាងក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤ រូប បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រនិងលោកទឹកចិត្តលោក។ លោកបេន ដាវីស មានប្រសាសន៍ថា លោកមិននឹកស្មានថា នឹងទទួលបានសញ្ជាតិខ្មែរនោះទេ ហើយលោកពិតជាមានសេចក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់លោក។

លោក បេន ដាវីដ

“យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្ត…ខ្ញុំសប្បាយចិត្តក្នុងកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ”

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វាពិតជាស័ក្តិសមបំផុតដែលក្រុមគ្រួសារ លោកបេនទទួលបានសញ្ជាតិខ្មែរ ព្រោះលោកនិងក្រុមគ្រួសារ បានសុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ ឆ្នាំមកហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថែរក្សាការពារអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា

“នេះគឺជាលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក បេន និងក្រុមគ្រួសារផ្ទាល់ផង ក្រោមការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរដែនដី ជាពិសេសពីអភិបាលខេត្ត អភិបាលស្រុក និងភូមិឃុំផងដែរ”

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏​បានជំរុញ និងលើកទឹកចិត្តដល់លោក បេន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តសហការគ្នាល្អលើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយកត់សម្គាល់ថា ការអប់រំ បំភ្លឺ ផ្សព្វផ្សាយពន្យល់នាពេលកន្លងទៅ ប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ហើយពួកគាត់បានចូលរួមក្នុងការអភិរក្ស។

សូមបញ្ជាក់ថា លោក បេន ដាវីស ជាសញ្ជាតិអាមេរិក ភរិយា និងកូនៗមានសញ្ជាតិអូស្ត្រាលី បានមករស់នៅនិងបានធ្វើការនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ដែលពេលនោះ លោកបេន មានអាយុ ២៧ ឆ្នាំ ហើយ​គិត​រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣០ឆ្នាំទៅហើយ។ ទន្ទឹមនេះ លោកបេន ក៏​បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ឆ្នាំផងដែរ ដោយគិតចាប់តាំងពីឆ្នាំ២០០២។ លោកបេន និងក្រុមគ្រួសារបាន លះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...