សញ្ញាប្រាំយ៉ាងដែលបង្ហាញថាអ្នកមានជំងឺបាក់ស្បាត (PTSD)

ជំងឺបាក់ស្បាត ត្រូវ​បានគេ​ចាត់ទុកថា គឺជាប្រភេទជំងឺផ្លូវចិត្តមួយនៅក្នុងជំងឺថប់បារម្ភ ដោយ​រោគសញ្ញានៃជំងឺបាក់ស្បាតក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) អាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតប្រចាំថ្ងៃរបស់អ្នក។ លោកវេជ្ជបណ្ឌិត Chad Wetterneck អ្នកគ្រប់គ្រងសុខភាពអាកប្បកិរិយា នៃគ្លីនិក Rogers មានប្រសាសន៍ថា តាម​រយៈ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​សុខភាពផ្លូវ​ចិត្ត គេ​រកឃើញថា ជំងឺបាក់ស្បាត PTSD ត្រូវបានកំណត់ដោយព្រឹត្តិការណ៍ ឬរោគសញ្ញាចំនួនប្រាំ។

១. ការគំរាមកំហែងដល់អាយុជីវិត ការគំរាមគំហែងនេះ​រួម​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​គំរាម​កំហែង​អាយុ​ជីវិត​ដែលបានកើតឡើង។ ទោះ​ជា​វា​ពិត ឬ​មិន​ពិត វា​ពិត​ជា​កើត​ឡើង​លើ​ការ​យល់​ឃើញ​របស់​អ្នក​ដែល​បាន​ជួប​ប្រទះ ឬ​ឃើញ​ព្រឹត្តិការណ៍​ដែល​វា​អាច​កើត​ឡើង​ចំពោះ​ពួក​គេ​ម្ដង​ទៀត។ ការឃើញទិដ្ឋភាព នៃការ​គំរាម គំហែង ការស្លាប់របស់នរណាម្នាក់ វានឹងជាប់ដិតដាមចំពោះពួកគេ។

២. ការរំលឹកនៃរឿងដ៏ឈឺចាប់ វាគឺជាបញ្ហាដែលរំខានដល់មនុស្សម្នាក់ឱ្យ​មានអារម្មណ៍ដូចជាពួកគេស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតម្តងទៀត ដូចជាពួកគេកំពុងមើលភាពយន្ត ឬឃើញអំពីការធ្វើបាបនរណាម្នាក់ដោយវាលាតត្រដាងនៅចំពោះមុខពួកគេ ហើយនោះវាប្រៀបបានដូចការពិតជាក់ស្ដែងសម្រាប់ពួកគេ។

៣. ជៀសវាងការរំលឹករឿងចាស់ម្ដងទៀត ៖ អ្នកដែលមានជំងឺ PTSD តែងតែធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកុំឱ្យគិតដល់អំពីហេតុការណ៍ដ៏តក់ស្លុត ឬអារម្មណ៍ដែលទាក់ទងជាមួយរឿងរ៉ាវដែលធ្លាប់ធ្វើឱ្យគេឈឺចាប់។ ពួកគេ​អាច​គេច​ពី​ផ្លូវ​នានា ឬ​ពួកគេ​អាច​នឹង​បដិសេធ​មិន​បើក​បរ​ ប្រសិនបើ​ពួកគេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ជាដើម។

៤. ការផ្លាស់ប្តូរស្ថានភាពថប់បារម្ភ ជំងឺបាក់ស្បាត PTSD អាចទុកឱ្យមនុស្សមានអារម្មណ៍ខ្លាច ហើយរកមើលគ្រោះថ្នាក់ទុកមុន (ការប្រុងប្រយ័ត្នខ្ពស់)។ វាពិត​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ថប់​បារម្ភ​ជាង​មុន។ អ្នកមានជំងឺបាក់ស្បាតតែងមានអាប្បកិរិយាដោយធ្វើសកម្មភាពលោត ឬមើលស្មារបស់ពួកគេញឹកញាប់។ វាជាសញ្ញារាងកាយ នៃជំងឺ PTSD និងប្រតិកម្មទៅនឹងការកើនឡើងនៃការថប់បារម្ភរបស់រាងកាយពួកគេ។

៥. ការផ្លាស់ប្តូរអារម្មណ៍ ឬការគិត អ្នកដែលមានជំងឺបាក់ស្បាត (PTSD) អាចមើលឃើញពិភពលោកថា ជាកន្លែងដ៏គ្រោះថ្នាក់បំផុត។ ហើយ​ដោយសារ​ពួកគេ​ផ្ដោត​លើ​ការ​ការពារ​ខ្លួន​សម្រាប់ខ្លួនឯង ​ជា​ញឹកញាប់​ពួកគេពិបាក​ក្នុង​ការ​ចេញ​ទៅ​ទីសាធារណៈ។ ជាធម្មតា វាអាចធ្វើឱ្យមានភាពឯកោ និងអាចនាំទៅរកការធ្លាក់ទឹកចិត្តបានផងដែរ។ ក្នុងករណីនេះ អ្នកជំងឺអាចនឹងប្រថុយប្រថាន ឬអាចនាំឱ្យប៉ះពាល់កាន់តែច្រើន នៃការរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...