ភ្នំពេញ – គ្រូបង្រៀនល្អជួយសិស្សបានគ្រប់កាលៈទេសៈ និងមានសក្តានុពលឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន អាចជួយអភិវឌ្ឍខ្លួន ជួយគ្រូបង្រៀនដទៃទៀត ជាពិសេសជួយឱ្យសិស្សទទួលបានការសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងបង្កើនលទ្ធផលសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដូច្នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ។
ឯកឧត្តមបណ្ឌិត ចាន់ សុភា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៣ មកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសគ្រូបង្រៀនល្អ នាយកសាលាល្អ ចំនួនជាងមួយរយនាក់ ដោយឆ្លងកាត់លក្ខណៈវិនិច្ឆ័យ និងយន្តការច្បាស់លាស់ ។ បង្រៀនល្អត្រូវបានជ្រើសរើសដោយផ្តោតលើ ១០ចំណុច រួមមាន គុណវុឌ្ឍិ, ចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍, សមត្ថភាពជំនាញ, ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង, ការស្រាវជ្រាវ និងគំនិតច្នៃប្រឌិត, បំណិនប្រាស្រ័យទាក់ទង, លទ្ធផលសិក្សារបស់សិស្ស, ការសង្កេតការបង្រៀន និងរៀន, ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍយុវជន។

ដោយឡែកនាយកសាលាល្អ ត្រូវបានជ្រើសរើសដោយផ្តោតលើ ១១ចំណុច រួមមាន គុណវុឌ្ឍិ, ចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍, សមត្ថភាពជំនាញ, ការរៀបចំផែនការ, ការដឹកនាំការបង្រៀន និងរៀន, ការអភិវឌ្ឍខ្លួនឯង និងអង្គភាព, ការគ្រប់គ្រងសាលារៀន, ការធានាគណនេយ្យភាព, ការពង្រឹងទំនាក់ទំនងជាមួយសហគមន៍ និងអាជ្ញាធរដែនដី, លទ្ធផលគ្រប់គ្រង និងការអភិវឌ្ឍយុវជន។
បើគិតចាប់តាំងពីឆ្នាំសិក្សា២០១៣-២០១៤ ដល់២០១៩-២០២០ ក្រសួងអប់រំសម្រេចជ្រើសរើសបាននាយកសាលាល្អ គ្រូបង្រៀនល្អ សរុបរួមចំនួន ១០១នាក់ ក្នុងនោះស្រ្តីមានចំនួន ៥៧នាក់ ។ គ្រូបង្រៀនល្អដែលបានជ្រើសរើសកន្លងមក ក្រសួងបានលើកទឹកចិត្តតាមរយៈការតែងតាំងជាគ្រូឧទ្ទេស វាគ្មិនក្នុងវគ្គបំប៉ន ឬសិក្ខាសាលានានា ផ្តល់អាហារូបករណ៍សិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជន និងផ្តល់ឱកាសចូលរៀនគ្រូមូលដ្ឋានដោយស្វ័យប្រវត្តិមិនគិតអតីតភាព (គ្រូបឋមសិក្សា) ។
ទន្ទឹមគ្នានេះ គ្រូបង្រៀនល្អបឋមសិក្សាក្រសួងបានអនុញ្ញាតឱ្យទៅទស្សនកិច្ចនៅក្រៅប្រទេស, ចងក្រងប្រវត្តិគ្រូបង្រៀនល្អ និងផ្សព្វផ្សាយ, តែងតាំងជាគ្រូបង្រៀនល្អក្នុងក្របខណ្ឌ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងគន្លងអាជីពគ្រូបង្រៀន ព្រមទាំងបានទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ពីមូលនិធិព្រះអង្គម្ចាស់ក្សត្រីស៊ីរិនថន ថែមទៀត។

ឯកឧត្តមបណ្ឌិត ចាន់ សុភា បានកត់សម្គាល់ថា គ្រូបង្រៀនល្អបំពេញការងារប្រកបដោយឆន្ទៈ មនសិការ មានគំនិតច្នៃប្រតិដ្ឋ បន្តសិក្សាស្រាវជ្រាវជាប់ជាប្រចាំទាំងការលើកកម្ពស់សមត្ថភាព វិធីសាស្រ្តបង្រៀន ការប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសជាដើម។ គ្រូបង្រៀនល្អបានជួយដល់ការកែលម្អការបង្រៀន និងរៀន ជាពិសេសក្នុងកំឡុងពេលកូវីដ ដោយពួកគាត់បានចូលរួមផលិតវីដេអូការបង្រៀន ផលិតសន្លឹកកិច្ចការបង្រៀនសិស្សដោយផ្ទាល់តាមអនឡាញ និងចុះសម្របសម្រួលការរៀនតាមបណ្តុំ ពោលគឺសិស្សនៅតែបន្តទទួលការអប់រំ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2023
អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...


































































