កូនស្រី ៖ ទោះបីរៀនឆ្ងាយពីផ្ទះ ក៏អាចតបគុណដោយក្តីស្រឡាញ់ទៅកាន់ឪពុកម្ដាយ

ភ្នំពេញ ៖ ជាទូទៅឪពុកម្តាយតែងបំពេញតួនាទីនិងទំនួលខុសត្រូវជាច្រើនដើម្បីកូន រាប់ទាំងការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ការអប់រំ និងទំនុកបម្រុងគ្រប់យ៉ាងដល់កូន។ ចំណែកតួនាទីកូនកំពុងសិក្សាឆ្ងាយពីផ្ទះវិញ អាចតបគុណដ៏ប្រសើរទៅកាន់ម្តាយឪពុកតាមរយៈការខិតខំប្រឹងប្រែងសិក្សា សេពគប់មិត្តបានត្រឹមត្រូវ ព្រមទាំងចាយវាយលុយកាក់ដោយសន្សំសំចៃ។ នេះជាការយល់ឃើញរបស់យុវតីមួយចំនួនកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ។

យុវតី លីម តារាវត្តី កំពុងបន្តការសិក្សាជំនាញស្ថាបត្យកម្មតុបតែងលម្អផ្នែកខាងក្នុង (Interior Design) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ យល់ឃើញថា ការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវតែយល់និងអនុវត្ត។ តារាវត្តី លើកឡើងថា​​ ៖

“ក្រៅពីផ្តល់កំណើត ឪពុកម្តាយបានផ្តល់ឱកាសនិងលទ្ធភាពការសិក្សាយ៉ាងច្រើនដល់ខ្ញុំ ជារឿងដែលល្អបំផុត! យើងត្រូវតែព្យាយាមរៀនសូត្រឱ្យអស់ពីលទ្ធភាពតបស្នងលោកទាំងពីរវិញ”

បន្ថែមលើការគោរពនិងផ្ដល់តម្លៃដល់ឪពុកម្ដាយ យុវតី ឈៀង ណាវី បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញកសិកម្មបន្លែ បាននិយាយថា ការសេពគប់មិត្តនៅទីក្រុងពិតជារឿងសំខាន់ដែលកូនគ្រប់រូបត្រូវគិត។

“នៅទីក្រុងជួបមនុស្សថ្មីៗជាច្រើន បើយើងសេពគប់មនុស្សត្រូវវាជារឿងល្អ តែបើយើងជួបមនុស្សដែលមានគំនិតមិនល្អ វាអាចនឹងមានរឿងណាមួយកើតឡើងដែលយើងមិនអាចដឹង។ ដូច្នេះមុននឹងសម្រេចចិត្តសេពគប់នរណាម្នាក់ ខ្ញុំប្រយ័ត្នមែនទែន នេះក៏រាប់ថាការតបគុណទៅកាន់ម្តាយឪពុកដែរ”

យុវតី ឈៀង ណាវី

“ក្រៅពីចំណាយលើការសិក្សាការ ចំណាយផ្សេងៗជាតម្រូវការ ខ្ញុំតែងចាយលុយដោយសន្សំសំចៃ​ និងប្រើប្រាស់លុយឱ្យបានចំគោលដៅ ខ្ញុំយល់ថាអាហ្នឹងវាក៏អាចជួយគ្រួសារយើងបានដែរ”

កញ្ញា លាង ឈុនអ៊ី និស្សិតសាកលវិទ្យាល័យមួយនៅខេត្តសៀមរាប បានពន្យល់ចំណុចនេះទៀតថា ក្នុងនាមជាកូនត្រូវរៀនសន្សំលុយកាក់ឪពុកម្តាយពេលនៅឆ្ងាយពីផ្ទះ បើអាចកូនគួររៀនរកចំណូលដោយខ្លួនឯង ដើម្បីជួយខ្លួនឯង ជួយទឹកចិត្តម្តាយឪពុក ព្រមទាំងទទួលបានបទពិសោធន៍ក្នុងការងារ។

យុវតី លាង ឈុនអ៊ី

ជាការកត់សម្គាល់នៅក្នុងគ្រួសារខ្មែរ ក្រៅពីតួនាទីខាងលើ កុលបុត្រប្រុសស្រីត្រូវតម្កល់​តម្កើង​វង្ស​ត្រកូល​ឱ្យ​បាន​ល្អ​តទៅ, កូនត្រូវប្រព្រឹត្ត​ខ្លួន​ឱ្យ​ល្អ​សម​គួរ​ជាអ្នក​ទទួល​​មរតក, កូន​ត្រូវ​ចិញ្ចឹម​មាតាបិតា​វិញ​ជាពិសេស​នៅ​ពេល​គាត់​ចាស់ជរា, កូនត្រូវ​រក្សា​ទឹក​ចិត្ត​របស់​មាតា​បិតា​ មិន​ឲ្យ​មាតាបិតា​មាន​ទុក្ខ​កង្វល់ ឬ​ខូច​ចិត្ត​ដោយ​សារ​រឿង​មិន​ល្អ​ ហើយសេចក្តីសុខ​របស់​មាតាបិតានៅ​ត្រង់​កតញ្ញុតាធម៌​របស់​កូន​ទាំង​ឡាយ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំរុញឱ្យយុវជនទៅវត្ត ខណៈយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត គិន ភា ៖ ការប្រើប្រាស់ភាសាខ្មែរគឺជាកាតព្វកិច្ច និងតម្លៃនៃអត្តសញ្ញាណជាតិ

ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon