ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងកើនឡើងនៅក្នុងសហគមន៍ធ្វើឱ្យមនុស្សគ្រប់គ្នាកំពុងចលាចលយ៉ាងខ្លាំងនៅក្នុងការរស់នៅ ចំណែកប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់នៅពេលនេះក្លាយជាផ្នែកមួយសំខាន់ផ្តល់ព័ត៌មាន និងចែករំលែកព័ត៌មានទៅដល់សាធារណជន។ ប៉ុន្តែព័ត៌មានខ្លះនៅលើបណ្ដាញសង្គមបានផ្សព្វផ្សាយដោយខ្វះប្រភពច្បាស់លាស់ និងគ្មានទំនួលខុសត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងដំណាក់កាលនេះ ក្រសួងព័ត៌មានចាត់ទុកអ្នកសារព័ត៌មាន មានកាតព្វកិច្ចសំខាន់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យមានប្រសាសន៍ថា៖
“ក្នុងអំឡុងពេលដែលជំងឺកូវីដ-19 កំពុងកើតឡើងនៅតាមសហគមន៍ អ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមនានា ត្រូវចែករំលែកព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ពីអ្នកជំនាញ រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល”
ឯកឧត្តម មាស សុភ័ណ្ឌ
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន
ដើម្បីដឹងថាព័ត៌មានពិត ឬមិនពិត ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា អ្នកទទួលព័ត៌មានគួរពិនិត្យមើលចំណងជើងព័ត៌មាន ប្រភពព័ត៌មានឱ្យច្បាស់លាស់ ពិនិត្យលើកាលបរិច្ឆេទព័ត៌មានចុះផ្សាយ និងកត់សម្ភាល់ឱ្យច្បាស់ទៅលើអ្នកសរសេរព័ត៌មាន។ ទន្ទឹមគ្នានេះ អ្នកទទួលព័ត៌មានត្រូវពិនិត្យមើលរូបភាពរួមជាមួយហេតុការណ៍ផ្សព្វផ្សាយ និងត្រូវដឹងថាស្ថាប័នព័ត៌មានណាមួយចេញផ្សាយព័ត៌មាននោះ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា៖
“ក្នុងដំណាក់កាលកូវីដ-19 ការចែករំលែកព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ! ពួកគាត់ភ័ណ្ឌច្រឡំ ភ័យខ្លាច ប្រទេសជាតិមានភាពច្របូកច្របល់ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ពួកគាត់នៅក្នុងការធ្វើអ្វីមួយផងដែរ”
អ្នកសារព័ត៌មានមានក្រមសីលធម៌និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ យុតិ្តធម៌ ស្មោះត្រង់ មានប្រភពច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម មាស សុភ័ណ្ឌ ។ សូមជម្រាបថា កន្លងទៅក្រសួងព័ត៌មានបានក្រើនរំលឹកទៅដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ គោរពច្បាប់របរសារព័ត៌មាន ប្រសិនបើជនណាប្រព្រឹត្តផ្ទុយពីនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលា His KOMA ដែលមានន័យថា “កុមារ” ដូចក្នុងភាសាខ្មែរដែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្រ្តីជាជនជាតិកូរ៉េម្នាក់។ សាលារៀនមួយនេះ កំពុងចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ…
ព្រឹត្តិការណ៍, អប់រំកុមារតូច
ឪពុកម្តាយភាគច្រើនតែងតែពិបាកចិត្តរឿងកូន «រើសម្ហូប» មិនព្រមញ៉ាំបន្លែ ឬមិនព្រមសាកអាហារថ្មីៗ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ទម្លាប់ញ៉ាំរបស់ឪពុកម្តាយ និងរបៀបដែលឪពុកម្តាយផ្តល់អាហារឱ្យកូន គឺជាគន្លឹះសំខាន់បំផុត។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
បន្ថែមពីលើសាខាដែលមានស្រាប់នៅក្នុងតំបន់ចំការដូង និងតំបន់ស្ទឹងមានជ័យ សម្រាប់ឆ្នាំសិក្សាថ្មីនេះ សាលារៀន ណត្សឡាញន៍ នឹងពង្រីកខ្លួនថែមមួយសាខាទៀត ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
យុវជនកម្ពុជាចំនួន ២៨រូប បានក្លាយជាអ្នកស្រាវជ្រាវ និងអ្នកវិភាគគោលនយោបាយជំនាន់ថ្មី បន្ទាប់ពីបញ្ចប់វគ្គសិក្សា Inclusive Policy Fellowship 2025 ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងពង្រឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងកិច្ចការនារី កាលពីពេលថ្មីៗនេះ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ ស្តីពីទំនាក់ទំនងអន្តរជំនាន់ «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ» ដើម្បីបង្កើនការយល់ដឹងដល់ក្មេងស្រី យុវជន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលាហេបភីច័ន្ទតារា (Happy Chandara School) បានរៀបចំទិវា «ស្អាត និងបៃតង» នៅបរិវេណសាលា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ ដើម្បីលើកកម្ពស់ការយល់ដឹង,,,
ចំណេះជីវិត, ព្រឹត្តិការណ៍
បច្ចុប្បន្ននេះ ផ្លែប៊ឺ បានក្លាយជាផ្លែឈើដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងចំណោមអ្នកស្រឡាញ់សុខភាព និងយុវវ័យ។ ខុសពីផ្លែឈើទូទៅដែលមានជាតិស្ករខ្ពស់ ផ្លែប៊ឺសំបូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ…