វេសឡាញគ្រុបរៀបចំព្រឹត្តិការណ៍៤ ដើម្បីបង្ហាញផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំរយៈពេល១៨ឆ្នាំ និងសម្ពោធដំណើរការកម្មវិធីសិក្សាអន្តជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាស្ថាប័នអប់រំមួយនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យចំនួន៤ ដើម្បីអបអរសាទរខួប១៨ឆ្នាំ នៃផលជះវិជ្ជាមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងប្រកាស​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៅគ្រប់សាខាសាលារៀនវ៉េស្ទឡាញន៍។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា “ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ វេសឡាញ អេឌ្យូខេសិន គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស និងបានដើរតួជាចលករសង្គមដ៏មានឥទ្ធិពលក្នុងការធ្វើបរិវត្តកម្មវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស-វិជ្ជាជីវៈនៅកម្ពុជា។ ការឈានមកដល់ខួប ១៨ឆ្នាំនេះ គឺជាសក្ខីភាព នៃភាពធន់ ឧត្តមភាព នៃសេវាបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តមិនងាករេលើកិច្ចការអប់រំ និងបណ្តុះបណ្តាលកុមារ យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយសមត្ថភាព ផលិតភាព និងចរិយាសម្បត្តិល្អក្នុងអត្តសញ្ញាណជាតិខ្មែរ”។

ឧកញ៉ាបណ្ឌិតបន្ថែមថា “នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ វេសឡាញនឹងរៀបពិធីគម្រប់ខួប១៨ឆ្នាំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសនៅគ្រប់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវីជ្ជាជីវៈ និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអប់រំនិងអាជីវកម្មជាច្រើនទៀត”។

សម្រាប់ព្រឹត្តការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel នៅសាលារៀនវ៉េស្ទឡាញន៍រៀបចំឡើងនៅទីតាំង៤ផ្សេងគ្នា ៖ ទី១ សាខាក្រុងស្វាយរៀង នៅថ្ងៃទី៣ ខែឧសភា ទី២ សាខាច្បារមន នៅថ្ងៃទី៤ ខែឧសភា ទី៣ សាខាទាំង១៣ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែឧសភា និងទី៤ សាខាចំការសំរោង នៅថ្ងៃទី៧ ខែឧសភា។ កម្មវិធីទាំងនោះមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងអ្នកអាណាព្យាបាលជាច្រើនរូប។

គួរបញ្ជាក់ថា សាលារៀនវ៉េស្ទឡាញន៍បន្តអនុវត្តកម្មវិធីចំណេះទូទៅជាតិ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសដែលមានសិស្សសិក្សាជាង ២លាននាក់នៅក្នុង១០០ប្រទេស និងបង្រៀនបីភាសា (ខ្មែរ អង់គ្លេស ចិន) សម្រាប់កុមារ និងយុវជនចាប់ពីអាយុ២ឆ្នាំកន្លះឡើង។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងស្របតាមស្តង់ដាមធ្យមសិក្សា IGCSE, IA Levels របស់ប្រទេសអង់គ្លេស ដើម្បីធានាថា សិស្សមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស។

កម្មវិធី​ចំណេះទូទៅអន្តរជាតិ Pearson Edexcel មិនមែនបង្រៀនតែភាសាអង់គ្លេសសម្រាប់ការសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតសំខាន់លើជំនាញវិទ្យាសាស្រ្តពិតដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ។ បំណិនទាំងនេះផ្តល់នូវគ្រឹះដ៏រឹងមាំ ដើម្បីជំរុញកូនៗរបស់លោកអ្នកទទួលជោគជ័យក្នុងការសិក្សា និងពិភពការងារ។

លើស​ពីនេះ វិញ្ញាបនបត្រដែលកូនៗរបស់លោកអ្នកទទួលបាននៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ មិនត្រឹមតែមានតម្លៃសម្រាប់ការសិក្សានៅគ្រឹះស្ថានអប់រំក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងអាចបន្តការសិក្សា​នៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោកបានយ៉ាងងាយស្រួលមានដូចជា ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) ប្រទេសកាណាដា (Canada) ប្រទេសអូស្ត្រាលី (Australia) និង តំបន់អឺរ៉ុប (Europe) ។

ដើម្បីជាការថ្លែងអំណរគុណដល់អ្នកអាណាព្យាបាល របស់សាលារៀនវ៉េស្ទឡាញន៍គ្រប់សាខាទាំងអស់ ទាំងចាស់ និងថ្មី ដែលបានគាំទ្រ និងជឿជាក់គុណភាពសេវាកម្មអប់រំកន្លងមក សាលារៀននឹងរៀបចំការចាប់រង្វាន់ជាច្រើនជូន​ដល់អ្នក​អាណាព្យាដែលធ្វើការបង់ថ្លៃសិក្សា ឬចុះឈ្មោះបុត្រធីតាសិក្សាត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ការចាប់រង្វាន់នឹងធ្វើឡើងនៅក្នុ្ងងពិធីអបអរខួបគម្រប់១៨ឆ្នាំរបស់សាលារៀន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីអន្តរជាតិ Pearson Edexcel ដែលប្រារព្ធឡើងនៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៦ ខាងមុខនេះ។ រង្វាន់រួមមាន ៖ អាហារូបករណ៍ ៥០% សម្រាប់ការសិក្សារយៈពេល១៨ខែ ចំនួន ១៨រង្វាន់ ដំណើរកម្សាន្តឆ្លងប្រទេសចំនួន១រង្វាន់ ម៉ូតូអគ្គីសនី ចំនួន ៤រង្វាន់ ទូរស័ព្ទIphone 17 ចំនួន ១រង្វាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...