តិចនិកសាមញ្ញ ៦ យ៉ាង ដើម្បីពង្រឹងការចងចាំឱ្យកាន់តែប្រសើរ

តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏​ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ គឺជារឿងដែលមិនគួរមើលរំលង។

ទោះបីជាមិនមានការធានា ១០០% ក្នុងការបង្ការជំងឺភ្លេចភ្លាំង (Dementia) ក៏ដោយ ប៉ុន្តែការអនុវត្តសកម្មភាពសាមញ្ញៗទាំង ៦ ខាងក្រោមនេះ អាចជួយឱ្យការចងចាំរបស់អ្នកកាន់តែមានភាពល្អប្រសើរ៖

១. ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ

ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់រាងកាយទាំងមូល រួមទាំងខួរក្បាលផងដែរ។ អ្នកជំនាញណែនាំឱ្យធ្វើលំហាត់ប្រាណកម្រិតមធ្យម (ដូចជាការដើរលឿន) យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬលំហាត់ប្រាណកម្រិតធ្ងន់ (ដូចជាការរត់ត្រឹកៗ) ៧៥ នាទីក្នុងមួយសប្តាហ៍។

២. ហ្វឹកហាត់ខួរក្បាលឱ្យសកម្ម

ដូចគ្នានឹងរាងកាយដែរ ខួរក្បាលត្រូវការ “ការហាត់ប្រាណ” ដែរ។ អ្នកអាចសាកល្បងលេងល្បែងផ្គុំរូប អានសៀវភៅ រៀនលេងឧបករណ៍តន្ត្រី ឬស្វែងរកចំណូលចិត្តថ្មីៗ ដើម្បីឱ្យខួរក្បាលធ្វើការជានិច្ច។

៣. បង្កើនទំនាក់ទំនងសង្គម

ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងមិត្តភក្តិ ជួយកាត់បន្ថយភាពតានតឹង និងជំងឺបាក់ទឹកចិត្ត ដែលជាកត្តារួមចំណែកធ្វើឱ្យបាត់បង់ការចងចាំ។ ដូច្នេះការជួបជុំ និងការនិយាយស្តី គឺជាថ្នាំប៉ូវជួយខួរក្បាលដ៏ល្អបំផុត។

៤. រៀបចំទុកដាក់ឱ្យមានសណ្តាប់ធ្នាប់

អ្នកងាយនឹងភ្លេចភ្លាំង ប្រសិនបើផ្ទះរបស់អ្នករញ៉េរញ៉ៃ ឬកំណត់ត្រាមិនមានរបៀប។ គួរប្រើប្រាស់សៀវភៅកត់ត្រា កាលវិភាគ ឬកម្មវិធីទូរស័ព្ទដើម្បីតាមដានការងារ។ អ្វីដែលសំខាន់ គួរទុករបស់ចាំបាច់ដូចជា កាបូបលុយ សោ និងវ៉ែនតា នៅកន្លែងដដែលជានិច្ច។

៥. គេងឱ្យបានគ្រប់គ្រាន់

ការគេងមិនលក់ ឬគេងមិនស្កប់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការបាត់បង់ការចងចាំ។ មនុស្សពេញវ័យគួរគេងឱ្យបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង គួរប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាព។

៦. ជ្រើសរើសរបបអាហារដែលជំនួយខួរក្បាល

របបអាហារដែលសម្បូរទៅដោយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ គឺល្អសម្រាប់សុខភាពខួរក្បាល។ គួរជ្រើសរើសប្រភពប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប ដូចជា ត្រី សណ្តែកជាដើម។ ជាមួយគ្នានេះ គួរកម្រិតការទទួលទានគ្រឿងស្រវឹង ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ការចងចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...