ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo (CSMV) ដែលជាសាកលវិទ្យាល័យល្បីល្បាញក្នុងការបណ្តុះបណ្តាលអ្នកជំនាញផ្នែកតូរ្យតន្រ្តី រយៈពេល៥ខែ ទៅលើមុខវិជ្ជា ឧបករណ៍តន្រ្តី បស្ចឹមប្រទេស, ឧបករណ៍តន្រ្តី តន្រ្តីសម័យ និង តន្រ្តីវិទ្យា។
រយៈពេលសិក្សា ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។ ការចំណាយ ថ្លៃសិក្សា ការស្នាក់នៅ សំបុត្រយន្តហោះ ការធានារ៉ាប់រង ទិដ្ឋាការ និងប្រាក់ឧបត្ថម្ភប្រចាំខែ ជាបន្ទុករបស់គម្រោង Erasmus+ ។ ការចំណាយផ្សេងទៀតជាបន្ទុកសាមីខ្លួន។
ឯកសារត្រូវភ្ជាប់ ៖ លិខិតឆ្លងដែនដែលមានសុពលភាពលើសពី១ឆ្នាំ, លិខិតណែនាំខ្លួន CV និង Cover letter ជាភាសាអង់គ្លេស ដោយបញ្ជាក់ពីមុខវិជ្ជាដែលចង់ទៅរៀន, ព្រឹត្តិប័ត្រពិន្ទុប្រចាំឆ្នាំ (គ្រប់ឆ្នាំគិតចាប់ពីឆ្នាំមូលដ្ឋាន), វិញ្ញាបនបត្រភាសាអង់គ្លេស (បើមាន)។

ការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច នៅការិយាល័យទំនាក់ទំនងជាតិ អន្តរជាតិ និងព័ត៌មាន ផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀងរាល់ម៉ោងធ្វើការ។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ និងតេឡេក្រាមលេខ 012 812 993។ ចំណែកព័ត៌មានការសិក្សានៅប្រទេសអេស្ប៉ាញ សូមចូលទៅកាន់ www.csmvigo.com៕





























