អ្នកជំនាញកុមារតូចស្នើ​ឱ្យ​មាន​ការ​រួមគ្នាបង្កើនសក្តានុពលខួរក្បាលកុមារ និងបណ្តុះវប្បធម៌ចិញ្ចឹមអប់រំកូនបែបវិជ្ជមាន

ភ្នំពេញ — អ្នកជំនាញ និងមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំកុមារតូច បានអំពាវនាវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតមាតាបិតា ក្នុងការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន ដើម្បីទាញយកសក្តានុពលខួរក្បាលរបស់កុមារឱ្យអស់លទ្ធភាព ស្របតាមតម្រូវការបំណិនសម្រាប់សតវត្សទី២១។

ក្នុងពិធីសម្ពោធសៀវភៅស៊ីធីដា ជាភាសាខ្មែរ នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា ជប៉ុន CJCC កាលពីសប្តាហ៍កន្លងទៅនេះ លោកស្រី សរ ម៉ុន្ថា នាយិកានៃមណ្ឌលអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានសង្កត់ធ្ងន់ថា គន្លឹះសំខាន់បំផុតនៃការអប់រំកូនបែបវិជ្ជមាន គឺត្រូវផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ឪពុកម្តាយជាមុនសិន ទើបកូនៗអាចផ្លាស់ប្តូរតាមក្រោយបាន។ តាមរយៈបទពិសោធន៍ជិតមួយទសវត្សរ៍កន្លងមកនេះ លោកស្រីបានទទួលការផ្តល់មតិវិជ្ជមានជាច្រើនពីអាណាព្យាបាលរបស់កុមារតូច ក្នុងការចិញ្ចឹមបីបាច់កូនដោយការទទួលយក ការផ្តល់នូវសេចក្តីស្រលាញ់ និងការកោតសរសើរ។

ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅពេលដែលឪពុកម្តាយក្លាយជាគ្រូ ផ្ទះនឹងក្លាយជាសាលារៀនដ៏កក់ក្តៅ និងពេញដោយក្តីស្រលាញ់សម្រាប់កូនៗ។ ឯកឧត្តមបន្តថា កុមារនឹងអាចប្រើអស់សក្តានុពលរបស់គាត់ក្លាយជាមូលធនមនុស្ស នៅពេលដែលទទួលបានការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ទាំងផ្នែកសុខមាលភាពកាយ សុខភាពផ្លូវចិត្ត រួមជាមួយការហ្វឹកហាត់បំផុសសមត្ថភាពខួរក្បាលជាមួយនឹងវិធីសាស្ត្រដ៏ត្រឹមត្រូវ។

ឯកឧត្តមប្រាក់ កុសល មានប្រសាសន៍ថា ឆ្នាំ២០២៦នេះ ពិតជាពិសេសដែលស៊ីជីដាកម្ពុជា បានប្រឹងប្រែង ប្រែសម្រួលសៀវភៅជាភាសារខ្មែរ ដែលមានចំណងជើងថា “កុមារអាចផ្លាស់ប្តូរតាមរយៈខួរក្បាលខាង ស្តាំ”។ ឯកឧត្តមថា សៀវភៅនេះផ្តោតលើវិធីសាស្ត្រអប់រំដែលអាចទាញយកនូវឆន្ទៈ និងសក្តានុពលដ៏ខ្លាំងខ្លារបស់ កុមារតូច។ សៀវភៅនេះជាស្នាដៃរបស់លោក ស៊ីជីដា ម៉ាកូតូ ស្ថាបនិករបស់វិទ្យាស្ថានស៊ីជីដា នៅ ប្រទេសជប៉ុន ដែលមានសំណៅដើមជាភាសាជប៉ុន និងអង់គ្លេស។ ឯកឧត្តមជឿជាក់ថា យើងនឹងរៀនសូត្រទាំងអស់គ្នា ហើយមាតាបិតាអាចធ្វើបានព្រោះកន្លែងនេះមានទាំងទ្រឹស្តីសៀវភៅ និងកន្លែងអនុវត្តផ្ទាល់។

តាមរយៈលទ្ធផលស្រាវជ្រាវ បានបង្ហាញថា វិធីសាស្ត្រនៃការអប់រំស៊ីជីដា “SHICHIDA Method” គឺជាកម្មវិធី សំខាន់ ដែលជាវិធីសាស្ត្រ នៃការអប់រំបណ្តុះបណ្តាលខួរក្បាល ទាំងសងខាង ជាពិសេសផ្តោតទៅលើការ លើកទឹកចិត្ត និងបណ្តុះទេពកោសល្យរបស់កុមារ។ អ្នកស្រី សោម លក្ខិណា ដែលជាអាណាព្យាបាលម្នាក់ បានបង្ហាញក្តីសង្ឃឹមថា ការយកចិត្តទុកដាក់អភិវឌ្ឍកូនតាំងពីតូច ស្របតាមចំណេះដឹងដែលទទួលបានពីស៊ីជីដា នឹងជួយឱ្យកូនរបស់អ្នកស្រី​នឹង​ក្លាយជាថ្នាក់ដឹកនាំដ៏ល្អទាំងនៅក្នុងកន្លែងការងារ និងក្នុងជីវិតនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ