កុមារមើលអេក្រង់វ័យក្មេងពេក នាំឱ្យសមត្ថភាពសម្រេចចិត្តចុះខ្សោយ និងប្រឈមនឹងវិបត្តិថប់បារម្ភ

យោងតាមការសិក្សាថ្មីៗនេះ បានរកឃើញពីផលប៉ះពាល់ នៃការប្រើអេក្រង់ច្រើនលើកម្រិត របស់កុមារ នៅវ័យក្មេងខ្លាំងពេក និងជំរុញកុមារ ចូលរួមក្នុងការងារសង្គម និងសកម្មភាពរាងកាយបន្ថែមទៀត។

អ្នកវិទ្យាសាស្ត្រ ដែលបានដឹកនាំការសិក្សារយៈពេល ១០ឆ្នាំ ដែលបានចេញផ្សាយ កាលពីសប្ដាហ៍កន្លងទៅនៅប្រទេសសិង្ហបុរី បាននិយាយថា អន្តរាគមន៍ដំបូង និងការផ្លាស់ប្ដូររបៀបរស់នៅវិជ្ជមាន អាចស្ដារខួរក្បាល ដែលកំពុងអភិវឌ្ឍរបស់កុមារ។

ការសម្លឹងមើលអេក្រង់ច្រើន នៅចន្លោះពេលកុមារទើបតែកើត រហូតដល់អាយុ ២ឆ្នាំ ត្រូវបានគេរកឃើញថា ធ្វើឱ្យកុមារ ប្រឈមនឹងបញ្ហាសម្រេចចិត្តយឺត និងការថប់បារម្ភ នៅពេលពួកគេដឹងក្ដី, នេះបើយោងតាមការព្រមានរបស់អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) មន្ទីរពេទ្យស្ត្រី និងកុមារ និងទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការស្រាវជ្រាវ ។

អ្នកស្រាវជ្រាវបានតាមដានកុមារប្រហែល ១៧០នាក់ ដែលកើតនៅក្នុងឆ្នាំ២០០៩ ក្នុងរយៈពេលជាង ១០ឆ្នាំ ដោយសិក្សា ចាប់តាំងពីពេលពួកគេកើត។

ការសិក្សានេះ គឺជាផ្នែកមួយនៃការសិក្សាក្រុមកំណើត Growing Up in Singapore Towards Healthy Outcomes (GUSTO) ដែលស្វែងយល់ពីរបៀប ដែលស្ថានភាពអំឡុងពេលមានផ្ទៃពោះ និងកុមារភាពដំបូងប៉ះពាល់ដល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ម្ដាយ និងទារក។

ការស្កេនខួរក្បាល បានធ្វើឡើងនៅដំណាក់កាលផ្សេងៗគ្នា នៃការអភិវឌ្ឍរបស់កុមារ ដើម្បីសិក្សាពីផលប៉ះពាល់រយៈពេលវែង នៃការនៅជាមួយអេក្រង់ក្នុងវ័យក្មេងខ្លាំងពេក។

ការសិក្សាបានរកឃើញថា សម្រាប់កុមារ ដែលមានអាយុរហូតដល់ ២ឆ្នាំ រាល់ម៉ោងបន្ថែមនៃពេលវេលានៅជាមួយអេក្រង់ នឹងធ្វើឱ្យល្បឿននៃការសម្រេចចិត្តរបស់គេ យឺតជាងមុន ២៥ ភាគរយ នៅពេលពួកគេមានអាយុ ៨ឆ្នាំ។ នៅពេលឈានដល់វ័យជំទង់ ពួកគេចាប់ផ្ដើមប្រឈមនឹងរោគសញ្ញាថប់បារម្ភ។ ផលប៉ះពាល់នេះ ត្រូវបានគេសង្កេតឃើញនៅគ្រប់ផ្នែកទាំងអស់ នៃជីវភាពរស់នៅប្រជាជន។

សាស្ត្រាចារ្យរង Tan Ai Peng អ្នកស្រាវជ្រាវឈានមុខគេនៃការសិក្សា និងជាអ្នកវិទ្យាសាស្ត្រផ្នែកគ្លីនិកនៅ NUS បាននិយាយថា ទោះបីជាការសិក្សា បានរកឃើញពីផលវិបាក ដែលកើតឡើង បណ្ដាលមកពីអេក្រង់ក៏ដោយ, អ្នកជំនាញរូបនេះ សង្កត់ធ្ងន់ថា វាមិនទាន់ហួសពេលនោះទេ សម្រាប់អាណាព្យាបាល ក្នុងការចាត់វិធានការជួយកូនៗរបស់ខ្លួន។

លោកស្រីបន្ថែមថា វិធានការនោះ អាចធ្វើឡើង តាមរយៈសកម្មភាពសមញ្ញៗ ដូចជា អន្តរកម្មសង្គម និងការធ្វើសកម្មភាពរាងកាយ ដូចជា ការអានសៀវភៅជាមួយអាណាព្យាបាល ឬមិត្តភក្ដិ ការលេងល្បែងកម្សាន្ត ការដើរលេងក្រៅផ្ទះ និងសកម្មភាពផ្សេងៗទៀត ដែលសុទ្ធសឹងតែអាចជួយពង្រឹងខួរក្បាល និងរាងកាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...