យូហ្កើត តែបៃតង និងស៊ុត ជាអាហារជួយបង្ការអាការថប់បារម្ភ

អាការថប់បារម្ភជាទូទៅ ជំរុញឱ្យការរស់នៅប្រចាំថ្ងៃកើតមាននូវការព្រួយបារម្ភច្រើន អារម្មណ៍អន្ទះសាស្ទើរតែគ្រប់ជំហាន ខ្លាចនេះ ខ្លាចនោះ ទាំងមិនទាន់មានបញ្ហាអ្វីកើតមាន រាងកាយចុករួយ បង្កើនភាពតានតឹង និងអស់កម្លាំងខុសពីសព្វមួយដង។

ចុងឆ្នាំ២០២៥នេះ គេហទំព័រ Healthline បានឱ្យដឹងថា សុខភាពផ្លូវចិត្តដែលរងផលប៉ះពាល់ទៅលើប្រជាជននៅទូទាំង​ពិភពលោក តាមរយៈអាការថប់បារម្ភ គឺប្រមាណ 7.3% ហើយមានកត្តាជាច្រើនកំពុង​រុញច្រានយុវជន ឱ្យប្រទះនឹងបញ្ហាទាំងអស់នេះ ក្នុងនោះមានកត្តាមួយដែលពាក់ព័ន្ធនឹងទម្លាប់និងតម្រូវការប្រចាំថ្ងៃ គឺការបរិភោគអាហារ។ ការសម្រេចចិត្តជ្រើសរើសប្រភេទអាហារដែលរួមចំណែកដល់ការកាត់បន្ថយ ឬការពារអាការថប់បារម្ភ បានរួមចំណែកផ្តល់ផលវិជ្ជមានទៅកាន់សុខុមាលភាពទាំងមូល។

យ៉ាងណាមិញ មានប្រភេទអាហារមួយចំនួនដែលងាយស្រួលរក ហើយមានលក់ស្ទើរតែគ្រប់តំបន់ និងមានតួនាទីជួយបន្ធូរបន្ថយ ពីស្ថានភាពអាការថប់បារម្ភ មានដូចជា យូហ្កើត (Yogurt ) តែបៃតង ( Green tea ) និងស៊ុតសត្វជាដើម ( eggs) ។

តួនាទីរបស់យូហ្កើត​ ឬយាអួទឹកដោះគោជូរ (Yogurt ) ៖ យូហ្កើត មិនត្រឹមតែជាអាហារសម្រន់ ដែលមានរស់ជាតិឆ្ងាញ់ និងអាចយកទៅច្នៃ ជាបង្អែមបានជាច្រើនមុខប៉ុណ្ណោះទេ! ប៉ុន្តែក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយអាការថប់បារម្ភ ដោយសារវាមានសារធាតុ ប្រូបាយអូទិក ឬបាក់តេរីល្អ ហើយសារធាតុប្រូបាយអូទិក ដែលមាននៅក្នុងយូហ្កើត​ ឬ ទឹកដោះគោយ៉ាអួនេះហើយ ធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហារបានល្អ កាត់បន្ថយការរលាក និងជួយបណ្តេញជាតិពុលពីរាងកាយទៀតផង។ ប៉ុន្តែអ្វីដែលគួរចងចាំនោះ គឺមិនមែនទឹកដោះគោយាអួ ឬផលិតផលរបស់យូហ្កើតទាំងអស់ មានផ្ទុកសារធាតុ ប្រូបាយអូទិក(probiotics) គ្រប់ម៉ាកសញ្ញានោះទេ ដូច្នេះ តម្រូវឱ្យអ្នកដែលទៅទិញអាហារប្រភេទនេះ មានការពិនិត្យផ្ទៀងផ្ទាត់ថា ផលិតផលបានចុះបញ្ជីជាផ្លូវការ និងមានការគាំទ្រពីក្រសួងសុខាភិបាល ឬក្រសួងពាក់ព័ន្ធនានាដែរឬអត់។

តែបៃតង ៖ តែបៃតងមានឥទ្ធិពលម្យ៉ាងក្នុងការលើកកម្ពស់ភាពស្ងប់ស្ងាត់ផ្នែកអារម្មណ៍ ពង្រឹងសុខភាពខួរក្បាល និងរួមចំណែកកាត់បន្ថយអាការថប់បារម្ភ ហើយតែប្រភេទនេះ ក៏អាចយកទៅផ្សែផ្សំដើម្បីបង្កើនបានជាភេសជ្ជៈចម្រុះ ដើម្បីទទួលទានជាអាហារសម្រន់ និងមានភាពងាយស្រួល ក្នុងការទទួលទានគ្រប់ទីកន្លែង។

ស៊ុតសត្វ ៖ ស៊ុតជាអាហារដ៏ពេញនិយមជាសកល, អាហារប្រភេទនេះ មិនត្រឹមតែងាយស្រួលរក និងផ្តល់ថាមពលទៅកាន់រាងកាយនោះទេ ប៉ុន្តែក៏មានតួនាទីជំរុញអារម្មណ៍រីករាយផងដែរ។ សម្រាប់បុគ្គលដែលទំនងជាមានសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ពុំគួរមើលរំលងអាហារល្អៗដែលបានរៀបរាប់ ឬអាហារដែលផ្តល់ភាពងាយស្រួលសម្រាប់ខ្លួនឯងក្នុងការទិញ ដូចជាបន្លែបង្ការ និងផ្លែឈើស្រស់ៗជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...