ចំណុចគួរដឹងពេលប្រាស្រ័យទាក់ទងទៅកាន់មនុស្សដែលមកពីវប្បធម៌ខុសគ្នា

បច្ចុប្បន្ននេះ ទាំងក្នុងរង្វង់អ្នកសិក្សា និងក្នុងវិស័យការងារ ភាពចម្រុះនៃការទំនាក់ទំនង ឆ្លងភាសានិងវប្បធម៌មានការកើនឡើង! មិនថាភាសាក្នុងតំបន់ឬសាកល របៀបនៃការនិយាយស្តី និងការអធិប្បាយនានា សុទ្ធតែត្រូវការជំនាញនៃការប្រាស្រ័យទាក់ទងមួយដែលមានប្រសិទ្ធភាពដើម្បីជំរុញមនុស្សបង្កើនការសហការគ្នា។

ជំនាញទំនាក់ទំនងជាមួយមនុស្ស ដែលមកពីវប្បធម៌ខុសគ្នាកាន់តែសំខាន់ ដោយសារតែរបត់នៃការធំធាត់របស់មនុស្សម្នាក់ៗ មានភាពខុសគ្នា រួមទាំងភាសា វប្បធម៌ ភូមិសាស្រ្ត និងជីវភាពមានភាពខុសគ្នា រឹងរឹតតែត្រូវការគន្លឹះបន្ថែមក្នុងការអនុវត្តដើម្បីផ្តល់ទំនុកចិត្តខ្លួនឯងនៅពេលប្រាស្រ័យទាក់ទងជាមួយក្រុមណាមួយ ឬក៏បុគ្គលណាម្នាក់។

តាមរយៈ Chrysos មានគន្លឹះមួយចំនួន ដែលអាចផ្សារភ្ជាប់មនុស្ស ឱ្យអាចប្រាស្រ័យទាក់ទងជាមួយគ្នាបានគឺ ការប្រកាន់ភ្ជាប់នូវសីលធម៌ ការគោរពគ្នា ជៀសវាងការប្រើភាសាតាមតំបន់ ការនិយាយមួយៗច្បាស់ៗ ការប្រើប្រាស់ពាក្យសាមញ្ញៗ ការអនុវត្តវិធីសាស្រ្តស្តាប់ដោយយកចិត្តទុកដាក់ ការអត់ធ្មត់រង់ចាំឱ្យទាល់តែដល់វេនខ្លួនឯងសឹមនិយាយ ការជៀសវាងនូវសំណួរបិទ ប្រើប្រាស់ប្រយោគដោយភាពប្រុងប្រយ័ត្ន និងការគោរពភាពចម្រុះនៃភាសាជាដើម។

សីលធម៌ ៖ មិនថាកើតមកក្នុងបរិបទណាទេ ការប្រកាន់ភ្ជាប់សីលធម៌នៅពេលនិយាយស្ដីជាមួយមនុស្សជុំវិញខ្លួន គឺជាការបណ្តុះបរិយាកាសមួយដែលផ្តល់ផាសុកភាព ទៅកាន់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ សីលធម៌ទៀតសោត ក៏មានភាពខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ។ ដូច្នេះមុននឹងជួបនរណាម្នាក់ ឬក្រុមមនុស្សណាមួយ ចាំបាច់ត្រូវសិក្សាស្វែងយល់បន្ថែមអំពីបរិបទ ដែលពួកគាត់រស់នៅ ដើម្បីជៀសវាងនូវការប្រើប្រាស់ប្រយោគដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរដោយប្រការណាមួយ។

ការប្រើភាសាក្នុងតំបន់ ៖ ការប្រើពាក្យពេចន៍ ដោយផ្អែកលើតំបន់ដែលខ្លួនរស់នៅច្រើនពេក ជាពិសេសនៅពេលនិយាយភាសា ដែលមិនមែនជាភាសាដើមកំណើត។ ការប្រើប្រាស់ពាក្យក្នុងតំបន់ច្រើន វាផ្តល់ផលលំបាកឱ្យភាគីម្ខាងទៀតមិនយល់អំពីអ្វីដែលខ្លួនបាននិយាយ ដូច្នេះប្រសិនបើមានពាក្យរួមគ្នា ឬពាក្យដែលមនុស្សប្រើជាទូទៅ គួរព្យាយាមប្រើពាក្យសាមញ្ញៗឱ្យបានច្រើន។ គួរចាំដែរថា ការប្រាស្រ័យទាក់ទងគ្នា ត្រូវការយល់ពីគ្នាជាគោល! មិនមែនជាទីលានប្រកួតពាក្យប្លែកៗនោះទេ។

និយាយយឺតៗ ៖ ក្នុងករណីនិយាយជាមួយមនុស្សដែលមកពីមជ្ឈដ្ឋានខុសគ្នា និងត្រូវប្រើភាសាណាមួយរួមគ្នា ដូចជាភាសាអង់គ្លេស! ការនិយាយក្នុងល្បឿនធម្មតាទៅតាមធម្មជាតិ ពុំត្រូវបានលើកទឹកចិត្តនោះទេ ដោយសារតែទម្លាប់នៃការឮសម្លេងបញ្ចេញវោហារមានភាពខុសគ្នា ទើបតម្រូវឱ្យអ្នកនិយាយ ចាំបាច់ត្រូវបន្ថយល្បឿនឱ្យខុសពីសព្វមួយដង ដែលផ្តោតសំខាន់ទៅលើភាពច្បាស់ៗ នៃការបញ្ចេញសម្លេង និងតម្រឹមខ្លឹមសារកុំឱ្យវែងពេក ជាមួយគ្នានោះ ប្រសិនបើស្តាប់អ្នកដទៃមិនបាន គួរសួរត្រឡប់បញ្ជាក់ទៅវិញភ្លាមៗ ដើម្បីជៀសវាងការសន្ទនាដែលមានភាពយល់ច្រឡំក្នុងរយៈពេលវែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។