“អភិបាលកិច្ច និងបរិវត្តកម្ម GenZ នៃអាជីវកម្ម” នឹងពង្រឹងបំណិនសហគ្រិនដល់យុវជន

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំសិក្ខាសាលាដ៏សំខាន់មួយ ស្ដីពី «អភិបាលកិច្ច និងបរិវត្តកម្ម GenZ នៃអាជីវកម្ម» ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះ ដោយរំពឹងថា នឹងរួមចំណែកពង្រឹងបំណិនសហគ្រិនភាពរបស់យុវជនកម្ពុជា។

លោកស្រី ដួង ច័ន្ទមេត្តាចំប៉ាវៀង គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអាជីវកម្មគ្រួសារ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សិក្ខាសាលានេះ គឺជាការបង្ហាញលទ្ធផលសិក្សា និងស្ថានភាពអនុវត្តជាក់ស្ដែងរបស់និស្សិតជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងអាជីវកម្មគ្រួសារ។

លោកស្រី ដួង ច័ន្ទមេត្តាចំប៉ាវៀង គ្រូបង្រៀននៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់

បើតាមលោកស្រី ដួង ច័ន្ទមេត្តាចំប៉ាវៀង កម្មវិធីនេះ នឹងផ្តោតទៅលើភាពជាក់ស្ដែង និងការច្នៃប្រឌិត ជាមួយនឹងប្រធានបទដែលយុវជនចូលចិត្តដូចជា យុទ្ធសាស្រ្តឌីជីថល ការកសាងស្លាកយីហោក្នុងឧស្សាហកម្មច្នៃប្រឌិត។ ​ជាងនេះទៅទៀត វាគ្មិនដែលចូលរួម គឺជាអ្នកដឹកនាំ និងជាម្ចាស់អាជីវកម្មដែលមានបទពិសោធន៍ខ្ពស់។ ដូច្នេះ យុវជននឹងមានឱកាសរៀនសូត្រពីគំរូអាជីវកម្មពិតៗ និងភាពជោគជ័យទាំងនោះដោយផ្ទាល់។

លោកស្រី ដួង ច័ន្ទមេត្តាចំប៉ាវៀង រំពឹងថា យុវជននឹងទទួលបានអត្ថប្រយោជន៍ធំៗ ៤ ពីកម្មវិធីនេះ រួមមាន ទី១. ទទួលបាន ចំណេះដឹងថ្មី, ទី២. យល់ដឹងស៊ីជម្រៅពី គម្រោងគ្រប់គ្រងអាជីវកម្មគ្រួសារបែបទំនើប, ទី៣. កសាងបណ្ដាញទំនាក់ទំនង ជាមួយអ្នកជំនាញ និងម្ចាស់អាជីវកម្ម និងទី៤. អាចយកទៅអនុវត្ត ក្នុងការធ្វើអាជីវកម្មគ្រួសារផ្ទាល់ខ្លួន។

«ខ្ញុំជឿជាក់ថា យុវជននឹងទទួលបានគំនិតថ្មីៗពីគំរូអាជីវកម្ម ឬបទពិសោធន៍ដែលអ្នកជំនាញបានឆ្លងកាត់ ហើយយកទៅអនុវត្ត»។

លោកស្រី ដួង ច័ន្ទមេត្តាចំប៉ាវៀង រំពឹងថា សិក្ខាសាលានេះនឹងមានអ្នកចូលរួមច្រើន ដូចជាម្ចាស់អាជីវកម្ម សិស្ស និស្សិត និងយុវជនដែលមានបំណងចាប់ផ្តើមអាជីវកម្មថ្មី, អ្នកបន្តវេន ឬស្នងតំណែងអាជីវកម្មគ្រួសារ ក៏​ដូចជាស្ថាប័នរដ្ឋ និងឯកជន ដោយក្នុងកម្មវិធីនោះ ក៏​មានបន្ថែមការតាំងបង្ហាញផលិតផលខ្មែរ និងគម្រូអាជីវកម្មដែលជោគជ័យផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...