កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន កំពុងប្រកាសជ្រើសរើសបេក្ខជនជាបុគ្គលិក មន្ត្រីរាជការកម្ពុជា ឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ ចំនួន៥កន្លែង។
អាហារូបករណ៍នេះ នឹងរ៉ាប់រងលើ ៖ ថ្លៃសិក្សា, ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃសំបុត្រយន្តហោះ, ថ្លៃស្នាក់នៅ, ប្រាក់ឧបត្ថម្ភបញ្ចប់អាហារូបករណ៍, ការធានារ៉ាប់រង, សកម្មភាពក្រៅកម្មវិធីសិក្សា។
លក្ខខណ្ឌអ្នកដាក់ពាក្យសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ KOICA ៖ ជាពលរដ្ឋនៃប្រទេសដៃគូ ដែលត្រូវបានណែនាំជាផ្លូវការដោយរដ្ឋាភិបាលនៃប្រទេសនោះ, មានសញ្ញាបត្របរិញ្ញាបត្រ, ជាមន្ត្រីរាជការ ឬជាបុគ្គលិកដែលមានទំនាក់ទំនងសាធារណៈ, បំពេញតាមលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសរបស់សាកលវិទ្យាល័យ។

របៀបដាក់ពាក្យ និងដំណើរការជ្រើសរើស
របៀបដាក់ពាក្យ ៖ សូមដាក់ពាក្យសុំទៅកាន់អ្នកទទួលបន្ទុកនៅក្នុងក្រសួងដែលបេក្ខជនកំពុងបម្រើការងារ, ត្រូវផ្ញើពាក្យសុំទៅកាន់ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា តាមរយៈអ៊ីម៉ែល។
ដំណើរការជ្រើសរើស ៖ ជុំទី ១៖ ធ្វើឡើងដោយការិយាល័យ KOICA នៅបរទេស (KOICA Round), ជុំទី ២៖ ធ្វើឡើងដោយសាកលវិទ្យាល័យ (University Round) (សម្រាប់តែបេក្ខជនដែលជាប់ក្នុងជុំទី ១ ប៉ុណ្ណោះ)។
សាកលវិទ្យាល័យ និងមុខជំនាញដែលមាន ៖ សាកលវិទ្យាល័យ Ewha Womans University ជំនាញ Master’s Degree Program in Gender Equality, សាកលវិទ្យាល័យ Hanyang University ជំនាញ Master’s Degree Program in Smart-City Management and Technology, សាកលវិទ្យាល័យ Korea National University of Education (KNUE) ជំនាញ Master’s Degree Program in Global Education Leadership, សាកលវិទ្យាល័យ Korea University ជំនាញ Master’s Degree Program in Tax and Fiscal Policy, សាកលវិទ្យាល័យ Seoul National University ជំនាញ Master’s Degree Program in Public Management and Administrative Reform។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ៊ីម៉ែល ៖ yy.lee@koica.go.kr ឬចូលទៅកាន់គេហទំព័រ KOICA CIAT៖ http://www.koica.go.kr/khm_en/8710/subview.do ។ ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៕































