ភូមិសាស្ត្រនយោបាយនៃចំណេះដឹង និងការបង្កើតថ្មីឆ្នាំ២០២៦ នឹងប្រែប្រួលគួរឱ្យកត់សម្គាល់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បរិបទពិភពលោកថ្មី នៃការអប់រំកម្រិតឧត្តមសិក្សា ការស្រាវជ្រាវ និងការបង្កើតថ្មី កំពុងលេចចេញជារូបរាង ដែលនាំឱ្យមានតុល្យភាពនៃកិត្យានុភាពគុណភាពអប់រំ រវាងប្រទេសលោកខាងលិច និងលោកខាងកើត, នេះបើយោងតាម ទិន្នន័យពី Times Higher Education (THE) World University Rankings កាលពីពេលថ្មីៗនេះ។

នៅចំណុចដំបូង នៃចំណាត់ថ្នាក់ឆ្នាំ២០២៦ មើលទៅហាក់ដូចជាមិនមានអ្វីផ្លាស់ប្ដូរច្រើននោះទេ ដោយយើងអាចសង្កេតឃើញថា សាកលវិទ្យាល័យ Oxford ដែលជាសាកលវិទ្យាល័យចំណាស់មួយរបស់អង់គ្លេសជាចំណាត់ថ្នាក់លេខ១ លើពិភពលោក ១០ឆ្នាំជាប់គ្នា ហើយសាកលវិទ្យាល័យកំពូលៗរបស់អាមេរិក នៅតែឈរលើចំណាត់ថ្នាក់ខាងលើ។

ប៉ុន្តែប្រសិនបើយើងក្រឡេកមើលទិន្នន័យជារួម លើការវាយតម្លៃសាកលវិទ្យាល័យចំនួន ៣១០០ មកពីប្រទេសចំនួន ១៣៦ យើងនឹងមើលឃើញពីការប្រែប្រួល នៃនិន្នាការអប់រំរបស់ពិភពលោកកាន់តែច្បាស់។

មហាអំណាចលោកខាងលិច ដែលធ្លាប់តែឈរនៅលំដាប់ថ្នាក់កំពូលជាទម្លាប់ កំពុងតែបាត់បង់ចំណាត់ថ្នាក់របស់ខ្លួន ហើយសាកលវិទ្យាល័យនៅតំបន់អាស៊ីកំពុងតែរីកចម្រើន និងកើនឡើងចំណាត់ថ្នាក់គួរឱ្យកត់សម្គាល់ ជាពិសេស គឺសាកលវិទ្យាល័យនៅក្នុងប្រទេសចិន។ របាយការណ៍ ចាត់ទុកលទ្ធផលនេះ ជាសញ្ញានៃការផ្លាស់ប្ដូរដ៏សំខាន់ក្នុងភូមិសាស្ត្រនយោបាយចំណេះដឹង និងការបង្កើតថ្មី។

លទ្ធផលនៃចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកនេះ បានប្រើប្រាស់ទិន្នន័យរាប់សិបលាន ដើម្បីវាយតម្លៃសាកលវិទ្យាល័យ ដែលមានសមត្ថភាពស្រាវជ្រាវឈានមុខគេ។ ការវាយតម្លៃនេះ ផ្អែកលើលក្ខណៈដូចជា បរិយាកាសបង្រៀន កេរ្តិ៍ឈ្មោះផ្នែកសិក្សា ទស្សនវិស័យអន្តរជាតិក្នុងការស្រាវជ្រាវ ការទាក់ទាញធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ កម្លាំងស្រាវជ្រាវ និងការបង្កើតថ្មីនៅក្នុងវិស័យឧស្សាហកម្ម។

ការលេចត្រដែនឡើង របស់សាកលវិទ្យាល័យនៅអាស៊ី

សាកលវិទ្យាល័យជាច្រើននៅអាស៊ីកំពុងបង្ហាញពីសក្តានុពលរបស់ខ្លួននៅលើឆាកអន្តរជាតិ។ នៅក្នុងលទ្ធផល ដែលចេញដោយតារាងចំណាត់ថ្នាក់ Time Higher Education បានបង្ហាញពីការរីកចម្រើនដ៏ឆាប់រហ័ស នៃសាកលវិទ្យាល័យក្នុងប្រទេសចិន និងប្រទេសជាច្រើនទៀតនៅអាស៊ី។

សាកលវិទ្យាល័យកំពូល២របស់ចិន កំពុងកាន់កាប់ដំណែលកំពូលរបស់ខ្លួន ក្នុងនោះ សាកលវិទ្យាល័យ Tsinghua ស្ថិតនៅចំណាត់ថ្នាក់ទី១២ និងសាកលវិទ្យាល័យ Peking កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៣ របស់ពិភពលោក។ ខណៈសាកលវិទ្យាល័យចិន ចំនួន ១៨ផ្សេងទៀត បានទទួលចំណាត់ថ្នាក់ល្អបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងនោះរួមមាន សាកលវិទ្យាល័យ Zhejiang (ឡើង ៨ចំណាត់ថ្នាក់ មកដល់ទី៣៩) និងសាកលវិទ្យាល័យ Shanghai Jiao Tong (ឡើង ១២ចំណាត់ថ្នាក់ មកដល់ទី៤០)។

សាកលវិទ្យាល័យទាំង ២បានឈានចូលចំណាត់ថ្នាក់កំពូលទាំង ៤០របស់ពិភពលោកជាលើកដំបូង ដោយវ៉ាដាច់វិទ្យាស្ថានហ្សកហ្ស៊ីរបស់អាមេរិក (ចំណាត់ថ្នាក់ទី៤១), សាកលវិទ្យាល័យ McGill របស់កាណាដា (ចំណាត់ថ្នាក់ទី៤១) និងសាកលវិទ្យាល័យ British Columbia (ចំណាត់ថ្នាក់ទី ៤៥)។

បច្ចុប្បន្ន ប្រទេសចិន មានសាកលវិទ្យាល័យចំនួន ៥ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៤០របស់ពិភពលោក និង ៣៥ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០០ ដែលចំនួននេះ គឺច្រើនជាងប្រទេសអូស្ត្រាលី។

លើសពីនេះ សាកលវិទ្យាល័យនៅហុងកុង កូរ៉េខាងត្បូង សុទ្ធសឹងតែមានសាកលវិទ្យាល័យ ដែលឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១០០ របស់ពិភពលោក។​ ទន្ទឹមនឹងការកើនឡើងនៃចំណាត់ថ្នាក់សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ នៅតំបន់អាស៊ីបូព៌ាក៏កំពុងលេចឡើងជាបន្តបន្ទាប់ផងដែរ។

នៅអាស៊ីអាគ្នេយ៍ សាកលវិទ្យាល័យនៅឥណ្ឌូនេស៊ី មានការរីកចម្រើនលឿនជាងគេបំផុត ក្នុងចំណោមប្រទេសធំៗទាំងអស់ក្នុងតំបន់នេះ ខណៈម៉ាឡេស៊ី មានសាកលវិទ្យាល័យចំនួន ៦ដែលកំពុងឡើងចំណាត់ថ្នាក់ និងមានសាកលវិទ្យាល័យ តែមួយប៉ុណ្ណោះ ដែលធ្លាក់ចំណាត់ថ្នាក់។

នៅមជ្ឈិមបូព៌ា អារ៉ាប៊ីសេអូឌីត កំពុងនាំមុខគេនៅក្នុងតំបន់អារ៉ាប់ ដោយមានសាកលវិទ្យាល័យចំនួន ៩ ដែលកំពុងកើនឡើង និង ៤ កំពុងធ្លាក់ចុះចំណាត់ថ្នាក់ បើធៀបទៅនឹងឆ្នាំមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...