៥ចំណុច ជួយ​កុមារ​ឱ្យ​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញពីការលេង

ការលេងមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ តែក៏ជាគន្លឹះដ៏សំខាន់សម្រាប់ការអប់រំ និងការអភិវឌ្ឍកុមារ។ ការសិក្សាជាច្រើន ជាពិសេសពីមជ្ឈមណ្ឌលអភិវឌ្ឍកុមារនៅសាកលវិទ្យាល័យ Harvard បានបង្ហាញថា ៨០% នៃការតភ្ជាប់កោសិកាខួរក្បាលរបស់កុមាររីកចម្រើនខ្លាំងបំផុតនៅចន្លោះអាយុ ០ ដល់ ៣ ឆ្នាំ ខណៈ​ការលេងជួយជំរុញការស្រមើលស្រមៃ ជំនាញគិត ទំនាក់ទំនងសង្គម និងការយល់ដឹងពីពិភពជុំវិញខ្លួនរបស់កុមារ។

បណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាន​នាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ឪពុកម្តាយ​មួយ​ចំនួនបានបង្ហាញពីទស្សនៈថា “កូននៅតូចមិនទាន់ដឹងអីទេ”, លោកថា ទស្សនៈនេះ គឺជាការយល់ច្រឡំដ៏ធំមួយ ដែលអាចធ្វើឱ្យ​កុមារបាត់បង់ឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួននៅវ័យសំខាន់នេះ។

បើតាមលោក ប្រាក់ កុសល ប្រទេសដែលទទួលបានពិន្ទុខ្ពស់ក្នុងការវាយតម្លៃសមត្ថភាព (PISA) សម្រាប់សិស្សអាយុ ១៥ ឆ្នាំ ក៏ព្រោះតែប្រទេស​ទាំងនោះមានកម្មវិធីអប់រំកុមារតូចល្អ និងអត្រាចូលរៀននៅមត្តេយ្យសិក្សាខ្ពស់ (៩៣% ទៅ ១០០%)។ ជាមួយគ្នា​នេះ បើតាមការសិក្សា ការវិនិយោគលើការអប់រំកុមារតូចត្រឹមតែ ១ ដុល្លារ អាចផ្តល់ផលចំណេញត្រឡប់មកវិញរហូតដល់ ១៧ ដុល្លារ នាពេលអនាគត។

យ៉ាងណាក៏ដោយ ដើម្បីធានាថាកុមារទទួលបានអត្ថប្រយោជន៍ពេញលេញពីការលេង មាតាបិតា និងអ្នកថែទាំអាចអនុវត្តតាមគន្លឹះសំខាន់ៗទាំង ៥ ដូចខាងក្រោម៖

១. មានទស្សនៈវិជ្ជមានចំពោះការលេង

លោកបណ្ឌិត ប្រាក់ កុសល មានប្រសាសន៍ថា មាតាបិតាគួរយល់ថា ការលេងគឺជាផ្នែកមួយដ៏សំខាន់នៃការរៀនសូត្រ។ ត្រូវមានគំនិតវិជ្ជមានថាការលេងជួយអភិវឌ្ឍខួរក្បាល ជំនាញសង្គម និងផ្លូវចិត្តរបស់កុមារ។ ជាមួយ​គ្នា​នេះ មាតាបិតា ត្រូវចូលរួមលេងជាមួយកូន និងពេលខ្លះត្រូវដើរតួជាមិត្តភក្តិរបស់ពួកគេ ដើម្បីឱ្យ​កូនមានអារម្មណ៍ស្និទ្ធស្នាល និងហ៊ានចែករំលែក។

២. បង្កើតបរិយាកាសសម្រាប់ការលេង

បន្ទាប់ពីយល់ពីសារៈសំខាន់នៃការលេងហើយ មាតាបិតា​ត្រូវរៀបចំកន្លែងលេងដែលមានសុវត្ថិភាព ស្អាត និងមានសម្ភារៈសមស្រប ទាំងនៅក្នុងផ្ទះ និងក្រៅផ្ទះ។ បើតាមលោកបណ្ឌិត សម្ភារៈមិនចាំបាច់មានតម្លៃថ្លៃនោះទេ អាច​ជាឧបករណ៍សាមញ្ញដូចជាបាល់ ដុំឈើ ក្រដាស ឬខ្មៅដៃ ក៏អាចជំរុញការច្នៃប្រឌិតរបស់កុមារបានដែរ។

៣. ផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ការលេង

បើតាម​ប្រសាសន៍របស់លោកបណ្ឌិត ប្រាក់ កុសល កុមារត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរុករកពិភពជុំវិញខ្លួន។ ដូច្នេះមាតាបិតាមិនត្រូវបង្ខំកូនឱ្យ​រៀនរហូតដល់គ្មានពេលលេងនោះឡើយ។ លោកបណ្ឌិតបញ្ជាក់ថា ការលេងនេះគេអាចបែងចែកជាពីរប្រភេទ ៖

  • ការលេងសេរី (Free play)៖ គឺជាការលេងដែលកុមារអាចជ្រើសរើសសកម្មភាពដោយខ្លួនឯង។ តាមរយៈការលេងប្រភេទនេះ មាតាបិតាអាចសង្កេតឃើញ ទេពកោសល្យ ឬចំណង់ចំណូលចិត្ត របស់កូន ដើម្បីគាំទ្រឱ្យ​ត្រូវនឹងដុងរបស់ពួកគេ។
  • ការលេងមានគោលបំណង (Guided play) ៖ គឺជាការលេងដែលឪពុកម្តាយមានគោលដៅជាក់លាក់ ដូចជាការលេងដើម្បីជំរុញជំនាញផ្នែកវិទ្យាសាស្ត្រ ឬគណិតវិទ្យាជាដើម។

៤. ចូលរួម និងគាំទ្រក្នុងការលេង

មាតាបិតាគួរចូលរួមលេងជាមួយកូន ដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំ និងបង្រៀនពួកគេតាមរយៈការលេង។ ត្រូវលើកទឹកចិត្តកូនឱ្យ​សួរ និងឆ្លើយ ហើយកុំបដិសេធសំណួររបស់ពួកគេ។ ការដែលកូនសួរសំណួរច្រើន គឺបង្ហាញថា ពួកគេចង់ដឹង ចង់រៀន ហើយការឆ្លើយតបរបស់មាតាបិតានឹងជួយឱ្យ​ពួកគេឆាប់ចេះ។ បើតាម​លោកបណ្ឌិត ការបដិសេធមិនឆ្លើយ អាចរារាំងការរីកចម្រើនរបស់កូន ហើយធ្វើឱ្យ​ពួកគេបាត់បង់ទម្លាប់សួរសំណួរទៅថ្ងៃក្រោយ។

៥. ជំរុញការលេងដែលមានប្រយោជន៍

មាតាបិតាអាច​ប្រើប្រាស់ការលេងជាឧបករណ៍សម្រាប់ការរៀនសូត្រ ឧទាហរណ៍ដូចជា ល្បែងសិក្សា មានដូចជាបណ្ណរូបភាព បណ្ណអក្សរ ឬបណ្ណលេខជាដើម។ តែត្រូវចងចាំថា ត្រូវរៀបចំល្បែងដែលសមស្របទៅនឹងអាយុ និងសមត្ថភាព របស់កុមារ ដើម្បីជួយអភិវឌ្ឍទាំងស្មារតី និងចលនាផ្លូវកាយរបស់ពួកគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)