ក្រសួងអប់រំ និងសាកលវិទ្យាល័យបច្ចេកវិទ្យាសារព័ត៌មានរបស់ប្រទេសចិន សហការបណ្ដុះបណ្ដាលរួមគ្នាលើស្តង់ដាជំនាញ​បច្ចេកទេស​ និងវិជ្ជាជីវៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យបច្ចេកវិទ្យាសារព័ត៌មានចិន Dalian University of Technology Press នឹងធ្វើ​កិច្ច​សហការបណ្ដុះបណ្ដាលរួមគ្នាលើស្តង់ដាជំនាញ​បច្ចេកទេស​ និងវិជ្ជាជីវៈ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅកម្ពុជា។

ក្នុងជំនួប​ពិភាក្សាលើកិច្ចសហ​ប្រតិបត្តិ​ការកាលពីពេលថ្មីៗនេះ​ លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សាកល​វិទ្យាល័យ​ ដែល​មាន​បំណង​សហការគាំទ្រលើការបណ្ដុះបណ្ដាល​បច្ចេកទេស​ និងវិជ្ជា​ជីវៈ​រួម​គ្នា​ជាមួយភាគីកម្ពុជា។

លោកជំទាវ​បណ្ឌិត​ គឹម​ សេដ្ឋានី​ រដ្ឋលេខាធិការ​ប្រចាំ​ការ​ ក្រសួងអប់រំ​ យុវជន​ និង​កីឡា

លោកជំទាវមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន មានទំនាក់ទំនងមិត្តភាពគ្រប់ពេលវេលា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកជំទាវ​បណ្ឌិត​បន្តថា ការអប់រំ​ជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនង​ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងមូលដ្ឋានគ្រឹះនៃការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។

រដ្ឋលេខាធិការ​ប្រចាំ​ការក្រសួងអប់រំ បញ្ជាក់ថា ក្រសួងអប់រំ​ បាន​ទទួល​ស្គាល់​សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ជាទីភ្នាក់ងារអនុវត្តនៅកម្ពុជា ដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Dalian University of Technology Press ជាទីភ្នាក់ងារប្រតិបត្តិពីភាគីចិន​ ដោយ​​នឹងអនុវត្តការងារសំខាន់ៗ រួមទាំងការអភិវឌ្ឍរួមគ្នានៃស្តង់ដារជំនាញ​បច្ចេកទេស​ និងវិជ្ជាជីវៈ កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាឱ្យ​មានគុណភាពខ្ពស់ ស្របតាមបរិបទកម្ពុជា។

គួរជំរាបជូនថា កិច្ច​សហប្រតិបត្តិការ​នេះ ផ្ដោត​សំខាន់​ទៅលើចំណុចសំខាន់ៗរួមមាន ការ​បង្កើតប្រព័ន្ធស្តង់ដារ​ប​ច្ចេកទេស​វិជ្ជាជីវៈ និងវិញ្ញាបនបត្រដែលស្របតាមស្តង់ដារអន្តរជាតិឆ្លើយតបទៅនឹងការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា, កែ​លម្អ​កម្មវិធីសិក្សា និងសៀវភៅសិក្សា ដែលធានាបាន​នូវគុណភាព និងមានទំនាក់ទំនងវប្បធម៍រវាងប្រទេស និងប្រទេស, ការពង្រឹងការបណ្តុះបណ្តាលគ្រូ និងការកសាងសមត្ថភាព តាមរយៈការផ្លាស់ប្តូរជំនាញ និងបច្ចេកវិទ្យា, សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ និង​បោះពុម្ព​ផ្សាយ, ការលើកកម្ពស់ការផ្លាស់​ប្ដូរ​និស្សិត និងអាហារូបករណ៍ និងស្វែងយល់ពីការអប់រំឌីជីថល និងការអប់រំបៃតង សម្រាប់​យុវជននាសតវត្សទី២១៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។