ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា នឹងបង្កើតមន្ទីរពិសោធន៍ AI នៅ​កម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា

ក្នុងជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ឆ្នាំ២០១០ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានបង្ហាញពីការ​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើតមន្ទីរពិសោធន៍ AI នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។

លោកសាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov បានលើកថា បច្ចុប្បន្ននេះ លោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងប្រទេសកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។

សម្តេចតេជោបានលើកឡើងទៀតថា យុវជនកម្ពុជា គឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោងរបស់លោកសាស្ត្រាចារ្យនៅកម្ពុជានេះ ជាក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឱ្យកាន់តែមានភាពរីកចម្រើន។ សម្តេចតេជោ បានប្រាប់លោកសាស្ត្រាចារ្យ ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រនេះកាន់តែច្រើន។

កាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅ លោកសាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov ក៏​បានជួប​ជាមួយ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយបានគូសបញ្ជាក់ពីបំណងពីរ ដែលលោកគ្រោងនឹងអនុវត្ត​នៅ​កម្ពុជា រួមមាន ទី១ ស្វែងរកយុវជនឆ្នើមកម្ពុជាដែលមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ ចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវរួមគ្នា (Research Project) នៃសាកលវិទ្យាជាតិសិង្ហបុរី និងចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអាហារូបករណ៍នានា និង ទី២ ពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍លើបញ្ញាសិប្បនិម្មិត ឬការបង្កើតវិទ្យាស្ថាន សម្រាប់រូបធាតុឆ្លាតវៃដែលមានមុខងារពិសេស (Institute For Functional Intelligent Materials) នៅកម្ពុជា សំដៅបង្កើនសមត្ថភាពនវានុវត្តន៍របស់កម្ពុជា និងជ្រោមជ្រែងសហគ្រាសកម្ពុជាដើម្បីឆ្ពោះទៅរកទីផ្សារសកល។

ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយស្វាគមន៍ និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះ ដែលមានគោលដៅជំរុញនូវការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​២០៥០។

សូមជំរាបថា លោកសាស្ត្រាចារ្យបណ្ឌិត Konstantin Novoselov កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៧៤ នៅ Nizhny Tagil ប្រទេសរុស្ស៊ី។ លោកបានសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Radboud ក្នុង Nijmegen ប្រទេសហូឡង់ និងនៅសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេស។ លោកបានរកឃើញសម្ភារៈ Graphene ដែលជាស្រទាប់កាបូនតែ ១ អាតូមប៉ុណ្ណោះ មានលក្ខណៈរឹងមាំជាងដែក តែស្រាល និងដឹកនាំអគ្គិសនី ឬកំដៅបានល្អ។ របបគំហើញថ្មីនេះ បានធ្វើឱ្យមានក្តីសង្ឃឹមសម្រាប់អនាគតផ្នែកអេឡិចត្រូនិក ថាមពល និងវេជ្ជសាស្រ្ត ហើយលោកក៏ទទួលពានរង្វាន់ណូបែលរូបវិទ្យា នៅឆ្នាំ២០១០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *