សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព (UTE) ប្រកាស​ផ្តល់​ជូន​អាហារូបករណ៍ ១០០% ចំនួន ៥០កន្លែង សម្រាប់​ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ​ មួយ​ចប់កម្មវិធីសិក្សា ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិន ក្នុង​បុព្វហេតុ​ការពារទឹកដី​ជូនជាតិមាតុភូមិ​កម្ពុជា​នៃយើង។

សម្រាប់ទំនាក់ទំនង​ក្នុង​ការ​ដាក់ពាក្យ សូម​ចូលទៅ​កាន់តំណរភ្ជាប់ ៖ https://www.form.ute.ac/undergraduate-admission-form/

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ : +855 (0) 17 592 888 / 70 592 888

ជាមួយគ្នានេះ UTE ក៏​សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​វីរៈយោធិន​កម្ពុជា​គ្រប់រូប ដែលបាន​ពលី​ប្តូរផ្តាច់​ជូន​ជាតិមាតុភូមិ​យើង​ក្នុង​អំឡុង​ពេលនេះ។ UTE ជឿជាក់ថា តាមរយៈ​ការផ្តល់​ជូនអាហារូបករណ៍​នេះ នឹង​រួម​ចំណែក​សម្រាល​បន្ទុកផ្នែកអប់រំ​សម្រាប់​អនាគតដ៏ភ្លឺស្វាង នៃបុត្រ​ធីតា របស់ក្រុមគ្រួសារវីរៈយោធិន៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *