ពិព័រណ៌​ឱកាស ២០២៥ ផ្តល់បទពិសោធន៍ថ្មី សម្រាប់វិស័យអប់រំ ការងារ និង​អាជីវកម្ម

ចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​អគារ Connexion កោះពេជ្រ កម្មវិធីពិព័រណ៍ឱកាស ឆ្នាំ២០២៥ ដែលជាពិព័រណ៍ដ៏ធំដំបូងគេនៅកម្ពុជា នឹងនាំយកនូវវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០នាក់មកពីបណ្តាញផ្សេងៗគ្នា រាប់តាំងពីថ្នាក់រាជរដ្ឋាភិបាល ស្ថាបនិកអាជីវកម្ម អ្នកអប់រំ និងអ្នកជំនាញបច្ចេកវិទ្យា នវានុវត្តឌីជីថល ក្នុងការ​ចែករំលែកបទពិសោធន៍ ចំណេះដឹង ដល់យុវជន និង​អ្នកចូលរួម។

កញ្ញា កៅ ម៉េងហ័ង ក្រុមការងារ​ស្នូល​ផ្នែក​ទំនាក់ទំនង និង​ផ្សព្វផ្សាយ ឱ្យដឹងថា ពិព័រណ៍​ឱកាសសម្រាប់ឆ្នាំនេះ មានសកម្មភាពធំៗ​ចំនួន៣ ដោយទី១ ​មានកិច្ចពិភាក្សា​ដោយ​មានការ​ចូលរួម​ពីវាគ្មិនជាច្រើន និង​ប្រធានបទផ្សេងៗ​ដូចជា ធុរកិច្ចនិងសហគ្រិនភាព, ភាពជាអ្នកដឹកនាំ និងអាជីពការងារ, បច្ចេកវិទ្យា និងឌីជីថល និងចុងក្រោយគឺ ភាពច្នៃប្រឌិត និងជីវិត។

សកម្មភាពទីពីរ នៅ​ក្នុងពិព័រណ៌​ឱកាស​នោះ មានដូចជាវគ្គ​បណ្តុះបណ្តាល​ជំនាញខ្លីៗ ទាក់ទងនឹង​ការអប់រំ របៀបត្រៀម​ខ្លួន​សម្រាប់ឱកាស​ការងារ ជំនាញបច្ចេកវិទ្យាឌីជីថល UX UI ការសរសេរកូដ សុខភាពផ្លូវចិត្ត ក៏​ដូចជារបៀប​នៃការ​ចាប់ផ្តើម​អាជីវកម្មជាដើម។

ដោយឡែកសកម្មភាពទីបី នៅ​ក្នុង​ពិព័រណ៍ឱកាស គឺមានស្តង់ពិពណ៌ជាច្រើន​ពីសាលា ក្រុមហ៊ុន​ផ្សេង ដែល​យុវជន និងអ្នកចូលរួម​អាច​ស្វែង​យល់បន្ថែមពីសេវាកម្ម ឬពីអាជីវកម្មទាំងអស់នោះ។

បើតាម កញ្ញា កៅ ម៉េងហ័ង គោលបំណងសំខាន់ នៃពិព័រណ៌​ឱកាស ២០២៥ គឺព្រឹត្តិការណ៍​នេះ​នឹងផ្តល់ជាកន្លែងមួយ​ដែលអាចឱ្យ​សិស្សានុសិស្ស ក៏​ដូចជាយុវជន អាចមកស្វែងយល់អំពីឱកាសអប់រំ ឱកាស​ការងារ ឱកាស​សហគ្រិន និងជួយ​ពួកគេស្វែងយល់ពីខ្លួនឯងបន្ថែមថា គេមានអ្វីខ្លះ ហើយអាច​ធ្វើអ្វីបានខ្លះ ដើម្បី​ត្រៀម​ខ្លួនសម្រាប់អនាគត ជាពិសេស​ក្នុងបរិបទសម័យបច្ចេកវិទ្យាឌីជីថល។

“វាមិន​មែនគ្រាន់តែពិព័រណ៌ដាក់ស្តង់ ប៉ុន្តែយើង​ចង់​ឱ្យ​គាត់មកក្រេបយកចំណេះដឹង បទពិសោធន៍ថ្មីពីវាគ្មិនជា​ច្រើន ពីវិស័យអប់រំ វិស័យការងារ អ្នកផលិតមាតិកា…”

សរុបមកវិញ សម្រាប់ពិព័រណ៍ឱកាស រយៈពេល៣ថ្ងៃពេញ អ្នកចូលរួម​នឹង​ទទួល​បាន​អត្ថប្រយោជន៍ជា​ច្រើនទាំង ចំណេះ ជំនាញ បទពិសោធន៍​ថ្មីៗ ក្នុងវិស័យអប់រំ ការងារ និង​អាជីវកម្ម ព្រមទាំងជា​កន្លែង​ក្នុង​ការ​បង្កើតទំនាក់ទំនងជាមួយ​មនុស្សថ្មីៗ អ្នកជំនាញ អ្នក​បង្កើតមាតិកា ហើយ​ចុងក្រោយ គឺ​បទពិសោធន៍ និងភាពរីករាយ​ជាមួយ​ការ​សម្តែង និង​សកម្មភាពកម្សាន្តជាច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *