យុវជន​តំណាង​កម្ពុជា ២រូប ទៅ​ចូលរួម​បណ្តាញ​យុវជន​អាស៊ាន-កូរ៉េ ២០២៥ ជំរុញ​ការផ្លាស់ប្តូរវប្បធម៌ និង​បង្កើត​ទំនាក់ទំនងរឹងមាំក្នុង​ចំណោម​​យុវជនអាស៊ាន

កាលពីរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូយុវជនកម្ពុជា ចំនួន ២រូប បានធ្វើដំណើរទៅ​កាន់សាធាំរណរដ្ឋកូរ៉េ ដើម្បីចូលរួមសិក្ខាសាលាបណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៥ ក្រោមមូលបទ «Strengthening ASEAN-Korea Youth’s Engagement: Leveraging Green Economy for Inclusive Growth» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកក្កដា ឆ្នាំ២០២៥។


កញ្ញា រ៉ន ម៉ាលីន ប្រតិភូតំណាងកម្ពុជា បាន​ឱ្យដឹងថា សិក្ខាសាលាបណ្ដាញយុវជនអាស៊ាន-កូរ៉េ ឆ្នាំ២០២៥ ត្រូវ​បាន​រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងការបង្កើតបណ្តាញទំនាក់ទំនងជាក់លាក់។

បើតាម​កញ្ញា រ៉ន ម៉ាលីន សិក្ខាសាលានេះមានគោលដៅសំខាន់ចំនួន៥ ដែល​រួមមាន ទី១ ផ្តល់ឱកាសឱ្យយុវជនសិក្សាអំពីទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌រវាងអាស៊ាន និងកូរ៉េ, ទី២. លើកទឹកចិត្តឱ្យអ្នកចូលរួមចែករំលែក និងរៀនសូត្រពីវប្បធម៌ ប្រពៃណី និងទស្សនៈផ្សេងៗ ដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក។ ទី៣. បង្កើតទំនាក់ទំនងរឹងមាំក្នុងចំណោមយុវជនអាស៊ាន និងកូរ៉េ ដែលអាចនាំទៅរកកិច្ចសហការនាពេលអនាគត។

ទី៤. ផ្តល់ចំណេះដឹងអំពីប្រធានបទសំខាន់ៗ ដូចជាបរិស្ថាន បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីរៀបចំយុវជនឱ្យក្លាយជាអ្នកដឹកនាំនៅក្នុងយុគសម័យឧស្សាហកម្ម ៤.០ និងទី៥. លើកទឹកចិត្តឱ្យអ្នកចូលរួមស្នើគំនិត និងគោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

យ៉ាងណាក៏ដោយ សម្រាប់​ការ​ចូលរួម​សិក្ខាសាលានេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ក្នុងការរួមចំណែកជាមួយយុវជននៅតំបន់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *