សាលារៀនវ៉េស្ទឡាញន៍ផ្តល់អាហារូបករណ៍៥០% សម្រាប់សិស្ស១០០នាក់ដំបូងឱកាសបើកដំណើរការសាខាឫស្សីកែវ (ផ្លូវ៥៩៨) និងសាខាពោធិ៍ចិនតុង(ផ្លូវ២០០៤) ពីរដំណាលគ្នា

ដើម្បីអបអរបើកដំណើរការសាខាថ្មីពីរដំណាលគ្នា សាលារៀនវ៉េស្ទឡាញន៍ផ្តល់អាហារូបករណ៍ពិសេស៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស១០០នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនសាខាឫស្សីកែវត្រឹមថ្ងៃទី៦ ខែកក្កដា និងសាខាពោធិ៍ចិនតុងត្រឹមថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

សាលារៀនទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ សូមទំនាក់ទំនងសាខាឫស្សីកែវតាមរយៈលេខទូស័ព្ទ015 337 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_RSK ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា ឬចុចទីតាំង https://shorturl.at/OPHzm។ រីឯសាខាពោធិ៍ចិនតុងលេខទូស័ព្ទ 015 953 123 ឬតេឡេក្រាម https://t.me/Customerservice_WLS_PCT2004 ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩ ឬចុច https://shorturl.at/QAe8S

ចំពោះសាខាថ្មីទាំង២នេះ មានកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនចាប់ពីកម្រិតមត្តេយ្យ ដល់ទី១២ ហើយទទួលចុះឈ្មោះចូលរៀនចាប់ពីកុមារអាយុ២ឆ្នាំកន្លះឡើងទៅ។

គួរបញ្ជាក់ថា ក្រៅពីអនុវត្តកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានកែលម្អ និងរៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងក្នុងការរៀបចំអនាគតសិស្សានុសិស្ស ស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័ស នៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលមានរួមទាំងជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរ សាលារៀនបញ្ចូលកម្មវិធីកីឡានិងសិល្បៈ សេវាប្រឹក្សាយោបល់សិក្សានិងសុខភាពផ្លូវចិត្ត សិក្ខាសាលាអប់រំ និងការតម្រង់ទិសអាជីពការងារសម្រាប់សិស្ស ការផ្លាស់ប្តូរបទពិសោធសិក្សាក្រៅប្រទេស និងអាហារូបករណ៍សិក្សាក្នុងនិងក្រៅប្រទេសជាច្រើន។

លើសពីនេះ ដើម្បីជួយបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង សាលារៀនបានបន្ថែមបច្ចេកវិទ្យាអប់រំ រៀននិងបង្រៀនតាមប្រព័ន្ធអនឡាញ ដូចជា៖ សង្កប្បៈ ( Sangapac) សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៤, E-school សម្រាប់សិស្សថ្នាក់ទី៩ ដល់ទី១២ និងDesdopi សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។

សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៥០០០ នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *