សម្តេចនាយករដ្ឋមន្រ្តី នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី០៩ មករា ២០២៤ ខាងមុខ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ព្រមទាំងនាយក នាយិកាសាលាដែលមានសិស្សនិទ្ទេស A នាថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៤​ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងលិខិតចុះថ្ងៃពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់មន្ទីរអប់រំចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស A និងស្លាកឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការ ប្រឡងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ និងរៀបចំសម្របសម្រួលការចូលរួមឱ្យមានប្រសិទ្ធភាព ហើយរាល់ការចំណាយក្នុងការចូលរួមពិធីរបស់បុគ្គលិកអប់រំ នៃមន្ទីរ ជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តសាម៉ី។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលគ្រោងនឹងធ្វើ​ឡើងនៅថ្ងៃទី៩ មករា ខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរចំពោះសិស្សនិទ្ទេស A និងអាណាព្យាបាលទាំងអស់ដែលមានកូនក្លាយជាសិស្សឆ្នើម ក៏ដូចជាលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបាននិទ្ទេស A បន្តខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ ព្រមទាំងជាចលករក្នុងការលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយបន្តខិតខំរៀនសូត្រផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា សម្រាប់រង្វាន់ដែលគ្រោងនឹងផ្តល់ជូនសិស្សនិទ្ទេស A សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងពិនិត្យរៀបចំ។

គួរជំរាបជូនដែរថា កាលប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅ​កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្នុងនោះជាលទ្ធផល មានបេក្ខជនប្រឡងជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ដែលស្មើនឹង៧២.៨៩% ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួនចំនួន ១៦៧៣នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់, និទ្ទេស C ចំនួន ១៨ ៣០៨នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧ ២៦៩នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...