អតីតសិស្សនិទ្ទេស A ប្រាប់គន្លឹះរៀនត្រៀមប្រឡងបាក់ឌុបមុខវិជ្ជាគណិតវិទ្យាទទួលបាននិទ្ទេសល្អ

ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ ក្នុងនោះបេក្ខជនជាសិស្សានុសិស្ស​នៅសល់ពេលវេលាមិនច្រើននោះទេក្នុងការត្រៀមចំណេះដឹង សមត្ថភាព ដើម្បីប្រឡងយកនិទ្ទេសដែលខ្លួនពេញចិត្ត ក៏ដូចជាលទ្ធផលល្អអាចទទួលយកបាន។

យុវជន ផាន សុភាក់ ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ និងជានិស្សិតឆ្នាំទី១ ផ្នែកជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ហើយបច្ចុប្បន្នជាអ្នកនិពន្ធនិងផ្សព្វផ្សាយនៅក្នុងមជ្ឈមណ្ឌលអ្នកបន្តវេន បានចែករំលែកបទពិសោធន៍​ដើម្បីទទួលបាននិទ្ទេសល្អ ដោយ​ក្នុងនោះ រូបគេបានដាក់គោលដៅយកនិទ្ទេស A ពេលប្រឡងបាក់ឌុប ចាប់តាំងពីថ្នាក់ទី១០មកម្លេះ ។ សុភាក់ បន្តថា កត្តាដែលជំរុញឱ្យរូបគេសម្រេចក្តីស្រមៃមួយនេះ ក៏ដោយសារ កត្តាខ្លួនឯង មានការលើកទឹកចិត្តពីគ្រួសារចង់ឱ្យរៀនសូត្រខ្ពង់ខ្ពស់ ដោយផ្តល់ថវិកាជាច្រើនសម្រាប់ផ្គត់ផ្គង់ការសិក្សារៀនសូត្រ។ ទន្ទឹមគ្នានេះ លោកគ្រូ អ្នកគ្រូ ខិតខំប្រឹងប្រែងពន្យល់មេរៀន បង្រៀនប្រកបដោយទិកនិច និងពោរពេញដោយការលើកទឹកចិត្តគ្រប់ពេលវេលា។ ក្នុងនោះ មិត្តភក្តិក៏ចាំជួយលើកទឹកចិត្ត និងជឿជាក់លើសមត្ថភាពថា រូបគេពិតជាអាចយកនិទ្ទេសល្អបាន។

យុវជន ផាន សុភាក់ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២២

“ខ្ញុំបានខិតខំប្រឹងប្រែងរៀនជាខ្លាំងដោយចាប់យកថ្នាក់វិទ្យាសាស្រ្ត ព្រោះខ្ញុំគិតថាខ្ញុំពូកែខាងមុខវិជ្ជាគិតលេខ ហើយថ្នាក់វិទ្យាសាស្រ្តងាយស្រួលយកនិទ្ទេសល្អ”

យុវជន ផាន សុភាក់ ជាអតីតសិស្សនិទ្ទេសA ឆ្នាំ២០២២

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ រូបនេះ បញ្ជាក់បន្ថែមថា ដើម្បីរៀនត្រៀមប្រឡងគណិតវិទ្យាយកនិទ្ទេសល្អ គឺសិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវអនុវត្ត រួមមាន រៀនមេរៀនណាឱ្យច្បាស់មេរៀនហ្នឹង ក្នុងនោះ ការចាំរូបមន្តគឺអាស្រ័យលើការអនុវត្ត​លំហាត់ឱ្យបានច្រើន។ ទន្ទឹមគ្នានេះ យល់ពីមូលដ្ឋានគ្រឹះ គឺចាំបាច់បំផុតសម្រាប់មុខវិជ្ជាគណិតវិទ្យា ដែលទាមទារឱ្យប្អូនៗចេះមូលដ្ឋានគ្រឹះឱ្យច្បាស់ដើម្បីងាយស្រួលរៀនលំហាត់។

ជាមួយគ្នានេះ សិស្សានុសិស្ស ត្រូវព្យាយាមធ្វើលំហាត់ឱ្យបានច្រើនតាមមេរៀននីមួយៗ (បើមេរៀនមួយមុខមានសៀវភៅមួយក្បាលកាន់តែល្អ) ។ ពេលធ្វើលំហាត់ព្យាយាមមើលលំហាត់ឱ្យច្បាស់​ ពិសេស ខ្នាត ការគិតលេខជាដើម។ រាល់លំហាត់របស់ក្រសួងទាំងអស់ក្នុងសៀវភៅពុម្ព និងសៀវភៅសង្ខេបរបស់ក្រសួងត្រូវធ្វើឱ្យអស់។ លើសពីនេះ ធ្វើវិញ្ញាសាបាក់ឌុបពីឆ្នាំ​ ២០១៤ដល់២០២២។ ហើយការសរសេរចម្លើយ ត្រូវសរសេរឱ្យមានរបៀប (លេខច្បាស់ៗ គូសបន្ទាប់ជុំវិញចម្លើយ) អាចកំណត់ម៉ោងដើម្បីសាកសមត្ថភាពខ្លួនឯងធ្វើដូចពេលកំពុងប្រឡងបាក់ឌុបកាន់តែល្អ។

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប

ចំពោះបញ្ហាដែលជួបប្រទះក្នុងការសិក្សាដែល សុភាក់ បានជួបអំឡុងត្រៀមប្រឡងបាក់ឌុប គឺការបាក់ទឹកចិត្ត ដែលជាអារម្មណ៍មួយសឹងតែចង់បោះបង់ម្តងៗ ព្រោះការសិក្សាដើម្បីយកនិទ្ទេសល្អត្រូវខិតខំប្រឹងប្រែងខ្លាំង។ ពេលខ្លះកិច្ចការសាលាច្រើន ជួយការងារផ្ទះច្រើន ដែលនាំឱ្យពិបាកក្នុងការរៀន ដែលនាំឱ្យមានចង់បោះបង់ ប៉ុន្តែយ៉ាងណាក៏ដោយ សុភាក់ នៅតែតាំងចិត្តធ្វើឱ្យបានលទ្ធផលល្អ។

អតីតសិស្សនិទ្ទេស A មកពីខេត្តកំពង់ឆ្នាំងរូបនេះ ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលត្រៀមប្រឡងបាក់ឌុបនាខាងមុខនេះ ត្រូវរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពជារឿងដែលសំខាន់បំផុតដែលប្អូនៗត្រូវយកចិត្តទុកដាក់មុនគេ។ «បើសុខភាពយើងមិនអំណោយផលហើយ អ្វីៗគ្រប់យ៉ាងដែលយើងប្រឹងទាំង១២ឆ្នាំគឺត្រូវបាត់បង់ទាំងអស់»។

ម៉្យាវិញទៀត ប្អូនៗក៏​ត្រូវហ្វឹកហាត់ធ្វើវិញ្ញាសាឆ្នាំចាស់ឱ្យអស់ ព្រោះថា ឆ្នាំនេះអាចនឹងចេញលំហាត់ចាស់ៗទៀត។ ស្វ័យសិក្សាវិញ្ញាសាថ្មីៗដែលត្រូវគ្នាជាមួយនឹងកម្រិតបាក់ឌុបបន្ថែម។ លើសពីនេះ ស្វែងយល់ពីចំណេះដឹងសង្គមថ្មីៗ ព្រោះវាជាការល្អដែលយើងយល់ដឹង ហើយមានគំនិតច្រើនពេលប្រឡងនាថ្ងៃខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...