អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy) បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន ២ពាន់កន្លែង ដល់សិស្សថ្នាក់ទី១២ ដើម្បីរៀនវគ្គសិក្សាមុខវិជ្ជាភាសាអង់គ្លេសសម្រាប់ត្រៀមប្រឡងបាក់ឌុប។

កម្មវិធីទំនួលខុសត្រូវ​សង្គម (CSR) នេះ ត្រូវ​បានបង្កើត​ឡើង​ក្រោម​ប្រធានបទ “យុវជនដើម្បីការអប់រំ”។ សិស្ស​ស្រី និង​សិស្ស​នៅ​តាម​បណ្តា​ខេត្ត​ត្រូវ​បានលើកទឹកចិត្ត​ក្នុងការ​ដាក់ពាក្យ​ស្នើ​សុំ​អាហារូបករណ៍នេះ។

  • កាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យ៖ ១១ មិថុនា ២០២៥
  • កាលបរិច្ឆេទប្រកាសលទ្ធផល៖ ១៥ មិថុនា ២០២៥
  • វគ្គសិក្សាចាប់ផ្តើម ១៩ មិថុនា – ០៣ សីហា ២០២៥

ដើម្បីដាក់ពាក្យ សូម​ចូលទៅកាន់ acecambodia.org/ACEScholarship​ ។

សិស្ស​ជ័យលាភី​អាច​ជ្រើសរើស​ចូលរៀន​នៅ​សាខា​ណាមួយ នៃសាលា ACE ឬ សាលា AusCam Academy ឬ​សិក្សា​តាម​ប្រព័ន្ធអេឡិចត្រូនិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *