ក្រសួងអប់រំ ត្រៀមអនុវត្តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP ជួយពង្រឹងការត្រៀមខ្លួនរបស់កុមារតូចដើម្បីទទួលការអប់រំនៅកម្រិតបឋមសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមរៀបចំអនុវត្តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (Basics Education Improvement Project-BEIP) ដែលនឹងជួយពង្រឹងការត្រៀមខ្លួនរបស់កុមារតូចដើម្បីទទួលការអប់រំនៅកម្រិតបឋមសិក្សា។ គម្រោង BEIP មានរយៈពេលអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ក្នុងកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោកស្តីពី វឌ្ឍនភាពនៃការរៀបចំសម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងការអប់រំមូលដ្ឋាន (BEIP) នាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសធនាគារពិភពលោក ដែលបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសក្នុងការរៀបចំចងក្រងនូវឯកសារទស្សនៈទានប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា គម្រោងនេះបានរំលេចនូវសារៈសំខាន់នៃតួនាទីរបស់លោកគ្រូ អ្នកគ្រូ ក្នុងការជំរុញឱ្យសិស្សចង់រៀន ស្រលាញ់ការអាន និងសរសេរ លើកកម្ពស់លទ្ធផលសិក្សារបស់សិស្សតាមរយៈការចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីក្នុងការអនុវត្តកម្មវិធីអំណានដំបូង និងគណិតដំបូង ការបង្រៀនសិស្សប្រកបដោយចិត្តគរុកោសល្យ មានភាពច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពក្នុងបង្កើតសម្ភារៈជំនួយដល់ការបង្រៀន។

បើតាមតំណាងក្រុមបេសកកម្មធនាគារពិភពលោក បានលើកឡើងថា ឯកសារទស្សនទានដើម្បីត្រៀមចាប់ផ្តើមការអនុវត្តគម្រោងការអប់រំកម្រិតមូលដ្ឋាន (BEIP) នេះ បានកំណត់នូវសមាសធាតុសំខាន់ៗ រួមមាន ទី១. ពង្រឹងការត្រៀមខ្លួនរបស់កុមារតូចដើម្បីទទួលការអប់រំនៅកម្រិតបឋមសិក្សា, ទី២. លើកកម្ពស់ប្រសិទ្ធផលការងារដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស , ពង្រឹងការអនុវត្តការបង្រៀនថ្នាក់ដំបូង (Early Grade Learning), វិនិយោគលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការរៀននិងបង្រៀន ទី៣. ពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងការអប់រំកម្រិតមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងការវាយតម្លៃគម្រោង (M&E) និងទី៤. ការឆ្លើយតបពេលមានអាសន្ន (Contingent Emergency Response)។

កិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោកស្តីពី វឌ្ឍនភាពនៃការរៀបចំសម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងការអប់រំមូលដ្ឋាន (BEIP)

យ៉ាងណាក៏ដោយ បើ​តាមលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សា ដែលមានគោលបំណងលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន ជាពិសេសកម្រិតបឋមសិក្សា ក្នុងនោះមានការរៀបចំជាប្រព័ន្ធ ជំរុញធ្វើយ៉ាងណាឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរ និងឆ្លើយតបបំណិនសតវត្សរ៍ទី២១។

លោកជំទាវបន្ថែមថា គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) ជាគម្រោងដែលនឹងពង្រឹងវិសាលភាពគាំទ្រទាំងការងារគ្រូបង្រៀន ការគាំទ្រសិស្សតាមសាលារៀន និងជំរុញយ៉ាងណាឱ្យលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរ និងធានាការអាន និងការសរសេររបស់សិស្សឱ្យស្របតាមអ្វីដែលបានគ្រោងទុក។

គួរជម្រាបជូនថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈគម្រោងអប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។

ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *