សម្តេចធិបតី ៖ ការរៀនសូត្រ​អភិវឌ្ឍជំនាញ និង​ប្រើប្រាស់បច្ចេកវិទ្យា ជា​ការងារស្នូលដែលបញ្ញាវន្ត និងអ្នកជំនាញ​ត្រូវ​ឱបក្រសោប ដើម្បីធានាស្ថិរភាពការងារ និង​សេចក្តីថ្កុំថ្កើងនៃ​សង្គម​កម្ពុជា

ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប នាព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ទៅកាន់​និស្សិត​ជ័យលាភីទាំងអស់ ចាំបាច់​បន្តសិក្សា​រៀនសូត្រ​បន្ថែមពេញមួយ​ជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ព្រមទាំង​ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ជាមួយបណ្តាជនក្នុងប្រទេស និងក្រៅប្រទេស។

ព្រមជាមួយគ្នានេះ ក៏​ត្រូវ​តាម​ឱ្យ​ទាន់បច្ចេកវិទ្យាថ្មីៗ ក៏​ដូចជា​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលមានការរីកចម្រើន​យ៉ាងឆាប់រហ័ស ដើម្បីអាច​មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាំងនោះបង្កើនផលិតភាពការងារ។

បើតាមប្រសាសន៍សម្តេចធិបតី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​អាច​នឹង​ជំនួសការងារ​មួយផ្នែក​នៅ​ក្នុងទីផ្សារ​ការងារ​ ដូចជាការផ្តល់ព័ត៌មាន ប្រាប់ផ្លូវ បកប្រែភាសា ក៏​ដូចជាវិភាគទិន្នន័យជាដើម ។ ដូច្នេះ ការបន្តសិក្សារៀនសូត្រ អភិវឌ្ឍជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យា គឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ ប៉ុន្តែជាការងារស្នូលដែលបញ្ញាវន្ត និងអ្នកជំនាញ ត្រូវឱបក្រសោប ដើម្បីធានាស្ថិរ​ភាពការងារ និងសេចក្តីរុងរឿង ថ្កុំថ្កើននៃសង្គមជាតិកម្ពុជាខាងមុខ។

“ពាក្យថា រៀនហើយ រៀនទៀត រៀនឥតឈប់ឈរ វាអត់ខុសទេ… ដើម្បីធានានូវការប្រកួតប្រជែង ទាល់តែយើង Update ជាប់ជាប្រចាំ បើមិនអញ្ចឹងយើងនឹងក្លាយទៅជា​របស់ហួសសម័យ…”

សម្តេចនាយករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និង កីឡា បន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យសិស្សានុសិស្ស និងនិស្សិត អភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ តាមរយៈការស្វ័យសិក្សា, ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល និងផលិតភាព និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមា​ពីបរិវត្តកម្មឌីជីថល ក៏ដូចជារួមចំណែកដល់ ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា​ដែលផ្អែកលើជំនាញ​បច្ចេកវិទ្យា និងនវានុវត្តន៍។

ហើយ​ជាមួយគ្នា សម្តេចធិបតី ក៏​ស្នើ​ដល់ក្រសួងអប់រំ បន្តធ្វើការសហការជាមួយវិស័យឯកជនធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ, អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម ទាំងជំនាញបច្ចេកទេស, ជំនាញរឹង និងជំនាញទន់, ជាពិសេសការធ្វើការងារជាក្រុម, ការគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងកន្លែងការងារ តាមរយៈការពង្រឹងក្របខ័ណ្ឌគុណវុឌ្ឍជាតិ, ការបង្កើតស្តង់ដារជាតិលើការអភិវឌ្ឍមុខជំនាញ សំដៅឆ្លើយតបទៅនឹង​សេចក្តីត្រូវការទីផ្សារពលកម្ម, ការបង្កើតឱកាសទទួលបានការងារ និងប្រើប្រាស់ឱ្យអស់​សក្តា​នុពលប្រជាសាស្ត្ររបស់កម្ពុជា ក៏ដូចជា ដើម្បីបង្កើតលក្ខខណ្ឌសមស្របសម្រាប់ពលករកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *