ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​! ​ទីបំផុត​រកឃើញ​ជ័យលាភី​សន្តិសុខ​សាយ​ប័រ​ថ្នាក់​ជាតិ​ឆ្នាំ​២០២៦​

​បន្ទាប់ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ ​(​Security​ ​Challenges​) ​រយៈពេល​ ​៨​ម៉ោង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ទីបំផុត​គណៈកម្មការ​បាន​រកឃើញ​បេក្ខជន​ ​៣​ក្រុម​ជាប់​ជ័យលាភី​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​។

​ជ័យលាភី​ឆ្នើម​ទាំង​៣​ក្រុម​ ​រួមមាន​ ជ័យលាភី​លេខ​១​ ​បាន​ទៅ​លើ​ក្រុម​ ​R​0​mdu​0​l​$​3​nCh​3​y​ ​មាន​សមាជិក​ដូចជា​ ​ហឿន​ វិស័យ​,​ ង៉ុយ ​ជីវ៉ា​, ​សៀក ​ឆៃ​ណេ​, ​ស៊ុន ​គឹម​ស្រួល​។ ​ជ័យលាភី​លេខ​២​ ​បាន​ទៅ​លើ​ក្រុម​ ​NO​ ​NAME​ ​មាន​សមាជិក​ដូចជា​ លី​សុផាវីន​, ​យុំ​ ​មង្គល​បញ្ញា​, ​ស្រេង ​សេង​ហៃ​, ​ឈឹម ​វិរាជ​។ ​ជ័យលាភី​លេខ​៣​ ​បាន​ទៅ​លើ​ក្រុម​ ​WillHack​4​Coffee​ ​មាន​សមាជិក​ដូចជា​ ​ហេង ​គីម​ឡុង​, ​សាវ៉ុន ​ចន្ទ​សិរី​, ​សុខ ​សុវណ្ណារ៉ា​, ​ឈួន​ ណារ៉ា​។​

​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​២០២៦​ ​គឺជា​កម្មវិធី​ប្រកួតប្រជែង​លក្ខណៈ​ជា​ក្រុម​ ​ដែល​មាន​ទម្រង់​ ​Jeopardy​ ​ដោយ​តម្រូវឱ្យ​ក្រុម​នីមួយ​ៗ​ ​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​ ​(​Security​ ​Challenges​) ​ទៅ​លើ​ដែន​ដូចជា​ ​វិស្វកម្ម​បញ្ច្រាស ​(​Reverse​ ​Engineering​) ​គ្រីប​តូក្រាហ្វី ​(​Cryptography​) ​សន្តិសុខ​គេហទំព័រ​ (​Web​ ​Security​) ​កោសល្យវិច័យ​ ​(​Forensics​) ​ឬ​ការ​កែប្រែ​កម្មវិធី​ប្រព័ន្ធ​គោល​ពីរ ​(​Binary​ ​Exploitation​) ​ជាដើម​ ​ដោយ​ស្វែងរក​បំណែក​ព័ត៌មាន​ហៅ​ថា​ “​Flag​” ​ដែល​លាក់​នៅក្នុង​លំហាត់​នីមួយ​ៗ​។​

ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

​ក្នុង​ពិធី​បើក​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​ ​ឯកឧត្តម​ លីវ ​សុផា​ណារិទ្ធ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​ ​រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​ជា​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ដ៏​សំខាន់​ ​ដោយ​មាន​ការ​ចូលរួម​ពី​បេក្ខជន ​បេក្ខ​នារី ​ជា​សមាជិក​ក្រុម​ជ័យលាភី ​និង​សុទ្ធសឹង​ជា​ក្រុម​ឆ្នើម​ទាំងអស់​។​

​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បន្ថែម​ថា​ ​ព្រឹត្តិការណ៍​នេះ​ ​គឺជា​ការ​ប្រកួតប្រជែង​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួមចំណែក​លើកស្ទួយ​ផ្នែក​សន្តិសុខ​សាយ​ប័រ​នៅ​កម្ពុជា​ ​និង​ជា​សកល ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​លើកកម្ពស់​មូលធន​ឌីជីថល​ក្នុង​ផ្នែក​សន្តិសុខ​សាយ​ប័រ ​ដែល​ជា​ផ្នែក​មួយ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​លើ​ការ​បង្កើន​សមត្ថភាព​ ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​នៃ​បរិវត្ត​កម្ម​ឌីជីថល ​លើ​ការ​ប្រកួតប្រជែង​ឌីជីថល​នៅក្នុង​តំបន់​។​

​ឯកឧត្តម​ លីវ ​សុផា​ណារិទ្ធ ​ក៏​បាន​អបអរ​ដល់​បេក្ខជន ​បេក្ខ​នារី​ ​ក្មួយ​ៗ​សមាជិក​ជា​ក្រុម​ឆ្នើម​ ​ដែល​បាន​ឆ្លងកាត់​ការ​ប្រកួត​សាយ​ប័រ​អារីណា ​២០២៦​ ​ដោយ​ជោគជ័យ​ និង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​ ​នេះ​។​ លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ ​បាន​បង្ហាញ​ពី​ការ​តស៊ូ ​ព្យាយាម​ ការ​ហ្វឹកហាត់​ជា​ប្រចាំ​ ​ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​ធ្វើ​ការងារ​ជា​ក្រុម​ប្រកបដោយ​ទំនួលខុសត្រូវ​ខ្ពស់​។​

​មិន​ត្រឹមតែ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ ​ឯកឧត្តម​ លីវ ​សុផា​ណារិទ្ធ ​គឺ​ចង់​ឃើញ​សមត្ថភាព​របស់​ប្អូន​ៗ​ទាំងអស់​គ្នា​ចូលរួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​កាន់តែ​ច្រើន​ ​ដើម្បី​ទទួល​បាន​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ដែល​នឹង​ផ្ដល់​កិត្តិយស​ដល់​បេក្ខជន​ខ្លួនឯង​ ​គ្រួសារ​ និង​ប្រទេស​កម្ពុជា​ផងដែរ​។​

​គួរ​ជម្រាប​ជូន​ថា​ ​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​ ​បែងចែក​ចេញ​ជា​ ​២​វគ្គ​គឺ​ ​ការ​ប្រកួត​សាយ​ប័រ​អារីណា ​២០២៦​ ​និង​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​ ​២០២៦​ ​ដែល​មាន​បេក្ខជន​ចូលរួម​សរុប​ប្រមាណ​ ​៥៥០​នាក់​ សរុប​ ​១៥៧​ក្រុម​ និង​ប្រកួត​ជម្រុះ​ ក្រុម​បេក្ខភាព​ជ័យលាភី ​៣​ក្រុម​ និង​បេក្ខភាព​ ​៣០​ក្រុម​ឆ្នើម ​ដើម្បី​បន្ត​ជម្រុះ​បេក្ខជន​ប្រកួត​ថ្នាក់​ជាតិ​។ ​ក្នុង​នោះ​ កម្មវិធី​នឹង​ជ្រើសរើស​ ​បេក្ខភាព​៥​ក្រុម​ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​១០​សប្ដាហ៍​ ​ដើម្បី​បន្ត​ទៅ​ប្រកួត​ថ្នាក់​តំបន់​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...