កញ្ញា សុង ជាវ័យ ចែករំលែកបទពិសោធន៍ដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុន

ជារៀងរាល់ឆ្នាំ កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ពីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន ( MEXT) តែងតែប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដែល​ក្នុង​នោះ​ក៏​រួមមាននិស្សិតកម្ពុជា ឱ្យ​មានឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​នៅប្រទេស​ជប៉ុន ហើយការដាក់ពាក្យអាហារូបករណ៍ក៏បានបែងចែក និងមានលក្ខណៈខុសគ្នាទៅតាមឆ្នាំនីមួយៗ។ តើធ្វើ​យ៉ាង​ដូចម្តេចទើបបេក្ខជន​អាច​ជាប់​អាហារូបករណ៍រដ្ឋាភិបាលជប៉ុន?

កញ្ញា សុង ជាវ័យ ជាអតីតនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ក្រោមកម្មវិធីអាហារូបករណ៍ Monbukagakusho ឆ្នាំសិក្សា២០២២-២០២៤ បានចែករំលែកបទពិសោធន៍ក្នុងការដាក់ពាក្យស្នើអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ដែលមានដំណាក់កាលជាច្រើនរួមបញ្ជូលគ្នា។ កញ្ញា ជាវ័យ ប្រាប់ថា ដើម្បីមានឱកាសជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុននេះ ជាដំបូងកញ្ញា បានតាមដានគេហទំព័រស្ថានទូតជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា អំពីព័ត៌មាននៃការដាក់ពាក្យ ដោយជាទូទៅអាហារូបករណ៍បើកទទួលពាក្យក្នុងកំឡុងខែមេសា។ ជាមួយគ្នានេះ កញ្ញា បានត្រៀមឯកសារចាំបាច់ និងពាក់ព័ន្ធមួយចំនួនដូចជា សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬលិខិតបញ្ជាក់បញ្ចប់ការសិក្សា ព្រឹត្តិបត្តិពិន្ទុ ពាក្យស្នើសុំ (ទម្រង់របស់ស្ថានទូតដែលមាននៅក្នុង Website) និងសំណេររៀបរាប់ពីប្រធានបទស្រាវជ្រាវ។

សម្រាប់ប្រធានបទស្រាវជ្រាវ គឺតម្រូវឱ្យបេក្ខជនគ្រប់រូបត្រូវដាក់ប្រធានបទដែលខ្លួនមានបំណងចង់សិក្សាស្រាវជ្រាវនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតរបស់ខ្លួន ដូចនេះ កញ្ញា ជាវ័យ លើកទឹកចិត្តឱ្យអ្នកដែលមានបំណងដាក់ពាក្យអាហារូបករណ៍ MEXT ទាំងអស់ត្រៀមជាមុន ឬសិក្សាស្រាវជ្រាវជាមុននូវប្រធានបទ ដើម្បីជៀសវាងការដាក់ពាក្យមិនទាន់ពេលវេលា និងអាចទុកពេលឱ្យខ្លួនឯងរកប្រធានបទល្អសម្រាប់ដាក់ពាក្យផងដែរ។

នៅដំណាក់កាលបន្ទាប់ ក្រោយដាក់ពាក្យ ស្ថានទូតនឹងធ្វើការជម្រុះបេក្ខជន ដើម្បីស្វែងរកបេក្ខជនទៅប្រឡងភាសាបរទេសនៅជុំទី២ និងសម្ភាសន៍ផ្ទាល់មាត់នៅជុំទី៣។ បន្ទាប់ពីបេក្ខជនជាប់វគ្គជម្រុះនៅស្ថានទូតរួចរាល់ បេក្ខជននឹងតម្រូវឱ្យស្នើពាក្យសុំចូលរៀន (School Admission) តាមបណ្ដាសាកលវិទ្យាល័យណាមួយនៃប្រទេសជប៉ុនដែលខ្លួនចង់ទៅសិក្សា។ ក្រោយជោគជ័យទាំងពីរដំណាក់កាល នៃស្ថានទូតជប៉ុន និងសាកលវិទ្យាល័យ បេក្ខជននឹងមានសិទ្ធពេញលេញក្នុងការសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុន។

កញ្ញា សុង ជាវ័យ បញ្ជាក់បន្ថែមថា ដោយសារតែនៅក្នុងកំឡុងឆ្នាំសិក្សាដែលកញ្ញាដាក់ពាក្យ ជាឆ្នាំដែលមានកូវីដ-១៩ ដូចនេះ នៅក្នុងដំណាក់កាលនៃការដាក់ពាក្យដំបូងបេក្ខជនទាំងអស់អាចស្នើពាក្យតាម Online បាន រហូតដល់វគ្គជម្រុះជាប់ទើបតម្រូវឱ្យបេក្ខជន បេក្ខនារីយកពាក្យស្នើសុំ និងឯកសារចាំបាច់ទៅដាក់ស្នើនៅស្ថានទូតជប៉ុនដោយផ្ទាល់។ ចំពោះការសម្ភាសន៍ផ្ទាល់ជាមួយនឹងគណៈកម្មាការអាហារូបករណ៍ក៏ធ្វើឡើងតាមរយៈ Online ដូចគ្នា។ ត្បិតដំណាក់កាលខ្លះក្នុងការដាក់ពាក្យ មានការលំបាកព្រោះមិនអាចទៅដល់ទីតាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាដោយផ្ទាល់ ប៉ុន្តែមានក្រុមការងារនៅស្ថានទូតជប៉ុនបានជួយសម្រួលបានយ៉ាងច្រើន។

បន្ទាប់ពីជាប់ជាបេក្ខជនជ័យលាភីអាហារូបករណ៍ កញ្ញា សុង ជាវ័យ បានទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងកម្រិតសិក្សាស្រាវជ្រាវ (Research Student) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន រយៈពេល២ឆ្នាំ។ នៅក្នុងការសិក្សាអាហារូបករណ៍ កញ្ញា ជាវ័យ ចំណាយពេល៦ខែ ជានិស្សិតស្រាវជ្រាវ និងរយៈពេល២ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

អតីតនិស្សិតអាហារូបករណ៍រូបនេះបន្តថា នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ កញ្ញា បានរៀនអំពីថ្នាក់ច្បាប់នានា រួមមាន ថ្នាក់ច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា នីតិគ្រួសារ ក្រមរដ្ឋប្បវេណី ច្បាប់ពាណិជ្ជកម្ម ច្បាប់អន្តរជាតិ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេសជប៉ុន (តាមការរើសមុខវិជ្ជានៃឆមាសនីមួយៗ) ជាមួយសាស្ត្រាចារ្យ ដែលមាននៅក្នុងថ្នាក់រៀនផ្ទាល់ និងការចុះទស្សនកិច្ចនៅស្ថាប័នរដ្ឋរបស់ប្រទេសជប៉ុន និងការសរសេរនិក្ខេបបទ ជាមួយគ្រូដឹកនាំចំនួនមួយដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

យ៉ាងណាក៏ដោយ កញ្ញា សុង ជាវ័យ សូមលើកទឹកចិត្តដល់ សាធារណជន ឬប្អូនៗដែលមានបំណងទៅសិក្សានៅប្រទេសជប៉ុន ឱ្យសាកល្បងដាក់ពាក្យអាហារូបករណ៍នេះ ព្រោះមិនត្រឹមតែផ្ដល់ឱកាសសិក្សានៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹង និងទស្សនៈអំពីពិភពលោកឱ្យកាន់តែធំ។ លើសពីនេះ ការរស់នៅ និងសិក្សានៅក្នុងប្រទេសផ្សេងទៀតអាចនាំឱ្យមានការអភិវឌ្ឍផ្ទាល់ខ្លួន ដោយការយល់ដឹងអំពីវប្បធម៌ អរិយធម៌ សក្តានុពល និងគំនិតថ្មីៗ ដែលធ្វើ​ឱ្យ​ឱកាសផ្លាស់ប្ដូរជីវិតឱ្យកាន់តែមានអត្ថន័យ និងការអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។