សម្តេចធិបតី ៖ ការ​សិក្សាពេញមួយ​ជីវិត គឺជារបៀបរបបនៃការអប់រំក្នុងសតវត្សរ៍ទី២១

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា លើកឡើងថា ការមានសញ្ញាបត្រ គឺមិន​ទាន់គ្រប់គ្រាន់ទេ ពោលគឺត្រូវ​បន្ត​ការ​សិក្សា​ស្រាវជ្រាវ និង​បន្ត​ការ​សិក្សា​ពង្រីក​ចំណេះដឹងរបស់​ខ្លួនឱ្យ​កាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនកម្រិតគុណវុឌ្ឍ​តាមជំនាញ​របស់ខ្លួន សំដៅ​តាម​ឱ្យ​ទាន់​នូវ​ការ​រីកចម្រើន​នៃសង្គម និង​វិទ្យាសាស្រ្ត ពីព្រោះ​ការ​សិក្សា​អប់រំ គឺគ្មានទីបញ្ចប់ទេ។ សម្តេច​មានប្រសាសន៍ថា ការសិក្សា​ពេញមួយ​ជីវិត គឺជា​របៀប​របប​នៃការ​អប់រំ​ក្នុងសតវត្សរ៍ទី២១។

សម្តេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវ​បន្តដុសខាត់ចំណេះដឹង ដោយថា​ ការ​សិក្សា​ទ្រឹះស្តី​នៅ​ក្នុងថ្នាក់បានជួយ​និស្សិតឱ្យ​មានមូលដ្ឋានច្បាស់លាស់​នៅ​ក្នុង​ការត្រិះរិះពិចារណា ថ្លឹងថ្លែង និងយល់ពីតម្លៃពិត នៃចំណេះដឹង និង​ជំនាញ​សម្រាប់​អភិវឌ្ឍខ្លួនឯង​ទៅថ្ងៃក្រោយ ហើយត្រូវ​ចងចាំថា មានតែចំណេះវិជ្ជាទេដែលអាចជួយបណ្តុះ​បណ្តាល​នូវ​គំនិត​ចំរើនជឿនលឿន ហើយ​អាច​ជួយ​លើក​ស្ទួយ​ប្រទេស​ជាតិ​ឱ្យ​កាន់តែរីកចម្រើន​ថែមទៀត។

“ដូច្នេះប្អូនៗ​ត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញាវន្តពិតប្រាកដ ប្អូនៗត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ​ដោយខ្លួនឯង ខិតខំអានសៀវភៅ​ឱ្យ​បានច្រើន ខិតខំត្រងត្រាប់ចាប់យកចំណេះដឹងទាំងឡាយដែលប្អូនៗបានជួបប្រទះ និង​ដុសខាត់រំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ”

ពាក់ព័ន្ធនឹងការអាន សម្តេចធិបតី​ក៏បានថ្លែង​អរគុណដល់​ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន​ផ្តួចផ្តើម​រៀបចំ​នូវ​ទិវាជាតិអំណាន ដែលជា​ចលនានៃការអានសៀវភៅ និង​បង្កើតទម្លាប់អាន​ដល់ប្រជាជន​កម្ពុជា។ សម្តេចក៏បានជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ខិតខំបង្កលក្ខណៈដល់កូនៗរបស់ខ្លួនក្នុងការអានសៀវភៅ ហើយសូមក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញកម្មវិធីពាក់ព័ន្ធនឹងការអានឱ្យបានច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់យុវជនដែលបានរៀបចំបណ្ណាល័យចល័ត លើកកម្ពស់ការអានទៅដល់មូលដ្ឋាន និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំសកម្មភាពសិក្សា និងការអានសៀវភៅ ឱ្យកាន់តែច្រើនបន្ថែមទៀត។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ការរៀននៅសាលាគឺទទួលបានសញ្ញាបត្រ តែការចេញទៅធ្វើការគឺទទួលបានសញ្ញាឃើញ។ ដូច្នេះ, យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្របន្ថែម និងត្រូវរៀនពេញមួយជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *