សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ដែលមកពីគ្រប់វិទ្យាល័យទាំងអស់ទូទាំងប្រទេស។

ការប្រឡងនឹងផ្ដល់ឱកាសឱ្យសិស្សានុសិស្សក្លាយជាម្ចាស់ជ័យលាភី និងទទួលបានទឹកប្រាក់សរុប៤២លានរៀន និងអាហារូបករណ៍១០០%ពេញមួយកម្មវិធីសិក្សានៅសាកលវិទ្យាល័យ។ ក្នុងការចុះឈ្មោះប្រឡងប្រជែងខាងលើ បេក្ខជនអាចជ្រើសរើសជំនាញដែលពេញចិត្តដូចជា ការសិក្សាស្ថាបត្យកម្ម, ស្ថាបត្យកម្មខាងក្នុង, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មកម្មវិធីជាមួយពហុព័ត៌មាន, បច្ចេកវិទ្យាព័ត៌មានអាជីវកម្ម, ការរចនាវិជ្ជាជីវៈ, ការរចនាម៉ូត និងការច្នៃប្រឌិតអាជីវកម្ម, អាជីវកម្មអន្តរជាតិ, ការគ្រប់គ្រងពាណិជ្ជកម្ម, និង ភាពជាសហគ្រិន។

ការប្រឡងនឹងធ្វើឡើងឡើងនាថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥។ ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យប្រឡងអាចចូលទៅកាន់ https://forms.gle/q5u27PRMow1CMGiD6 សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://t.me/limkokwingscholarship ៕































