ស្ថាបនិករៀនថត ៖ អាជីពដែលធ្វើឱ្យខ្ញុំមានអ្វីគ្រប់យ៉ាង គឺជាមុខជំនាញដែលខ្ញុំចង់ទៅរៀនរាល់ថ្ងៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

លោក ឆេង សុភ័ក្រ្ត ដែល​គ្រប់គ្នាស្គាល់ថា ជាស្ថាបនិក “រៀនថត Rean Thort” បានលើកឡើងនៅ​ចំពោះ​មុខសិស្ស​និស្សិតដែល​កំពុងត្រៀម​បន្ត​ការសិក្សា​នៅសាកលវិទ្យាល័យថា អាជីព​ដែល​ធ្វើ​ឱ្យ​លោក​មានអ្វីគ្រប់យ៉ាង គឺជា​មុខ​ជំនាញ​ដែល​លោកចង់ទៅ​រៀន​រាល់ថ្ងៃ។

ក្នុងកម្មវិធី Winning University Life 2025 ដែល​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កាលពីចុងសប្តាហ៍​កន្លងទៅនេះ ស្ថាបនិក “រៀនថត Rean Thort” បន្ថែមថា សិស្សនិស្សិត គួរជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ ដើម្បីចាប់យកអាជីពដែលខ្លួនចង់ធ្វើពេញមួយជីវិត ព្រោះជំនាញដែលយើងជ្រើសរើស នឹងក្លាយជាអាជីពដែលយើងធ្វើពេញមួយជីវិត។

“ដូច្នេះ ប្អូនៗសិស្សានុសិស្ស ត្រូវជ្រើសរើសជំនាញណាដែលអាចចិញ្ចឹមខ្លួនឯងរស់ ហើយកុំរើសជំនាញតាមគេឱ្យសោះ”

សិស្ស និស្សិតស្ដាប់ការចែករំលែកបទពិសោធន៍របស់ ស្ថាបនិករៀនថត

លោក ឆេង សុភ័ក្រ្ត ត្រូវ​គេដឹងថា គឺជាយុវជនកម្ពុជាម្នាក់ដែលជំនះឧបសគ្គ និងខិតខំតស៊ូរៀនសូត្ររហូតជាប់អាហារូបករណ៍ទៅរៀននៅប្រទេសន័រវែស រួចក៏បន្តជាប់អាហារូបករណ៍៣លើក ទៅសិក្សានៅសហរដ្ឋអាមេរិក។ លោក សុភ័ក្រ្ត និយាយថា កាលជំនាន់ដែលលោករៀន គឺមិនទាន់មានការរីកចម្រើនផ្នែកបច្ចេកវិទ្យានោះឡើយ ប៉ុន្តែដោយសារការសិក្សាស្រាវជ្រាវ លោកកត់សម្គាល់ថា ជំនាញអភិវឌ្ឍកម្មវិធី (App Developer) នឹងឆ្លើយតបទីផ្សារការងារនៅពេលអនាគត ហេតុនេះលោកក៏សម្រេចចិត្តរៀនជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ (Computer scient)។ តែសិក្សា​បានត្រឹមឆ្នាំទី២ លោក​ក៏ប្ដូរទៅរៀនជំនាញទស្សវិជ្ជាវិញ ព្រោះតែលោកខ្សោយមុខវិជ្ជាគណិតវិទ្យា និងមិនចង់ដាក់សម្ពាធលើខ្លួនឯង។

ស្ថានិករៀនថត បន្ថែមថា នៅពេលលោករៀនជំនាញទស្សវិជ្ជារហូតដល់ឆ្នាំទី៣ ក៏មានថ្នាក់ថ្មីផ្នែកថតរូប ដែលធ្វើឱ្យរូបលោកចាប់អារម្មណ៍ចង់រៀនខ្លាំងបំផុត ហើយស្ទើរតែមិនបានចូលរៀនព្រោះអស់ឱកាសប្ដូរជំនាញ។ ប៉ុន្តែលោកបានរកវិធីសាស្រ្តស្នើសុំសាលា ដើម្បីបានរៀនថតរូប ទោះត្រូវរៀនបន្ថែមម៉ោងយ៉ាងណាក៏យល់ព្រម។

សិស្ស និស្សិតស្ដាប់ការចែករំលែកបទពិសោធន៍របស់ ស្ថាបនិករៀនថត

“ពីថ្នាក់រៀនដែលខ្ញុំធ្លាប់តែទៅរៀនទាំងភ័យខ្លាច ទៅជាថ្នាក់រៀនដែលខ្ញុំសប្បាយចិត្តក្នុងការរៀនថតរូប”

លោក ឆេង សុភ័ក្រ្ត បន្ថែមថា ការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវនៅសាកលវិទ្យាល័យ វាកើតចេញពីក្ដីស្រឡាញ់ ការស្រាវជ្រាវអំពីអត្ថប្រយោជន៍ និងឱកាសការងាររបស់ជំនាញនោះ។ ជាមួយគ្នា​លោក ឆេង សុភ័ក្រ្ត ក៏បានផ្ដាំផ្ញើ​ទៅ ប្អូនៗសិស្សានុសិស្ស នៅពេលចង់ជ្រើសរើសរៀនជំនាញណាមួយ ត្រូវចេះសួរយោបល់ពីឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ មិត្តភក្ដិ និងចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា (សួរបច្ចេកវិទ្យា) ហើយប្រសិនបើជ្រើសរើសជំនាញខុស ត្រូវហ៊ានផ្លាស់ប្ដូរ ព្រោះជំនាញដែលយើងរើស យើងនឹងធ្វើការជាមួយវាអស់មួយជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *