តើឪពុកម្តាយគួរបើកចំហរឿង “លុយកាក់” ជាមួយកូនៗដែរឬទេ?

ការនិយាយរឿងលុយកាក់ជាមួយកូន ជារឿងដែលមាតាបិតាជាច្រើនតែងតែមានការរារែក។ អ្នកខ្លះបារម្ភថាកូននៅក្មេងពេក ចំណែកអ្នកខ្លះទៀតខ្លាចធ្វើឱ្យកូនមានសម្ពាធ។ ប៉ុន្តែ នៅក្នុងយុគសម័យថ្មីនេះ ការយល់ដឹងពីហិរញ្ញវត្ថុគឺជា “វិជ្ជាជីវិត” ដែលកូនៗគួរទទួលបានពីផ្ទះ។

ហេតុអ្វីបានជាការនិយាយរឿងលុយជារឿងល្អ?

តាមពិតទៅ ការបង្ហាញស្ថានភាពហិរញ្ញវត្ថុដល់កូន មិនមែនមានន័យថាត្រូវបង្ហាញតួលេខលម្អិតក្នុងគណនីធនាគារនោះទេ ប៉ុន្តែវាគឺជាការបណ្តុះស្មារតីឱ្យកូនយល់ពីតម្លៃនៃលុយ និងការខិតខំប្រឹងប្រែង។ នៅពេលកូនដឹងពីលទ្ធភាពជាក់ស្តែងរបស់គ្រួសារ ពួកគេនឹងរៀនចេះគ្រប់គ្រងការរំពឹងទុករបស់ខ្លួនឯង យល់ពីហេតុផលនៅពីក្រោយការបដិសេធរបស់ឪពុកម្តាយ និងចាប់ផ្តើមចេះបែងចែករវាងរបស់ដែលចាំបាច់ និងរបស់ដែលគ្រាន់តែជាចំណង់ចំណូលចិត្ត។

របៀបបង្ហាញឱ្យមានប្រសិទ្ធភាព (តាមវ័យរបស់កូន)

ទោះជាយើងត្រូវបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដល់កូនៗ​ក៏ពិត​មែន ប៉ុន្តែការចែករំលែកព័ត៌មានគួរ​តែត្រូវធ្វើឡើងទៅតាមភាពចាស់ទុំរបស់ពួកគេ ដូចជា​ កម្រិតបឋម (អាយុ ៥-១០ ឆ្នាំ) ត្រូវ​បង្រៀនពួកគេ​ឱ្យស្គាល់តម្លៃក្រដាសប្រាក់ និងការធ្វើផែនការទិញរបស់តូចតាច។ បង្រៀនពួកគេតាមរយៈការ “សន្សំដាក់កូនជ្រូក”។

កម្រិតមធ្យម (អាយុ ១១-១៥ ឆ្នាំ) អាចឱ្យពួកគេឃើញពីវិក្កយបត្រភ្លើង ទឹក ឬថ្លៃអ៊ីនធឺណិត។ នេះជាពេលដែលត្រូវបង្រៀនពីភាពខុសគ្នារវាង “តម្រូវការចាំបាច់” និង “ចំណង់ចំណូលចិត្ត”។

កម្រិតយុវវ័យ (អាយុ ១៦ ឆ្នាំឡើង) អ្នកអាចពិភាក្សាពីចំណូលប្រចាំខែ និងការបែងចែកថវិកាគ្រួសារ។ វាជាការត្រៀមខ្លួនឱ្យពួកគេ មុនពេលឈានជើងចូលសាកលវិទ្យាល័យ និងការរស់នៅដោយឯករាជ្យ។

ចំណុចគួរប្រុងប្រយ័ត្ន

ទោះបីជាការបើកចំហរឿងលុយកាក់ជារឿងល្អ ប៉ុន្តែក៏មាន “បន្ទាត់ក្រហម” មួយចំនួនដែលឪពុកម្តាយគួរដឹង ដូចជា មិនត្រូវនិយាយរអ៊ូរទាំពីបំណុល ឬបញ្ហាលុយកាក់ ក្នុងន័យធ្វើឱ្យកូនមានអារម្មណ៍ខុស ឬភ័យខ្លាចចំពោះអនាគតឡើយ។ ឪពុកម្តាយគួរប្រើប្រាស់ភាពវិជ្ជមានក្នុងការពិភាក្សា ដោយបង្រៀនឱ្យកូនឃើញថា លុយគឺជាឧបករណ៍សម្រាប់កសាងអនាគត ប្រសិនបើយើងចេះចាត់ចែងវាដោយភាពឆ្លាតវៃ។ ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យកូនមានវិន័យហិរញ្ញវត្ថុល្អនៅពេលធំឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនង និងទំនុកចិត្តក្នុងគ្រួសារឱ្យកាន់តែរឹងមាំផងដែរ។

សរុបមក ការបង្ហាញស្ថានភាពហិរញ្ញវត្ថុដល់កូន មិនមែនជាការបង្ហាញតួលេខទាំងអស់ក្នុងកុងធនាគារនោះទេ ប៉ុន្តែវាគឺជាការបង្រៀនឱ្យកូនស្គាល់ “តម្លៃនៃលុយ និងការចាត់ចែងជីវិត”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍