វិធីសាស្រ្ត​ជំរុញប្រសិទ្ធភាពនៃការសិក្សាតាមរយៈ យល់ពីការណែនាំមុនចាប់ផ្តើមរៀន

ក្នុងការអភិវឌ្ឍទម្លាប់នៃការសិក្សា ការដឹងអំពីវិធីរៀនរាល់មុខវិជ្ជានីមួយៗ និងការណែនាំជាទូទៅជាយុទ្ធសាស្រ្តនៃការពង្រីកវិលាសភាពរៀនសូត្រឱ្យកាន់តែខិតជិតទៅរកលទ្ធផលមួយ ដែលឆ្លើយតបនឹងតម្រូវការ និងគោលដៅដែលបានកំណត់ ហើយការស្វែងយល់ពីរបៀបរៀនទៀតសោត មានភាពខុសគ្នាទៅតាមប្រភេទប្រធានបទ និងភាពខុសគ្នានៃមុខវិជ្ជា ឬជំនាញណាមួយ។ ការយល់ អំពីការណែនាំមុនចាប់ផ្តើមរៀន បានជំរុញប្រសិទ្ធភាពនៃការសិក្សា ផ្តល់ភាពងាយស្រួលក្នុងការរៀបចំ ការរំលឹក និងធ្វើឱ្យកំណត់ត្រា កាន់តែមានប្រសិទ្ធភាព។

តាមរយៈគេទំព័រ Adobe បានបង្ហាញពី ភាពសំខាន់ដែលមានវិធីសាស្រ្តជំនួយខាងក្រៅ ឬយល់អំពីការណែនាំមុនចាប់ផ្តើមរៀន ដើម្បីបង្កើនប្រសិទ្ធភាពសិក្សា ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. រៀបចំតាមលំដាប់លំដោយ ៖ រចនាសម្ព័ន្ធនៃការសិក្សាមានន័យថា រៀបចំប្រភេទមេរៀន និងពេលវេលាទៅតាមទំហំ និងលក្ខខណ្ឌជាក់ស្តែង មានន័យថា​ ធ្វើយ៉ាងណាកាត់បន្ថយសកម្មភាព ឬក៏អ្វីដែលមិនចាំបាច់ទៅក្នុងដំណើរការ នៃការសិក្សាប្រចាំថ្ងៃ តួយ៉ាងដូចជា ការកត់ត្រាមេរៀន ដើម្បីបន្ថយភាពស្មុគស្មាគ គួរតែកត់រាល់កន្លែងណាដែលជាចំណុចគោលហើយពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សា ឬមេរៀនតែប៉ុណ្ណោះ។

២. ការផ្តោត ៖ ជំនាញក្នុងការផ្តោតមានសារៈសំខាន់ណាស់ ក្នុងការនាំទៅរកប្រសិទ្ធភាពនៃការបញ្ចប់កិច្ចការអ្វីមួយ ជាពិសេសនៅក្នុងដំណើរការសិក្សាតែម្តង ការផ្តោតជួយឱ្យសិស្ស អាចកំណត់អំពីអ្វីទៅជាព័ត៌មានសំខាន់ ហើយនៅពេលដែលដឹងព័ត៌មានសំខាន់ៗ ក៏បានជួយសម្រួលដល់ការកំណត់អាទិភាព។ ដូច្នេះការផ្តោត គឺជាជំនាញជំរុញដល់ប្រសិទ្ធភាពនៃការបែងចែកពេលវេលាផងដែរ។

៣. បង្កើនភាពងាយស្រួលក្នុងការយល់គ្នា ៖ ប្រសិនបើមុនពេលចាប់ផ្តើមរៀនជំនាញណាមួយ ឬក៏មុខវិជ្ជាណាមួយ ដែលទទួលបានការណែនាំពីអ្នកជំនាញផ្ទាល់អំពីប្រសិទ្ធភាពក៏ដូចជាគន្លឹះក្នុងការយល់ពីពាក្យគន្លឹះ នោះភាពស៊ីជម្រៅនៃការទទួលបានចំណេះដឹង ក៏នឹងឆាប់រីកដុះដាលព្រមជាមួយគ្នាដែរ។

៤. អនុវត្តន៍ ៖ ការអនុវត្ត ជាវិធីទូទៅមួយ ដែលគេប្រើនៅគ្រប់ជំនាញនិងទ្រឹស្តី ការអនុវត្តដដែលៗ តាមរយៈការសួរសំណួរឆ្លុះបញ្ចាំង ការផ្ទៀងផ្ទាត់លំហាត់ និងការអាន ឬក៏មើលអត្ថន័យឡើងវិញ សុទ្ធសឹងតែការរួមចំណែកដល់ការពង្រឹងចំណេះដឹង។

៥. ប្រសិទ្ធភាព ៖ ការសិក្សាអំពីមគ្គុទ្ទេសក៍ ឬក៏ការណែនាំមុនចាប់ផ្តើម ជាឱកាសមួយ ក្នុងការសន្សំពេលវេលា ការចងចាំកាលវិភាគ ដែលផ្តល់ភាពងាយស្រួលក្នុងការអាន និងមើលមេរៀនដែលស្របនឹងតម្រូវការជាក់ស្តែង។

៦. ការវាយតម្លៃ ៖ ហាក់មិនខុសគ្នាទៅនឹងរបៀប នៃការធ្វើការប៉ុណ្ណោះទេ ក្រៅពីការអនុវត្ត ឬការឆ្លុះបញ្ចាំង គឺត្រូវការ ការវាយតម្លៃចំពោះខ្លួនឯង ដើម្បីវាស់វែងអំពីប្រសិទ្ធភាព ក៏ដូចជាតម្រូវការនៅពេលអនាគត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *