ជំនាញសំខាន់ៗចំនួន ១០ ដែលនិយោជក​ត្រូវ​ការ​ពីបេក្ខជន​​គ្មានបទពិសោធន៍​ការងារ ឬទើបបញ្ចប់ការសិក្សា

យោង​តាម​របាយការណ៍​ស្តីពីតម្រូវការ​កម្លាំង​ពលកម្ម​ របស់ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ នៃក្រសួងការងារ បានបង្ហាញ​អំពីជំនាញ​សំខាន់ៗ​ចំនួន១០ ដែលនិយោជក ឬម្ចាស់ក្រុមហ៊ុន​ត្រូវ​ការ​ពីបេក្ខជន​ដែលគ្មាន​បទពិសោធន៍ការងារ ឬទើបបញ្ចប់ការ​សិក្សា​នៅពេល​ដែល​មក​ដាក់ពាក្យ​ស្វែងរក​ការងារធ្វើ។

ជំនាញសំខាន់ៗ​ចំនួន១០ ដែលនិយោជក ឬម្ចាស់ក្រុមហ៊ុន​ត្រូវ​ការ រួមមាន ៖ ភាសាអង់គ្លេស, ភាសាចិន, ជំនាញបច្ចេកទេស, ការសម្របសម្រួល, ជំនាញ​អនុវត្ត​ជាក់ស្តែង, ការ​គ្រប់គ្រង​ពេលវេលា, ការ​ដោះស្រាយ​បញ្ហា, ការ​តាមដានត្រួតពិនិត្យប្រតិបត្តិការងារ, ការ​ទំនាក់ទំនង និង ការ​សម្របសម្រួល​ជាមួយ​អតិថិជន។

ជាមួយគ្នានេះ បើតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺមានជំនាញទន់ចំនួន៧ទៀត ដែលទីផ្សារ​ការងារ​កំពុង​មាន​តម្រូវ​ការ​ខ្ពស់ ដែលអ្នក​ស្វែង​រក​ការងារ​គួររៀន និង​អ្នក​ដែលមានការងារ​ត្រូវ​បន្ត​អភិវឌ្ឍ​ដើម្បីទទួល​បាន​ឱកាស​ការងារ​កាន់តែប្រសើរ ដូចជា ៖ ជំនាញសម្របសម្រួលជាមួយ​អតិថិជន, ជំនាញ​ធ្វើការងារ​ជាក្រុម, ជំនាញ​រៀន​ការងារថ្មី​បានលឿន និង​ឆាប់ចេះ, ជំនាញ​ដោះស្រាយ​បញ្ហា, ជំនាញទំនាក់ទំនង, ជំនាញ​រៀបចំផែនការ និង​ជំនាញភាសាបរទេស។

ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ ក៏​បានបញ្ជាក់ដែរថា ជំនាញ​ក្នុង​ការរៀន​ការងារថ្មី​បានលឿន និង​ឆាប់ចេះ គឺជា​ជំនាញ​ដែលចាំបាច់​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរបស់ខ្លួន និង​ដើម្បី​ទទួល​បាននូវ​ជំនាញ​ថ្មី​បន្ថែម​នៅ​កន្លែងធ្វើការ ខណៈ​ដែល​តម្រូវ​ការ​ជំនាញ​ទៅតាម​មុខតំណែង​ នៃការងារ​មានការ​ផ្លាស់ប្តូរជាបន្តបន្ទាប់។

ក្នុងនោះ ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារ ក៏​បានបង្ហាញវិធីសាស្រ្ត​ចំនួន៥ ដែល​អាច​ជួយ​ដល់​អ្នក​ក្នុង​ការ​រៀនធ្វើការ និង​អភិវឌ្ឍជំនាញ​ថ្មីៗ ដែលរួមមាន ៖ រៀនតាមរយៈ​ថ្នាក់លើ​ពេល​កំពុងអនុវត្ត​ការងារ​ផ្ទាល់ពេលធ្វើការ, រៀនតាមរយៈ​ការសាកសួរ និងធ្វើការ​ជាមួយ​មិត្តរួមការងារ, រៀនតាមរយៈ​ការ​សាកល្បង និង​អភិវឌ្ឍ​បន្តិចម្តងៗ, រៀន​តាមរយៈ​ការ​ចូលរួមវគ្គ​បណ្តុះបណ្តាល​នានា និង ស្វ័យសិក្សា​បន្ថែម​ដោយ​ខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...