អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ សោហ៊ុនធ្វើដំណើរទៅមក ជាបន្ទុក​របស់សាមីជន ឯការចំណាយ​ផ្សេងៗ រួមមាន ការ​ស្នាក់នៅ ការ​សិក្សា និង​ប្រាក់​អាហារូបករណ៍​ប្រចាំខែ (៨០០យ័ន) ជាបន្ទុក​របស់សាកលវិទ្យាល័យ DALI។

មុខជំនាញសិក្សា ៖ មានច្រើន​មុខជំនាញ​ដែលនិស្សិត​អាច​ជ្រើសរើស​បាន​នៅពេល​រៀនចប់ភាសាចិន ដោយ​ជោគជ័យ។

លក្ខខណ្ឌ នៃការចុះឈ្មោះ ៖ មានសញ្ជាតិខ្មែរ និង​អាយុ​មិន​លើស​ពី ២៥ឆ្នាំ, មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មានតម្លៃសមមូល, មានសុខភាពមាំមួន ល្អបរិបូរណ៍ទាំងកាយ​សម្បទា និង​សតិបញ្ញា។

កាលបរិច្ឆេទ និង​ទីកន្លែងទទួលពាក្យ ៖ ការចែក និង​ទទួលពាក្យ នឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី១៩ សីហា ឆ្នាំ​២០២៤ វេលាម៉ោង ១៦:០០នាទី នៅ​នាយកដ្ឋានសហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​អាស៊ាន របស់ក្រសួងអប់រំ ដែលមានអាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ កាលបរិច្ចេទ នៃការប្រឡង ៖ ​ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៤ ។

សំណុំឯកសារដែលត្រូវបំពេញ និង​ភ្ជាប់មក​ជាមួយ ៖ ពាក្យ​សុំអាហារូបករណ៍ ១ច្បាប់, ជីវប្រវត្តិសង្ខេប ១ច្បាប់, កិច្ចសន្យា ១ច្បាប់, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ច្បាប់ថតចម្លង ១ច្បាប់ (សូម​ភ្ជាប់ច្បាប់​ដើម​ដើម្បីពិនិត្យ និង​ផ្ទៀងផ្ទាត់), រូបថតពណ៌៤ គុណ៦ ចំនួន២សន្លឹក, សេចក្តីបញ្ជាក់ពីគ្រឹះស្ថាន​សិក្សា ឬប័ណ្ណ​សម្គាល់ខ្លួននិស្សិត ចំពោះបេក្ខជន​ជានិស្សិត​ដែលកំពុងសិក្សា​នៅតាមគ្រឹះស្ថានសិក្សា​នានា, សេចក្តីបញ្ជាក់ពីអង្គភាព​ចំពោះបេក្ខជនជាមន្រ្តីរាជការ, វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា និង​ជំងឺអេដស៍ (២ច្បាប់) ក្រោយ​ពេលបេក្ខជន​ប្រឡងជាប់។

ក្រសួងអប់រំ យុវជន និងកីឡា នឹង​ជ្រើសរើស​បេក្ខជនដែលមានពិន្ទុខ្ពស់​ ចំនួន១០នាក់ ដោយផ្អែក​លើ​លទ្ធផលប្រឡង ដើម្បីបញ្ជូន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ DALI នាខែតុលា ឆ្នាំ​២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦