ក្រសួងអប់រំ​ ហាមឃាត់​ការទួលទាន ចែកចាយ តាំងលក់ ផលិតផលភេសជ្ជៈប៉ូវកម្លាំង​គ្រប់ប្រភេទ នៅ​ក្នុង និង​ជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យោង​តាម​អនុសាសន៍​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ឱ្យ​យក​ចិត្តទុកដាក់បន្ថែម​លើសុខភាពរបស់សិស្ស រួមទាំង​ការ​បង្ហារ​ហានិភ័យ នៃជំងឺមិនឆ្លង ជាពិសេស​ជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹង​ទម្លាប់​ទទួលទាន​ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១០ ធ្នូ ២០២៤ បានចេញសេចក្តីណែនាំថ្មីមួយ​ទៀត ដោយ​ហាម​ឃាត់​ការទទួលទាន ការចែកចាយ ការ​តាំងលក់ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវកម្លាំង​គ្រប់ប្រភេទ នៅ ក្នុង និង​ជុំវិញ​ជាប់​បរិវេណគ្រឹះស្ថាន​សិក្សា​ចំណេះទូទៅ​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស។

ក្នុងសេចក្តីណែនាំចំនួន២ទំព័រ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត ការិយាល័យអប់រំ ក្រុង ស្រុក ខណ្ឌ និង​គ្រប់គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​នៅទូទាំង​ប្រទេស​ត្រូវ ១.ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ២.ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក។

៣.ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។ ៤.ត្រូវអប់រំ ក្រើនរំឮក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា។ ៥.ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។

៦.ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្ដែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យា លក់ដូរ និង ៧.ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្ដីណែនាំនេះសំដៅធ្វើឱ្យ «គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *