ក្រសួងអប់រំ និង​ភាគីពាក់ព័ន្ធកំពុងរៀបចំការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​បង្កើត​ទារកដ្ឋាននៅ​កម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ​ភាគីពាក់ព័ន្ធ ដែល​មានក្រសួងស្ថាប័ន អង្គការ​ក្រៅរដ្ឋាភិបាល ក៏ដូចជា​វិស័យឯកជន កំពុង​រួម​គ្នាបង្កើតជា “ការ​កំណត់​លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការ​បង្កើត​ទារកដ្ឋាន​នៅ​កម្ពុជា” ដើម្បីជា​ប្រយោជន៍ផ្ទាល់​ដល់​កុមារ​តូច​ដែលជា​កូនចៅ​បងប្អូន​ប្រជាជនកម្ពុជា។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃ​ការ​វិនិយោគ​លើកុមារ​តូច ​តាមរយៈការយកកូនមក​ចុះឈ្មោះ​ចូលទារកដ្ឋាន ដែលមានអ្នកជំនាញទទួលបាន​ការ​បណ្តុះ​បណ្តាលបច្ចេកទេស​ត្រឹមត្រូវ ​សម្រាប់មើលថែទាំកុមារនៅតាមទារកដ្ឋានដែលមានស្តង់ដាគុណភាព ដូចជា មានការផ្តល់អាហារប្រកបដោយអនាម័យនិងល្អចំពោះសុខភាព មានកន្លែងគេង មានសម្ភារៈសម្រាប់កុមារលេង ទីធ្លាលេងក្នុងនិងក្រៅបន្ទប់​ស្របតាម​លក្ខណៈបច្ចេក​ទេស ដែលបង្កលក្ខណៈឱ្យមាតាបិតា អ្នកអាណាព្យាបាល មាន​ឱកាសប្រកបមុខរបរនិងការងារប្រចាំថ្ងៃ ដោយមិនមានការបារម្ភពីកូនតូច។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបន្តថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន​ និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាបង្កើត​ទារកដ្ឋាន សហគមន៍រោងចក្រសហគ្រាស សម្រាប់កូនកម្មករកម្មការិនីអាយុចាប់ពី ៣ខែ ដល់ក្រោម ៣ឆ្នាំ ដោយទទួលបានសេវាថែទាំ គាំពារ និងអភិវឌ្ឍន៍ប្រកបដោយជំនាញវិជ្ជាជីវៈ ក្នុងគោលដៅសម្រាលបន្ទុកគ្រួសារ បន្តលើកកម្ពស់សុខុមាលភាពទាំងឪពុកម្ដាយ និងកុមារតូច ដែលជាមូលដ្ឋានគ្រឹះក្នុងការផ្ដល់នូវការអប់រំពហុវិស័យ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាម​ជាស្ថាប័នដឹក​នាំ បានកំណត់កម្មវិធីកំណែទម្រង់ការ​គ្រប់គ្រងការអប់រំកុមារតូច ដោយផ្តោតជាសំខាន់​លើការបង្កើតកម្មវិធីទារកដ្ឋានសហគមន៍រោងចក្រសហគ្រាសជាអាទិភាពចំពោះមុខ ក្នុងចំណោមការងារអាទិភាពដទៃទៀត។ ជាលទ្ធផល ក្រោមកិច្ចសហប្រតិបត្តិការ​ជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍ(PE&D) ក្រោមការគាំទ្រថវិកាពីធនាគារពិភពលោក បាន​រួមគ្នារៀបចំបង្កើត​ទារកដ្ឋាន​ផ្តល់​សេវាថែទាំ គាំពារ និងអភិវឌ្ឍន៍ប្រកបដោយវិជ្ជាជីវៈ​​បានចំនួន ១៣កន្លែង​ នៅខេត្តកំពង់ស្ពឺ និងខេត្ត​កំពង់ចាម។

យ៉ាងណាក៏ដោយ ក្នុងគោលបំណងឆ្លុះ​បញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ប្រកប​ដោយ​ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះអនាគតកុមារកម្ពុជា គ្រប់ភាគីពាក់ព័ន្ធបាន​រួមគ្នាធ្វើ​ សេចក្ដីព្រាងអនុក្រឹត្យស្ដីពី”ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា” ដោយមាន៦ជំពូក និង២៧មាត្រា។ បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សេចក្តីព្រាងអនុក្រឹត្យដ៏មានសារៈសំខាន់នេះ បានផ្ដល់នូវអនុសាសន៍ឱ្យយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗចំនួន៥រួមមាន ៖ ១) ផ្តល់នូវសុខភាពល្អ ២) ផ្តល់អាហារូបត្ថម្ភ ៣) ផ្តល់ឱកាសសម្រាប់ការរៀនសូត្រតាំងពីវ័យដំបូង ៤) ផ្តល់ការថែទាំប្រកបដោយការឆ្លើយតប ៥) ផ្តល់សន្តិសុខ និងសុវត្ថិភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី​ក៏​បានស្នើឱ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការផ្ដល់សេវាឱ្យបានល្អ និងមាននិរន្តរភាព ស្របតាមចក្ខុវិស័យលើកកម្ពស់​សុខុមាលប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស​របស់រាជរដ្ឋាភិបាល។

គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា​ បានកំណត់​នូវ​ទិសដៅ​អភិវឌ្ឍ​ផ្តោត​ជា​សំខាន់​គឺ​ការ​បង្កើត​ទារក​ដ្ឋាន​ដែល​មានលក្ខណៈ​ជំនាញ និង​ស្តង់ដាបច្ចេកទេស​វិជ្ជាជីវៈ​ពិតប្រាកដ ក្នុងគោលបំណង​លើក​កម្ពស់​សុខមាលភាព​កុមារ​អាយុពី៣ខែ ដល់ក្រោម​៣ឆ្នាំ ដោយ​ធានា​បាន​នូវ​មូលដ្ឋាន​អភិវឌ្ឍ​ន៍​សម្បទាពេញលេញ ដើម្បីភាពជោគជ័យ​ក្នុងការ​សិក្សា​ពេញ​មួយ​ជីវិត​របស់មនុស្ស ព្រមទាំង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​សង្គម​សន្តិភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *