ក្រសួងទេសចរណ៍ពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងថ្នាំជក់ ដើម្បីបង្កើនគុណតម្លៃវិស័យទេសចរណ៍ដែលគិតគូរដល់សុខុមាលភាពសង្គម

ក្នុងពិធីបើកសិក្ខាសាលា «សេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍» នាព្រឹកថ្ងៃទី១៣​ ខែមករា ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួងទេសចរណ៍ កំពុងពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងថ្នាំជក់ ដើម្បីបង្កើនគុណតម្លៃវិស័យទេសចរណ៍ដែលគិតគូរដល់សុខុមាលភាពសង្គម ក៏ដូចជាសហគមន៍ទាំងមូល។

ឯកឧត្តមរដ្ឋលេខាធិការ​បានគូស​បញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺជាការងារធំមួយត្រូវគិតគូរពីបញ្ហាចម្បងៗជាយុទ្ធសាស្ត្រ ចំណែកការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ ជាការចូលរួមចំណែកតូចមួយក្នុងការការពារកិត្តិនាមគោលដៅទេសចរណ៍ ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍

ជាមួយ​គ្នានេះ ឯកឧត្តម ហោ សារុន ក៏បានស្នើសុំរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលាយលើកិច្ចការផ្សែងបារីនេះ និងជួយជំរុញក្រុងនីមួយៗឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលក្លាយជាគោលដៅទេសចរណ៍ក្នុងជម្រើស ស្អាត បៃតង មានការលើកកម្ពស់សុខភាព របស់ភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស។ ស្របតាមពាក្យស្លោកថា “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទសចរណ៍កម្ពុជាម្នាក់” និង “ទេសចរណ៍ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីទេសចរណ៍”។

ក្រសួងទេសចរណ៍ បានទទួលពាន «ទិវាពិភពលោកគ្មានថ្នាំជក់» ពីអង្គការសុខភាពពិភពលោក នៅឆ្នាំ២០២២ និងទទួលបានពាន «Tobacco Control champion Award» ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំដើមឆ្នាំ២០២៤ អំពីការអនុវត្តសកម្មភាពបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។

ក្រសួងទេសចរណ៍កាលពីថ្មីៗនេះ បានដាក់ចេញសេចក្តីណែនាំមួយហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនឱ្យ​ផ្សាយពាណិជ្ជកម្ម ឬដាក់តាំងបង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផលថ្នាំជក់មានជាអាទិ៍ ៖ ផ្ទាំងរូបភាព ខិត្តប័ណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាស់អនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឡើយ។

សេចក្តីណែនាំក៏បានហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ មិនឱ្យផ្ដល់ទីតាំងមូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាពនោះរៀបចំដោយឧស្សាហកម្មថ្នាំជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយនិតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ។

ការដាក់ចេញសេចក្តីណែនាំនេះ គឺឆ្លើយតបទៅនឹងម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួន ដែលកន្លងមកបានជួល ឬផ្តល់ទីតាំងរបស់ខ្លួន ឱ្យក្រុមហ៊ុនថ្នាំជក់ ឬអ្នកតំណាងរបស់ក្រុមហ៊ុនថ្នាំជក់ ធ្វើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

ក្នុងករណីដែលម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងទោសអនុវលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បើតាមលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ន ច្រើនជាង ៨លាននាក់ស្លាប់ក្នុងមួយឆ្នាំលើពិភពលោកដោយសារថ្នាំជក់ ពោលគឺច្រើនជាងជំងឺរបេង មេរោគអេដស៍/ជំងឺអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា រួមទាំងមនុស្សប្រមាណ ១៣លាន២សែននាក់ទៀតជាអ្នកស្រូបផ្សែងថ្នាំជក់ពីគេ។ លោក ដារ៉ាវុធ ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១ម៉ឺន៥ពាន់នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺនានាដែលទាក់ទងនឹងថ្នាំជក់។ ក្នុងនោះ ៣៣% នៃករណីស្លាប់ទាំងនោះ កើតឡើងក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាបបំផុត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *