និស្សិតខ្មែរនៅសហរដ្ឋអាមេរិកត្រៀមទៅវត្តពោធិមោនារាម នាទីក្រុង Pomona ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការជួបជុំនូវបណ្ដានិស្សិតខ្មែរនៅពេលមានបុណ្យទាន ឬកម្មវិធីប្រពៃណីជាតិខ្មែររៀងរាល់ឆ្នាំ ជាសកម្មភាពដែលនិស្សិតខ្មែរកំពុងសិក្សា និងរស់នៅសហរដ្ឋអាមេរិកតែងតែធ្វើឡើងមិនភ្លេចព្រោះអាចជួយសម្រួលអារម្មណ៍ពីការនឹកផ្ទះរបស់ពួកគេ និងអាចជួបជុំបងប្អូនខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក។

កញ្ញា អ៉ីម លីដា ជានិស្សិតខ្មែរកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងព័ត៌មានវិទ្យា នៅសហរដ្ឋអាមេរិកយល់ឃើញថា ការទៅវត្តជុំគ្នានាឱកាសបុណ្យភ្ជុំបិណ្ឌនេះពិតជាមានសារប្រយោជន៍សម្រាប់ប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនេះ ជាពិសេសសម្រាប់និស្សិតដែលកំពុងសិក្សាផ្ទាល់ ព្រោះអាចមានឱកាសជួបជុំគ្នា និងមិនភ្លេចនូវទំនៀមទម្លាប់ប្រពៃណីជាតិរបស់កម្ពុជាបើទោះបីជាកំពុងស្នាក់នៅ និងសិក្សានៅឆ្ងាយប្រទេសកំណើតក្ដី។

រូបភាពដោយ៖ លោក តាន់ ស៊ីវុត្ថា

ជាមួយគ្នានេះ កញ្ញា លីដា និងមិត្តភក្តិមួយចំនួនក៏បានរៀបចំ និងត្រៀមខ្លួនទៅកាន់វត្តពោធិមោនារាម នៅទីក្រុង Pomona នាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែរ។ កញ្ញាបន្ថែមថា ការទៅវត្តនេះកញ្ញានឹងបានជួបជុំនិស្សិតខ្មែរដែលសិក្សានៅសាកលវិទ្យាល័យផ្សេងៗ ជាពិសេសបានជួបជុំអ៊ុំពូមីង និងប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកក្នុងឱកាសនេះផងដែរ។

រូបភាពដោយ៖ លោក តាន់ ស៊ីវុត្ថា

«លើសពីនេះក៏បានធ្វើបុណ្យ និងឧទ្ទិសកុសលទៅកាន់ដូនតាដែលបានចែកឋានហើយ»

កញ្ញា អ៉ីម លីដា បន្ថែមថា ត្បិតមិនសូវបានទៅវត្តនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះ ព្រោះមានការជាប់រវល់នឹងការសិក្សារៀងខ្លួន និងមានសាលាមានចម្ងាយឆ្ងាយពីវត្តផងនោះ ដូច្នេះការទៅវត្តនេះអាចធ្វើឱ្យកញ្ញាមានអារម្មណ៍ជ្រះថ្លា និងរីករាយ ជាពិសេសអាចជួបជុំបងប្អូនខ្មែរដែលធ្វើឱ្យកញ្ញាអាចកាត់បន្ថយការនឹកផ្ទះ នឹកស្រុកកំណើត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...