ទោះធ្លាប់ជាប់ពន្ធធនាគារ ៣ដង តែបុរសជនជាតិសិង្ហបុរីវ័យ៤០ឆ្នាំម្នាក់ នៅតែឆ្ពោះទៅសម្រេចក្តីស្រមៃ បន្តការសិក្សាថ្នាក់អនុបណ្ឌិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស ៖ លោក Mohamad Fairizal Jaffar បានជាប់ពន្ធនាគារលើដំបូងនៅពេលគាត់មានអាយុ ១៧ឆ្នាំ ពីបទប្រើប្រាស់គ្រឿងញៀន។ ពេលនោះ ការជាប់ឃុំឃាំងមានរយៈពេល ១៦ខែ ប៉ុន្តែមិនមានផលប៉ះពាល់ច្រើនលើក្មេងវ័យជំទង់ដែលបានបន្ដដំណើរស្វែងរកខ្លួនឯងនោះទេ។

អំឡុងរយៈពេល១៤ឆ្នាំមកទៀត Fairizal បានជាប់ទោសពីរដងបន្ថែមទៀតក្នុងពន្ធនាគារ ។ នៅអំឡុងពេលដែលជីវិតកំពុងច្របូកច្របល់ គាត់នៅតែជម្នះបន្ដការសិក្សា និងសម្រេចិត្តលើក្ដីប្រាថ្នាក្នុងអាជីពរបស់ខ្លួន ហើយទីបំផុត គាត់ទទួលបានសញ្ញាបត្រ និងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនមួយ។

នៅក្នុងវ័យ ៤០ឆ្នាំ លោក Fairizal បានទទួលជំនួយផ្នែកហិរញ្ញវត្ថុ ពីគម្រោង Yellow Ribbon ដែលជាគំនិតផ្តួចផ្ដើមមានគោលបំណងជួយអ្នកទោស ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គមឡើងវិញ។

កាលនៅជាសិស្សអនុវិទ្យាល័យ Bukit Panjang Fairizal គាត់គឺជាគោលដៅនៃការគំរាមកំហែង និងមាក់ងាយ ពីសំណាក់មិត្តរួមថ្នាក់របស់គាត់មួយចំនួន។ គាត់លើកឡើងថា មានពេលខ្លះ នៅពេលខ្ញុំមកដល់សាលា ពួកគេនៅខាងក្រៅ រង់ចាំខ្ញុំរួចទៅហើយ។ ភាពភ័យខ្លាចក្នុងការទៅសាលារៀនជារៀងរាល់ថ្ងៃ បានធ្វើឱ្យគាត់ ចូលរួមជាមួយសមាជិកក្រុមក្មេងទំនើង នៅក្នុងសង្កាត់របស់គាត់ ហើយមិនយូរប៉ុន្មានក្រុមក្មេងទំនើបទាំងនោះ ក៏ទៅសាលា ដើម្បីនិយាយជាមួយក្រុមសិស្ស ដែលមាក់ងាយគាត់។ គាត់បន្ថែមថា បន្ទាប់មកមិត្តភក្តិនៅអនុវិទ្យាល័យ ដែលតែងតែមាក់ងាយគាត់នោះ បានចាប់ដៃខ្ញុំ ដើម្បីសម្រួលគ្នា ហើយអ្វីៗក៏បានដោះស្រាយពីពេលនោះមក។ 

ចាប់ពីពេលនោះ ធ្វើឱ្យគាត់មានអារម្មណ៍ថា គាត់អស្ចារ្យ និងស្គាល់ពីអំណាចនៃការមានក្រុម។ ទីបំផុត ដើម្បីក្លាយខ្លួនជាក្មេងទំនើបម្នាក់ពេញលេញ គាត់បានទទួលស្នាមសាក់ដំបូង នៅពេលដែលគាត់មានអាយុ ១៥ឆ្នាំ។

នៅអាយុ ២១ ឆ្នាំ Fairizal បានជាប់ពន្ធធនាគារម្ដងទៀត ដែលលើកនេះមានរយៈពេល ៥ឆ្នាំ ១ខែ ពីបទជួញដូរគ្រឿងញៀន និងត្រូវរងការពិន័យចំនួន ៥រំពាត់ផ្ដៅ។

ពន្ធនាគារបានអនុញ្ញាតឱ្យអ្នកទោសបន្តការសិក្សា ហើយលោក Fairizal បានសម្រេចចិត្តបន្តការសិក្សា រហូត​ដល់ពេលចេញក្រៅឃុំ។ ពិន្ទុប្រឡងបញ្ចប់ការសិក្សារបស់គាត់ គឺលទ្ធផលល្អណាស់ សម្រាប់ការសិក្សាកម្រិត O – Level ដែលអនុញ្ញាតឱ្យគាត់អាចចូលរៀនជំនាញពហុបច្ចេកទេស នៅក្នុងឆ្នាំ២០០៩។

ក្រោយចេញពីពន្ធធនាគារលើកទី២ ដោយហេតុថា គ្មានស្ថិរភាពហិរញ្ញវត្ថុ ហើយមកពីគ្រួសារដែលមានប្រាក់ចំណូលទាបផង Fairizal បានងាកទៅរកគម្រោង Yellow Ribbon ដើម្បីទទួលបានមូលនិធិសម្រាប់វគ្គសិក្សាសញ្ញាបត្រផ្នែក Marine and Offshore Technology នៅសាលា Ngee Ann Polytechnic ។ ខណៈពេលកំពុងបន្តការសិក្សា លោកក៏បានឆ្លៀតពេលធ្វើការក្នុងក្លិបមួយកន្លែងនាពេលយប់។ 

ពីរឆ្នាំក្រោយមក គាត់ត្រូវបានឃុំឃាំងជាលើកទី ៣ ដែលលើកនេះ ក្រោមច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលឃុំខ្លួនដោយគ្មានការកាត់ទោសមនុស្ស ដែលមានទំនាក់ទំនងទៅនឹងសកម្មភាពក្រុមសង្គមងងឹត។ ពេលនោះ គាត់ត្រូវបានគេរកឃើញថា មានទោសក្នុងបទចោទប្រកាន់ចំនួន ៧ ។

ការជាប់ឃុំលើកទី៣នេះ ធ្វើឱ្យគាត់មានអារម្មណ៍ថាអស់សង្ឃឹម និងយល់ថា ការព្យាយាមអស់ពីសមត្ថភាពរបស់គាត់នៅតែមិនបានផល។ ប៉ុន្តែ ៤ឆ្នាំក្រោយមក គាត់ត្រូវបានគេដោះលែងឱ្យមានសេរីភាពឡើងវិញ។

ក្រោយដោះលែងពីពន្ធធនាគារលើកទី៣ និងជាលើកចុងក្រោយក្នុងជីវិតគាត់ Fairizal មិនដឹងថា គាត់ត្រូវសម្រេចចិត្តចូលធ្វើការក្នុងវិស័យណានោះទេ ប៉ុន្តែគាត់គ្រាន់តែដឹងថា គាត់ចង់មានការងារដែលមានស្ថិរភាពមួយ។ គាត់បានធ្វើការក្រៅម៉ោងជាអ្នកលាងចាននៅភោជនីយដ្ឋានមួយកន្លែង ខណៈពេលដែលកំពុងស្វែងរកការងារពេញម៉ោង។

មិត្តភក្ដិម្នាក់បានណែនាំគាត់ឱ្យធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង ហើយនៅទីបំផុតគាត់បានជាប់ការងារជាអ្នកបើកបរ។ «បើទោះជាប្រាក់ខែទាប ប៉ុន្តែវាជាការរស់នៅដោយសុច្ចរិត។» នេះជាការលើកឡើងរបស់ Fairizal ។ 

គាត់បានធ្វើការជាមួយក្រុមហ៊ុននេះអស់រយៈពេល ៩ឆ្នាំមកហើយ និងបានឡើងឋានៈជាបន្តបន្ទាប់ពី មេកា និងជាអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្ន។

ការធានាបាននូវការងារដែលមានស្ថេរភាព នៅតែជាឧបសគ្គសម្រាប់អតីតពិរុទ្ធជន ដូចជា Fairizal ព្រោះការមាក់ងាយពីសង្គម ទៅលើអ្នកដែលធ្លាប់ប្រព្រឹត្តបទស្មើស ជារឿយៗអាចកំណត់ពីឱកាសការងារ ហើយនាំឱ្យមានការរើសអើង ដោយនិយោជក ដែលពួកគេព្រួយបារម្ភអំពីហានិភ័យ ដែលអាចកើតឡើង និងការយល់ឃើញអវិជ្ជមានចំពោះអតីតជនល្មើស។

លោក Soh Chi Yiong ប្រធានអង្គភាព the Singapore Prison Service’s Correctional Unit

យ៉ាងណាក៏ដោយ បើតាម ASP បានឱ្យដឹងថា អ្នកដែលប្រព្រឹត្តខុសម្ដងហើយម្ដងទៀត ក្នុងប្រទេសសិង្ហបុរី នៅតែមានកម្រិតទាបបំផុត ក្នុងចំណោមប្រទេសដទៃទៀត ដោយមានប្រមាណ ២០ភាគរយ។ 

បច្ចុប្បន្ន ចំនួននិយោជក ដែលគាំទ្រគម្រោង Yellow Ribbon តាមរយៈការជួលអតីតពិរុទ្ធជនមកធ្វើការក៏បានកើនឡើងពី ១,៣៨១ ក្នុងឆ្នាំ ២០០៤ ដល់ ៦,៥១៦ កាលពីឆ្នាំមុន។ 

បន្ទាប់ពីទទួលបានជំនូយផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សា និងទទួលបានសញ្ញាបត្រកាលពីប៉ុន្មានឆ្នាំមុន ឥឡូវនេះ Fairizal ចង់បន្តការសិក្សាបន្ថែមទៀត ជាមួយនឹងការសុំជំនួយពី Yellow Ribbon ។ គំនិតផ្ដួចផ្ដើមនេះ យល់ព្រមលើថ្លៃសិក្សាពាក់កណ្ដាលរបស់គាត់ សម្រាប់ការបន្តសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ ខណៈលោកកំពុងស្វែងរកសាលា ដែលសមស្របសម្រាប់ការបន្តថ្នាក់អនុបណ្ឌិតរបស់ខ្លួន។ 

ក្រៅពីកែប្រែ និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ Fairizal ក៏បានក្លាយជាអ្នកលើកទឹកចិត្តម្នាក់ផងដែរ ដោយតែងតែចូលរួមវេទិកានៅតាមសាលារៀន និងពន្ធធានាគារ ព្រមទាំងបានលើកទឹកចិត្តឱ្យយុវជន និងពិរុទ្ធជនទាំងអស់ ចាកចេញពីការប្រើប្រាស់គ្រឿងញៀន៕

ប្រភព ៖ CNA


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...