៥វិធីជួយយុវវ័យសម្គាល់អារម្មណ៍ខ្លួនឯងឱ្យប្រសើរជាងមុន

ជំនាញក្នុងការកត់សម្គាល់អារម្មណ៍ដែលកំពុងតែកើតមាន ជំរុញឱ្យយុវវ័យមានសមត្ថភាពយល់ពីខ្លួនឯងបានប្រសើរជាងមុន ប្រតិបត្តិត្រឹមត្រូវចំពោះខ្លួនឯង ពង្រឹងទំនាក់ទនង ការសម្រេសចិត្តប្រសើរ រួមទាំងដឹងវិធីឆ្លើយតបទៅនឹងបរិបទចម្រុះ។ តាមរយៈ Kidshealth បានពន្យល់គន្លឹះប្រាំចំណុចដើម្បីជាជំនួយដល់យុវវ័យក្នុងការកត់សម្គាល់អារម្មណ៍របស់ខ្លួនឯង។

១. ចាត់ថ្នាក់ប្រភេទអារម្មណ៍ក្នុងស្ថានការណ៍នីមួយៗ ៖ ជាជំនួយដើម្បីអនុវត្តជំនាញនៃការស្វែងយល់អំពីអារម្មណ៍ខ្លួនឯង ជាពិសេសយុវវ័យ ជាដំបូងត្រូវកត់សម្គាល់ជាមុនសិន ថា តើមានអារម្មណ៍បែបណានៅពេលដែលប្រទះហេតុការណ៍ថ្មីៗ ។ សរសេរប្រភេទអារម្មណ៍ដែលអ្នកទទួលបាន ឧទាហរណ៍ដូចជា អ្នកមានអារម្មណ៍សោមនស្សនៅពេលការងារប្រព្រឹត្តទៅយ៉ាងរលូន ឬក៏អ្នកមានអារម្មណ៍ខកចិត្តនៅពេលធ្វើកិច្ចការមិនបានល្អ អ្នកមានអារម្មណ៍រីករាយនៅពេលញ៉ាំអាហារពេលថ្ងៃជាមួយមិត្ត និងមានអារម្មណ៍ភ័យខ្លាចរាល់មុនចាប់ផ្តើមការសាកល្បងថ្មីៗណាមួយ។ ការកត់សម្គាល់អារម្មណ៍ទាំងនេះ គឺជាគន្លឹះក្នុងការសង្កេតប្រភេទអារម្មណ៍នីមួយៗដែលបានកើតឡើងចំពោះខ្លួនឯង។

២. តាមដានអារម្មណ៍ជាប្រចាំ ៖ ជ្រើសរើស ប្រភេទអារម្មណ៍មួយដែលធ្វើឱ្យអ្នកយល់ថាពេញចិត្ត ហើយអនុវត្តន៍ការតាមដានជាប្រចាំ ដើម្បីឱ្យដឹងថា តើអ្នកទទួលបានអារម្មណ៍ល្អបែបនេះញឹកញាប់កម្រិតណា។ អ្នកអាចនឹងរីករាយនៅពេលរឿងល្អៗកើតឡើងចំពោះអ្នក ឬក៏សប្បាយចិត្តខ្លាំងនៅពេលដែលមិត្តរបស់អ្នកបង្ហាញវត្តមាន ឬពេលខ្លះវិញគ្រាន់តែដល់ថ្ងៃសុក្រភ្លាមអារម្មណ៍រីករាយក៏កើតមានភ្លាមៗ។ ដូច្នេះរៀងរាល់ពេលអ្នកមានអារម្មណ៍ល្អ សូមកត់សម្គាល់ និងសរសេរទុកជាប្រចាំ ហើយវិភាគរួមទាំងតាមដានឱ្យបានខ្ជាប់ខ្ជួនថា តើសប្បាយក្នុងកម្រិតធម្មតា មធ្យម ឬក្នុងកម្រិតមួយដែលខ្លាំង?

៣. រៀនពាក្យថ្មីៗពាក់ព័ន្ធនឹងប្រភេទអារម្មណ៍ ៖ រៀនពាក្យថ្មីៗគឺដើម្បីសង្កេតមើលក្នុងបែបផែន នៃការរស់នៅ តើលោកអ្នកប្រទះនឹងប្រភេទអារម្មណ៍បែបណាខ្លះ? ព្យាយាមពិចារណាចំណុចទាំងនេះឱ្យបានច្រើនដង ដែលធ្វើយ៉ាងណារិះរកវិធីក្នុងការស្គាល់អំពីប្រភេទអារម្មណ៍ឱ្យបានទូលំទូលាយ ឧទារហណ៍ដូចជា សប្បាយ ទទួលបានការរំខាន ខកចិត្ត ខឹងសម្បារ ឬព្រួយបារម្ភជាដើម។

៤. សរសេរកំណត់ហេតុអំពីអារម្មណ៍ដែលបានជួបប្រទះ ៖ ប្រើប្រាស់ពេលពីរទៅបីនាទីក្នុងមួយថ្ងៃ ដើម្បីសរសេរអំពីអារម្មណ៍ចូលទៅក្នុងកំណត់ហេតុ កំឡុងពេលសរសេរទៀតសោធត្រូវបញ្ជាក់អំពីមូហេតុដែលបណ្តាលឱ្យកើតមានអារម្មណ៍ទាំងនោះឱ្យបានជាក់លាក់។ សរសេរ អំពីអារម្មណ៍ដែលបានជួបប្រទះ គឺជាកត្តាដែលជំរុញឱ្យលោកអ្នកកាន់តែយល់ច្បាស់អំពីស្ថានភាពផ្លូវចិត្ត នៃខ្លួន​ឯងបានប្រសើរជាងមុន។ ហើយរបៀបនៃការសរសេរ គឺអាចកែច្នៃបង្កើតឱ្យមានជាសិល្បៈតាមរយៈការតាក់តែងកំណាព្យ បង្កើតជាពាក្យជួនមានឃ្លោងឃ្លា ឬជាការបង្ហើរពាក្យពេចន៍ជាផ្ទួនរណ្តំទៅជាបទភ្លេង ឬបទចម្រៀង ដើម្បីបញ្ចេញអារម្មណ៍ដែលខ្លួនកំពុងតែកើតមាន។

៥. កត់សម្គាល់អារម្មណ៍តាមរយៈសិល្បៈដែលមានស្រាប់ ៖ ត្រង់ចំណុចនេះគឺមានន័យថា ផ្ទៀងផ្ទាត់អារម្មណ៍ទៅនឹងសិល្បៈដែលមានស្រាប់ តាមរយៈសិល្បៈករដទៃដែលបានធ្វើរួចហើយតាមយៈចម្រៀងក្ដី ភាពយន្តក្ដី ឬសិល្បៈដទៃទៀត គឺត្រូវដឹងថា តើអ្នកមានការឆ្លើយតបបែបណានៅពេលដែលបានស្តាប់ ឬទស្សនាការបញ្ចេញអារម្មណ៍ក្នុងសិល្បៈដែលមានស្រាប់ទាំងនោះ។

សូមជម្រាបជូនថា ការចំណាយពេលកត់សម្គាល់អារម្មណ៍ខ្លួនឯង គ្រាន់តែដឹងថា តើអ្នកមានអារម្មណ៍បែបណា? និងទទួលយកអារម្មណ៍ដែលកើតមានដោយគ្មានការវិនិច្ឆ័យអ្វីទាំងអស់ និងប្រតិបត្តិតែទង្វើទាំងឡាយណាដែលនាំទៅរកផលវិជ្ជមាន។

រំឮកខ្លួនឯងរឿយៗ នូវអារម្មណ៍ប្រួលប្រែដែលកើតមានចំពោះខ្លួនឯងថា ភាពមិនទៀងទាត់ទាំងនេះគឺធម្មជាតិនៃមនុស្ស។ ដូច្នេះពេលប្រសព្វនឹងអារម្មណ៍ដែលខុសពីការរំពឹងទុក សូមកុំទោមនស្សខ្លាំងពេក ប៉ុន្តែអ្វីដែលគួតែយកចិត្តទុកដាក់ គឺការរៀនសូត្រពីរបៀបឆ្លើយតបនឹងអារម្មណ៍ប្រកបដោយសតិដឹងត្រូវ ឬក៏ភាពវិជ្ជមាន។ ហើយពេលដែលបានកត់សម្គាល់អារម្មណ៍ខ្លួនឯងជារឿយៗ សុទ្ធសឹងតែជាគន្លឹះក្នុងការត្រៀមខ្លួនដោះស្រាយនឹងអារម្មណ៍ដែលកើតមាននៅពេលខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស