ឯកឧត្តម ហ៊ីង ស៊ីដេត ៖ សិស្សរៀន TVET មានអត្រាទទួលបានការងារខ្ពស់ ក្រោយបញ្ចប់​ការ​សិក្សា

ក្នុង​ឱកាសចុះពិនិត្យ​មើល​ការ​ប្រឡង​បញ្ជាក់សមត្ថភាព​សិក្ខាកាមដែល​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ១,៥លាននាក់ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បានលើកឡើងថា សិស្សដែល​បានរៀន​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺមានអត្រាទទួលបានការងារខ្ពស់ ក្រោយ​ពួកគេ​បញ្ចប់ការ​សិក្សា។

ឯកឧត្តម ហ៊ីង ស៊ីដេត មានប្រសាសន៍ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺផ្តោត​សំខាន់​លើ​ការ​អនុវត្ត​ច្រើន​ជាង​ទ្រឹស្តី ដើម្បីត្រៀមខ្លួនចូលបម្រើក្នុងទីផ្សារការងារព្រោះសិក្ខាកាមសុទ្ធតែបាន ចុះកម្មសិក្សានៅតាមគ្រឹះស្ថានឯកជននានាដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួនយ៉ាងពិតប្រាកដ។

អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានអះអាងពីអត្រាទទួលបានការងារខ្ពស់ក្រោយបញ្ចប់ការសិក្សារបស់សិក្ខាកាមតាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងវិស័យឯកជនទាំង១៨សមាគមដែលរួមមានសភាពាណិជ្ជកម្មកម្ពុជា និងឱកាសការងារដែលនឹងផ្តល់ឱ្យពីទីភ្នាក់ងារជាតិមុខរបរ និងការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលកំពុងមានឱកាសការងាររាប់ម៉ឺនកន្លែងក្នុងដៃសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកបវេសនកាលដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅដែលមានសិក្ខាកាមប្រមាណ១ម៉ឺន៥ពាន់នាក់ បានចូលសិក្សាដោយបែងចែកជា៣វេនផ្សេងគ្នា គឺវេនចន្ទ-សុក្រពេញមួយថ្ងៃ វេនចន្ទ-សុក្រពេលយប់ និងវេនពេញមួយថ្ងៃសម្រាប់សៅរ៍-អាទិត្យលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញផ្សេងគ្នា។

មកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៣៥ក្នុងចំណោមវិទ្យាស្ថានទាំង៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបង្រៀនវេនចន្ទ-សុក្រពេញមួយថ្ងៃ បាន​បញ្ចប់ការ​បណ្តុះបណ្តាលវគ្គទី១ ជា​បណ្តើរៗហើយ និងបានផ្តើមការធ្វើតេស្តបញ្ជាក់សមត្ថភាព ដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល៤ខែកន្លងមកនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...