ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ ចំនួន ១៧៥០​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​សម្រាប់​ការសិក្សា សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១។

ជំនាញដែល​អាហារូបករណ៍​ផ្ដល់ជូន​សម្រាប់​ការសិក្សា​សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ៖ ជំនាញ​វិស្វកម្មអគ្គិសនី​៩០កន្លែង, ជំនាញ​វិស្វកម្មសំណង់​ស៊ីវិល​៩០កន្លែង ជំនាញ​សេវាកម្ម​បរិក្ខាត្រជាក់​៨០កន្លែង, ជំនាញ​វិទ្យាសាស្ត្រកុំព្យូទ័រ​១៦០កន្លែង, ជំនាញ​ភាសាអង់គ្លេស​សម្រាប់​អាជីវកម្ម​២០កន្លែង, ជំនាញ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច ២០កន្លែង, ជំនាញ​ទីផ្សារ២៥កន្លែង, ជំនាញ​គណនេយ្យ និងហិរញ្ញវត្ថុ ២៥កន្លែង, ជំនាញ​ផលិតកម្ម និងបសុព្យាបាល ២០កន្លែង និង ជំនាញ​ក្សេត្រសាស្ត្រ ២០កន្លែង។ ដោយ​ឡែក​សម្រាប់​ការសិក្សា​សញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ រួម​មាន ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី ២១០កន្លែង, ជំនាញ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ៦០កន្លែង, ជំនាញ​ដំឡើង​បណ្ដាញ​បំពង់ទឹក ៣០កន្លែង, ជំនាញ​សេវាកម្ម​បរិក្ខាត្រជាក់​ក្នុង​គេហដ្ឋាន ២១០កន្លែង, ជំនាញ​សេវាកម្ម​សម្អាងកាយ ៩០កន្លែង, ជំនាញ​កាត់សក់​បុរស​ ៦០កន្លែង, ជំនាញ​ធ្វើម្ហូបខ្មែរ ៩០កន្លែង, ជំនាញ​ការរចនា​ក្រាហ្វិក​ដោយកុំព្យូទ័រ ១៨០កន្លែង, ជំនាញ​សេវាកម្មកុំព្យូទ័រ ៦០កន្លែង, ជំនាញ​ដំឡើង និងថែទាំ​បណ្ដាញ​កុំព្យូទ័រ ៩០កន្លែង, ជំនាញ​ធុរៈកិច្ច​ភេសជ្ជៈ ៦០កន្លែង និង​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ៦០កន្លែង។

លក្ខខណ្ឌ​នៃការចុះឈ្មោះ​ចូលរៀន ៖ បេក្ខជន​ទាំងអស់​ជាយុវជន-យុវនារី​ដែលមក​ពីគ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ, មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​កំណើត មាន​បណ្ណ​សមធម៌ក្រ១ ក្រ២ ឬ​បណ្ណ​សម្គាល់​ពិការភាព ជាបេក្ខជន​មកពីគ្រួសារ​ដែលមាន​សមាជិក​មាន “បណ្ណមូលនិធិ​សមធម៌​សុខាភិបាល” ពណ៌​លឿង ឬជា​បេក្ខជន​ដែលបាន​ឧទ្ទេស​នាម​ដោយ “រដ្ឋបាល​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ” និង​មាន​អាយុចាប់​ពី១៥ឆ្នាំ ដល់​៤៥ឆ្នាំ។

បេក្ខជន​អាហារូបករណ៍​នឹង​ទទួលបាន​ការសិក្សា​ដោយ​ឥតគិតថ្លៃ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន២៨ម៉ឺន​រៀល​ក្នុង​១ខែ (រយៈពេល៤ខែ) ផ្ដល់​ប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និង​ទីផ្សារ​ការងារ មាន​ឱកាស​ចុះកម្មសិក្សា​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន។​ ជា​មួយគ្នា​នេះ ក្រោយ​បញ្ចប់ការ​សិក្សា​បេក្ខជន​នឹងទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) និង​ឱកាស​បន្តការ​សិក្សា និង​មាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​មាន​តម្រូវការ​ទីផ្សារ និង​ឱកាស​ការងារ​ធ្វើ​សមរម្យ និង​ចំណូល​សមរម្យ​ទៀងទាត់។បេក្ខជន​ដែលមាន​ចំណាប់​អារម្មណ៍​ក្នុងការ​ដាក់ពាក្យ អាចចុះ​ឈ្មោះ​តាមរយៈ www.tvet.gov.kh

សម្រាប់​ព័ត៌មាន​បន្ថែមអំពី​អាហារូបករណ៍​អាច​ទំនាក់ទំនង​ទៅកាន់ ០៨៩ ៤៨ ៣៦ ២៣ / ០៩៧ ៧០០ ៧៧ ៩៤ ។ ជាមួយគ្នានេះ​បេក្ខជនអាច​ទៅកាន់គ្រឹះស្ថាន​សិក្សាផ្ទាល់​ដែល​មាន​អាសយដ្ឋាន ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...