អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ៖ រូបភាពចងចាំនៃពិធីបុណ្យមាឃបូជា ចាប់ផ្ដើមពីការចូលរួមរបស់ពុទ្ធសាសនិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បុណ្យមាឃបូជា ជាពិធីបុណ្យដែលមានសារៈមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗនៅក្នុងពុទ្ធសាសនា និងតែងតែប្រារព្ធឡើងរៀងរាល់ថ្ងៃ១៥កើត ខែមាឃ រៀងរាល់ឆ្នាំ ប៉ុន្តែពុទ្ធបរិស័ទខ្មែរ មិនសូវបានចាប់អារម្មណ៍​ចំពោះកម្មពិធីបុណ្យសាសនានេះដូចជាពិធីបុណ្យល្បីៗមួយចំនួនដូចជាបុណ្យណូអែល ឬបុណ្យនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈឡើយ។

តើគួរធ្វើបែបណាដើម្បីឱ្យយុវជនអាចស្វែងយល់ និងចងចាំថ្ងៃបុណ្យមាឃបូជា ?

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ដើម្បីឱ្យយុវជនយល់ដឹងអំពីខ្លឹមសារ នៃពិធីបុណ្យមាឃបូជា ត្រូវមានការចូលរួម និងសាងរូបភាពពីអ្នកពាក់ព័ន្ធជាច្រើនដូចជា ព្រះសង្ឃត្រូវបង្កើតកម្មវិធីមួយចំនួនដើម្បីឱ្យយុវជនចូលរួម និងស្វែងយល់។ ជាក់ស្ដែង ព្រះភិក្ខុវជីវប្បញ្ញោ គូ សុភាព បានបង្កើតកម្មវិធីប្រឡងប្រជែងស្ដីអំពីមាឃបូជា។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ ក៏ចូលរួមផ្សព្វផ្សាយអំពីពិធីបុណ្យមាឃបូជា នៅទូទាំងប្រទេស តាមរយៈ Facebook Page ការផ្សព្វផ្សាយដោយផ្ទាំងប៉ាណូនៅតាមផ្លូវ និងវត្តអារាម ដែលជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងចូលរួមផ្សព្វផ្សាយអំពីពិធីបុណ្យពុទ្ធសាសនាឱ្យយុវជន យុវនារីដែលប្រកាន់យកព្រះពុទ្ធបរិស័ទបានដឹង បានចូលរួម និងបន្តវេនពីចាស់ព្រឹទ្ធាចារ្យ។

អ្នកនាំពាក្យរូបនេះបន្តថា បច្ចុប្បន្ននេះ ក្រសួងធម្មការ និង សាសនា ក៏បានផលិតវីដេអូទាក់ទងនឹងបុណ្យមាឃបូជា និង ផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម Facebook តាមរយៈ Page ផ្លូវការ និងការជួយផ្សព្វផ្សាយបន្ថែមរបស់ថ្នាក់ដឹកនាំប្រទេសដូចជា ការផ្សាយបន្តដោយ Page ផ្លូវការរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង វិទ្យុ ទូរទស្សន៍ជាតិផ្សេងៗ។

ឯកឧត្ដម ឆាំ សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

បើតាម ឯកឧត្ដម ឆាត សុឆេត ក្រៅពីការចូលរួមផ្សព្វផ្សាយ យុវជនកម្ពុជាដែលកាន់ព្រះពុទ្ធសាសនាខ្លួនឯងផ្ទាល់ ត្រូវមានឆន្ទៈក្នុងការសិក្សារៀនសូត្រ ស្វែងយល់ និងទទួលយកនូវមេរៀនដែលព្រះពុទ្ធបានបន្សល់ដើម្បីយកទៅប្រតិបត្តិឱ្យកើតជាប្រយោជន៍នៅក្នុងជីវិត។ លើសពីនេះ យុវជនក៏មានតួនាទីក្នុងការរួមចំណែកបន្តផ្សព្វផ្សាយនូវខ្លឹមសារនានានៃពុទ្ធវចន ពាក្យទូន្មានប្រៀនប្រដៅនៃព្រះពុទ្ធ ជាពិសេសខ្លឹមសារនៃបុណ្យមាឃបូជា​ទាំង២ប្រការ ដោយប្រការទីមួយ បុណ្យមាឃបូជា ធ្វើឡើងនៅថ្ងៃទី១៥ កើត ខែមាឃ ដែលជាថ្ងៃព្រះពុទ្ធព្រះអង្គសម្ដែឱវាទបាតិមោក្ខ និងជាថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខាដើម្បីចូលបរិនិព្វាន ។

“យុវជនទាំងអស់ត្រូវតាំងចិត្តប្ដេជ្ញាខ្លួនឯងឱ្យក្លាយជាពុទ្ធសាសនិកល្អ ដើម្បីបន្តវេនពីមនុស្សចាស់ជំនាន់មុនដែលបានបន្សល់កេរ្តិ៍មរតក ក៏ដូចជាការបន្តផ្ដល់ទៅមនុស្សជំនាន់ក្រោយផងដែរ”

ឯកឧត្ដម ឆាត សុឆេត

គួរបញ្ជាក់ថា ពិធីបុណ្យមាឃបូជា នៅក្នុងឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ កើត ខែមាឃ ឆ្នាំរោង ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ ដែលមាន​ឈ្មោះ​ជា​ភាសា​បាលី​ថា “ឱវាទ​បាដិមោក្ខ” សម្រាប់ឱ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឱ្យ​បាន​យល់​ពី ពុទ្ធសាសនា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត